Showing posts with label ស្ថាបត្យកម្មពិភពលោក. Show all posts
Showing posts with label ស្ថាបត្យកម្មពិភពលោក. Show all posts

ប្រទេស​កាតា​សង់​ពពក​សិប្បនិម្មិតដើម្បី​​ស្វាគមន៍ World Cup ២០២


នៅ​ពេល​ដែល​គណៈកម្មការ​ FIFA សំរេច​ចិត្ត​ជ្រើស​រើស​យកសហរដ្ឋកាតា (Qatar) ជា​ប្រទេស​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​ World Cup 2022 នោះធ្វើ​អោយ​ប្រទេស​ជា​គូ​ប្រជែង​ដទៃ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។  ការ​ប្រកួត​ World Cup 2022 នឹត​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុងដូហា រដ្ឋធានី​នៃ​​សហរដ្ឋកាតា។ សហរដ្ឋកាតាមិន​ត្រឹម​តែ​ជា​ប្រទេស​​តូច​ប៉ុណ្ណោះ​ទេ​ថែម​ទាំងជាប្រទេស​ក្តៅ​ ទៀត​ផង។ សីតុណ្ហភាព​ជា​ធម្មតា​ឡើង​ដល់​៤៦អង្សាសេ ហើយ​ក៏មិន​ដែល​ចុះ​ត្រជាក់​ដល់​ក្រោម ២៩អង្សាសេដែរ។ គណៈកម្មការ​ FIFA​ ក៏​បាន​ដឹង​ពី​ស្ថានភាព​ទាំង​នេះ​ដែរ​មុន​នឹង​សំរេច​ចិត្ត​ប្រគល់​ការ​រៀប​ ចំ​ការ​ប្រកួត​ World Cup អោយ​ទៅ​ប្រទេស​នេះ​ ប៉ុន្តែ​ត្រូវមាន​លក្ខខណ្ឌ​ដោយ​ពហុកីឡា​ដ្ឋាន​សំរាប់​ការ​ប្រកួត​ត្រូវ​តែ​ បំពាក់​ម៉ាស៊ីន​ត្រជាក់។
តើ​ត្រូវ​​បំពាក់​ម៉ាស៊ីន​ត្រជាក់បែប​ណាសំរាប់​ពហុកីឡា​ដ្ឋានដែល​បើក​ចំហ ​បែប​នេះ? សាកល​វិទ្យល័យ​នៅ​កាតា បាន​ផ្តល់​ចំលើយ​ថាមិន​ចាំ​បាច់​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ឡើយក្នុង​ការ​ បញ្ចេញ​ខ្យល់​ត្រជាក់​នោះ។
សហរដ្ឋកាតា​គឺ​ជាប្រទេស​អ្នក​មាន​មួយ ដោយ​សារ​តែ​ប្រទេស​នេះ​សំបូរ​ដោយ​រ៉ែ​ប្រេងកាតនិង​ឧស្ម័ន​ធម្មជាតិ។ ដូច្នេះហើយ​ក្នុ​ងការ​រក​វិធី​ដោះ​ស្រាយ​បញ្ហាខាង​លើ​នេះ​មិនមាន​អ្វី​គួរ​ អោយ​បារម្ភ​ឡើយ​អំពី​ការ​ចំណាយ។ លោក​សាស្រ្តាចារ្យ Saud Abdul Ghani អ្នកទទួល​បន្ទុក​ខា​ង​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម​និង​មេកានិចនៃសាកល​ វិទ្យាល័យ​កាតាបានបង្ហាញ​ពី​គំនិត​ដែល​មាន​លក្ខណៈជាធម្មជាតិ​ដើម្បី​ដោះ​ ស្រាយ​បញ្ហានេះ នោះ​គឺ​ការ​បង្កើត​ជា​ពពក​សិប្បនិម្មិតដែល​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ។
នៅ​ពេល​ដែល​នៅ​ខា​ងក្រៅ​ក្តៅ​ នោះ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុ​ងកន្លែ​ង​ម្លប់កំដៅ​នឹង​ធា្លក់​ចុះ​៣​ទៅ​ ៤​អង្សាសេ​។ គំនិតរបស់​លោក​សាស្រ្តាចារ្យ Ghani គឺ​បង្កើត​ជា​ពពក​សិប្បនិម្មិតដែល​អណ្តែត​លើពហុកីឡា​ដ្ឋាន ដើម្បី​គ្របលើ​តារា​ង​ប្រកួត​តែ​ម្តង​។

ស្ថាបត្យកម្ម៖ ម៉ូត​ជណ្តើរ​ទាន់សម័យ



អគារស្អាតជាងគេលើពិភពលោក

ជាមួយនឹងរចនាខាងក្រៅស្រដៀងទៅនឹងមនុស្សពីរនាក់កំពុងរាំ អគារ Dancing House
ដែលស្ថិតនៅក្នុងប្រទេស ឆេកូស្លូវ៉ាគី បច្ចុប្បន្នត្រូវបានគេមើលឃើញថា ជាអគារស្អាត
បំផុតក្នុងពិភពលោក។



មជ្ឈមណ្ឌល Melbourne Recital ទើបត្រូវបានសម្ពោធដំណើរការនាដើមឆ្នាំនេះ ប៉ុន្ដែភ្លាម
នោះវាបានទទួលរង្វាន់ស្ថាបត្យកម្មច្នៃប្រឌិតមួយពីប្រទេសអូស្ដ្រាលី។


អគារ Gherkin នៅក្រុងឡុងត្រូវបានដើកដំណើារការកាលពីឆ្នាំ២០០៤។អគារនេះ មាន
ចំនួន៤០ជាន់និងកំពស់៩០ម៉ែត្រ។


