ផ្ទះដែលអាចបង្វិលខ្លួនឯងរកពន្លឺព្រះអាទិត្យ

ប្តីប្រពន្ធអូស្ត្រាលី​មួយគូ​បានសាងសង់​ផ្ទះមួយខ្នងដែលអាចបង្វិលតាម​ ពន្លឺ​ព្រះ​អាទិត្យបាន របស់លោក​Luke និង Debbie Eyeringgham ក្នុងសង្កាត់​ Wingham តំបន់ New South Wales អាចផ្លាស់ទីពេញ ៣៦០ដឺគ្រេ (មួយជុំ) បានដោយសារតែគ្រោង​ផ្ទះទាំងមូល​ត្រូវបានសាងសង់​លើដុំ​ដែលអាច​បង្វិលបាន។ បន្ទប់មានរាងអដ្ឋកោណ(៨ជ្រុង) ត្រូវបានធ្វើឡើងឲ្យ មានសភាពស្រាលជាងបន្ទប់​ធម្មតា ហើយ​បន្ទប់​ទាំងនោះ​ក៏មានលក្ខណៈ​ទូលាយ​ជាង​ធម្មតា​ផង​ដែរ។ បន្ទប់​ទាំង​អស់​បានតភ្ជាប់នឹង​បំពង់នៅ​កណ្តាល​ផ្ទះជា​ច្រើន​ និងមានប្រព័ន្ធអគ្គិសនីជុំវិញដែលអាចឲ្យផ្ទះនេះ ធ្វើចលនា​វិលជុំវិញ​បាន។
ម៉ាស៊ីនដែល​ប្រើ​ប្រាស់​សម្រាប់បង្វិលផ្ទះនេះ​មានចំនួន​២ ហើយ​ទំហំរបស់វាមិនធំជាង​ម៉ាស៊ីន​បោក​ខោអាវឡើយ និង​មាន​ផ្ទាំងបញ្ជាលើ​ផ្ទៃ​អេក្រង់​ដែលត្រូវបាន​បំពាក់នៅក្នុង​បន្ទប់​ទទួល ​ភ្ញៀវ។
ប្តីប្រពន្ធមួយគូ​ដែលបានចំណាយប្រាក់ ៤០០ ០០០ ផោនដើម្បីគូរម៉ូឌ និងសាងសង់​ផ្ទះនេះ បានប្រាប់ថា​ពួក​គេបានគំនិត​នេះ មកពីអ្នកជិត​ខាង​ដែលបាន​និយាយពីផ្ទះ​ថ្មី​របស់​ពួកគេ។ ពួកគេនិយាយថា​ ប្រសិន​បើពួកគេ​អាចសាងសង់​ផ្ទះរបស់ពួកគេឡើងវិញ ពួកគេ​នឹងបំបែផ្ទះរបស់​ពួកគេ ១៥ដឺគ្រេទៅទិសខាងជើងមិន​ខាន​ហើយពេល​នោះ​អ្នកស្រី Eyeringgham បានតបទៅវិញថា​តើល្អទេ​បើសិនមាន​ផ្ទះដែលអាចបង្វិលខ្លួនឯងបាន?
ហើយលោក​ Eyeringgham បានតបទៅវិញបាននិយាយថា ភ្លាបៗនោះ​ ខ្ញុំបានគិតអំពី​ទំងន់។ ផ្ទះធម្មតា​មានទំងន់​ជាមធ្យម​ប្រហែលពី ២០​ទៅ ៣០ តោន។ ប៉ុន្តែ​ទំងន់មិនមែនជារឿងពិបាកដោះស្រាយ​នោះទេ។ បន្ទាប់ពីការធ្វើពិសោធន៍ វាស់កំរិតញ័ររបស់ អដ្ឋកោណ និង​រាងមូលរួចមក ខ្ញុំមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ ដូច្នេះការច្នៃម៉ូឌ និងគ្រោងផ្ទះ​ក៏ត្រូវវបាន​ធ្វើ​ឡើង។ ផ្ទះនេះមានអង្កត់ផ្ចិត ២៤ម៉ែត្រ និងវេរ៉ង់ដា​ព័ទ្ធជុំវិញផងដែរ។
លោកបានបន្ថែមថា វាជាកន្លែងដ៏អស្ចារ្យ សម្រាប់​រស់នៅ​ ពីព្រោះវាអាចធ្វើ​ឲ្យមាន​អាកាសធាតុ និងបរិយាកាសជុំវិញ​យើងមានភាពល្អប្រសើរបំផុត។ បញ្ហាតែមួយគត់ដែល​មាននោះ​គឺថា ពេលខ្លះអ្នកអាចមានអារម្មណ៍វង្វែងបន្តិច។
ដកស្រង់ចេញពី Everyday.com.kh

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum