
នេះគឺជាគ្រែដែលអាចហោះបាន ដែលគេប្រើកំលាំងមេដែកសម្រាប់ធ្វើឲ្យគ្រែនេះហោះ។
គ្រែដ៏អស្ចារ្យមួយនេះអនុញ្ញាតឲ្យអ្នកដេកនៅក្នុង លំហបាន គឺមិនចាំបាច់មានអ្វីមកទ្រអ្នកទ្បើយក្រៅតែពីពួកដេករបស់អ្នកមួយ នេះ។
គ្រែមួយនេះត្រូវបានរចនាទ្បើងដោយលោក Dutchman Janjaap Ruijssenaars ហើយគ្រែនេះអាចផ្ទុកទំងន់បាន ៩០០ គីទ្បូក្រាម។ មានន័យថា គ្រែមួយនេះនៅតែអាចហោះបានទោះជាមានទំងន់ ៩០០ គីទ្បូក្រាមនៅពីលើវាក៏ដោយ។តែដោយសារគេខ្លាចមានកំលាំងខ្យល់ ឬក៏ចលនារបស់អ្នកដែលដេកនៅលើគ្រែនេះអាចធ្វើឲ្យគ្រែនេះហោះទៅណា បាត់នោះ គេបានចង់ខ្សែកាបបួនជ្រុងភ្ជាប់ជាមួយគ្រែមួយនេះ ការពារវាកុំឲ្យហោះចេញពីបន្ទប់។
គ្រែមួយនេះគឺសម្រាប់ដាក់លក់ ប្រសិនបើលោកអ្នកហានចំណាយប្រាក់ ១,៥៣លានដុល្លារ។ តំលៃ នេះមិនជាថោកប៉ុន្មានទេ។
0 comments:
Post a Comment
Welcome To 4khmerarchitect Website