ក្រុមហ៊ុនស៊ុយអែដ Gray Design បានឌីសាញទូកយ៉ាក់ប្រណីត Strand Craft 122 នេះឡើងមក។ នេះជាកំពូលទូកយ៉ាកកម្លាំងខ្លាំង ប្រវែង ៣៨ម៉ែត្រ។ ទូកនេះ មានសាឡុងប្រណីតមួយ ដែលអាចបំលែងជាឌីស្កូលុចមួយ ដែលប្រដាប់ដោយប្រព័ន្ធ សឹរ៉ោនសោន ផលិតដោយក្រុមហ៊ុន Bang & Olufsen ។ ក្រៅពីសាឡុងប្រណីតនេះ នៅមានកាប៊ីនឌុបចំនួន៤ ដែលមានបង្អួចបំពាក់ដោយកញ្ចក់ថ្លា មានសមត្ថភាពទប់ទល់នឹងគ្រាប់កាំភ្លើង។
ទូកនេះអាចបើកបរលឿនបំផុតដល់ ៩០គម/ម៉។
នៅផ្នែកខាងក្រោយ មានការ៉ាសឡាន សម្រាប់ រថយន្ត ឈ្មោះ “Tender” ។ នេះជារថយន្តទំនើប មានអានុភាព 880 សេះ ម៉ាស៊ីនតួរបូភ្លោះ V12 ដែលអាចបើកបរលឿនបំផុតដល់ 370 km/h ។ ទិញមួយបានពីរ (តែគិតថ្លៃ ៣

!!)។

បើ Strand Craft 122 តូចពេក Strand Craft 166 ដែលមានប្រវែង 50 ម៉ែត្រ អាចជាជម្រើសមួយទៀតសម្រាប់អ្នកដែលចូលចិត្តទូកធំ។
0 comments:
Post a Comment
Welcome To 4khmerarchitect Website