
ការផ្ដួចផ្ដើមបង្កើតសៀវភៅនេះឡើង គឺអ្នកនិពន្ឋបានមើលឃើញ សារៈសំខាន់របស់សៀវភៅ Building Technician’s Diaries ដែល បានបង្កើតនៅអំឡុងទស្សវត្សឆ្នាំ៦០ និង ៧០។ ដោយសព្វថ្ងៃសៀវភៅនោះហួសសម័យទៅហើយ ដូច្នេះគេក៏បានបង្កើតសៀវភៅថ្មីនេះឡើង ដើម្បីបំពេញតំរូវការសម័យបច្ចុប្បន្ន ដោយវាមានទំហំតូចស្រួលយកតាមខ្លួននិងមានសេចក្ដីខ្លី តែច្បាស់លាស់ពេញលេញ ដែលអាចយកមកប្រើប្រាស់បានគ្រប់កាលៈទេសៈ ដូចជាប្រើនៅពេលគូរប្លង់ ឬប្រើនៅក្នុងការដ្ឋានក៏បាន។
គេ ប្រើវាសំរាប់ការងារប្រតិបត្តិខ្នាតតូច និងមួយផ្នែក គឺវាតម្រូវលើការងារតូចៗជាច្រើនទៀត។ ចំនុចចំបងនៃសៀវភៅនេះគឺបានសរសេរអំពី លេខគណិត និង ទិន្ន័យធរណីមាត្រ និងរហូតទៅដល់ទម្រូវការនៃបទបញ្ជាទាំងឡាយ សំរាប់អគារ បូករួមទាំងទំហំគ្រឿងសង្ហារឹម គ្រឿងបំពាក់ក្នុងអគារ ធ្នឹម រនូត សម្ភារៈសំណង់ ការផ្ទេរកំដៅ (U-values) អគ្គីសនី និងមានច្រើនទៀត។
សៀវភៅ នេះយើងមិនអាចនិយាយថា ជាក្បួនខ្នាតសំរាប់ការងារសំណង់នោះទេ ហើយក៏មិនមានគំនូរ ឬប្លង់លំអិតស្រាប់ៗដែរ។ ប៉ុន្តែរវាបានជំនួសមកវិញនូវការប្រមូលពត៌មាន ដែលជាតម្រូវការចាំបាច់មុនពេលរៀបចំប្លង់ ឬគំនូសព្រៀងទាំងនោះឡើង។ គោលបំណងរបស់សៀវភៅនេះ គឺបានផ្តល់នូវពត៌មានដែលបានមកពីប្រភពជាច្រើន។
PDF | 5,25MB | 321p | 2Edt. 2003
ពាក្យសំងាត់សំរាប់បើកអានបើចំបាច់៖ fanni
2 comments:
Post a Comment
Welcome To 4khmerarchitect Website