អគារ Tancici Dum(ឬហៅថា អគាររាំ) ក្នុងក្រុង Prague ប្រទេស ឆេកូស្លូវ៉ាគី មានរូប
រាងដូចមនុស្សប្រុសម្នាក់និងស្រីម្នាក់កំពុងរាំ។អគារនេះត្រូវបានបើកឱ្យប្រើប្រាស់ចាប់
តាំងបីឆ្នាំ១៩៩៦


អគារ Esplanade នៅប្រទេស សឹង្ហបុរី មានរូបរាងដូចមួកការពារសុវត្ថិភាព។


អគារ Oslo Opera នៅប្រទេស ណរវ៉េ នេះត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០០៨។
អគារនេះមើលទៅហាក់ដូចជាដុំទឹកកកដ៏ធំមួយអណ្ដែកលើផ្ទៃសាគរ។


មជ្ឈមណ្ឌល Ray & Maria Stata នៅអាមេរិក នេះត្រូវបានរចនាដោយស្ថាបត្យករ
Frank Gehry ។អគារនេះត្រូវបានចាប់ប្រើប្រាស់តាំងពីថឆ្នាំ២០០៤។


មជ្ឈមណ្ឌលបណ្ណាល័យ Seattle នៅអាមេរិក គឺជាទីតាំងធំជាងគេងក្នុងចំណោម
បណ្ណាល័យទាំងអស់នៅ​ Seattle។នេះគឺជាស្នៃដៃរចនាដោយលោក Rem Koolhaas
ជនជាតិ ហូឡង់។

អគារខ្ពស់កប់ពពក Hearst នៅក្រុង New York នេះត្រូវបានរចនាដោយ ជនជាតិ
អង់គ្លេស លោក Norman Foster ។


អគារមានឈ្មោះថា City of Arts & Sciences ស្ថិតនៅក្នុងប្រទេស អេស្ប៉ាញ នេះ
មានរចនាបថប្រកប់ដោយភាពល្អឯកប្លែកភ្នែកនិងមានពណ៌ស្រទន់បែបធម្មជាតិ។


នេះគឺជាសារមន្ទីរសិល្បៈដ៏អស្ចា្យនៅអាមេរិកដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ
១៩៧៧ដោយលោក Marcia Tucker ។វាគឺជាសារមន្ទីរតែមួយគត់ស្ថិតក្នុងក្រុង New
York ដែលមានតាំងកំពូលស្នាដៃសិល្បៈជាច្រើនជំនាន់របស់ពិភពលោក៕

ឆ្នាំ២០១២ សម្ពោធបើកសណ្ឋាគារខ្ពស់បំផុតនៅ Dubai

កាលពីពេលថ្មីៗនេះ លោក Edwin D. Fuller អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន Edwin D.
Fuller បានថ្លែងថា Dubai នឹងមានសណ្ឋាគារខ្ពស់បំផុតក្នុងពាក់កណ្ដាលឆ្នាំ ២០១២ ។



Marriott International ដែលជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារមានគម្រោងបង្កើតសណ្ឋា
គារដែលមានកំពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដោយបានបើកដំណើរការគម្រោង
សណ្ឋាគារចំនួន ៨ នៅ Dubai ។

ជាមួយនឹងកំពស់ ៣៣៥ ម៉ែត្រ និងមាន ៨០ ជាន់នោះ Marquis នឹងខ្ពស់ជាងសណ្ឋាគារ
Rose Rayhaan ដែលមានកំពស់ ៣៣០ ម៉ែត្រ និង ៧២ ជាន់(ដែលត្រូវបានគណកម្មធិការ
នៃអគារខ្ពស់បំផុត (Council of Tall buildings) និងគណកម្មធិការបរិស្ថានទីក្រុងទទួល
ស្គាល់ថា ជាសណ្ឋាគារខ្ពស់បំផុតក្នុងពិភពលោក)ដែលបានបើកដំណើរការកាលពីឆ្នាំ
២០១០ ។


នេះគឺជាសណ្ឋាគារ​ Marriott Marquis ទីពីរនៅលើពិភពលោក។ គម្រោងទីមួយត្រូវបាន
បើកដំណើរការនៅ Florida​ កាលពីឆ្នាំ ២០១០។ សណ្ឋាគារMarquis ថ្មី គឺជាអគារភ្លោះ
ក្នុងនោះ អគារទីមួយមាន ៨០០​ បន្ទប់ និងអគារទីពីរគឺមានបន្ទប់ចំនួន ១៦១៤ ដែលជា
បន្ទប់លំដាប់ផ្កាយ ៥ ។

លោក Fuller បានឱ្យដឹងថា បន្ទប់ប្រណិតទាំងនេះសុទ្ធតែត្រូវបានរចនាតាមបែបទំនើប
ដោយមានបន្ទប់ទឹកធំទូលាយ។ ក្រៅពីនេះ សណ្ឋាគារក៏នឹងមានសាលមួយមានទំហំ ៤
ពាន់ ម៉ែត្រការ៉េ សម្រាប់ធ្វើសន្និសីទ បន្ទប់រាំកំសាន្ដចំនួន ២ ភោជនិយដ្ឋានចំនួន ១៣
ក្នុងនោះដែរ ភោជនិយដ្ឋានសាច់អាំងនៅជាន់ទី ៦១ និង បារទំនើបមួយកន្លែងនៅជាន់
ទី ៧២ ។

បច្ចុប្បន្ន Marriott កំពុងកាន់កាប់ អចលនទ្រព្យជាង ៣១ ប្រភេទនៅទូទាំងតំបន់ មជ្ឈឹម
បូព៌ានិង អាហ្វ្រិកខាងជើង ចំនួននេះនឹងកើនឡើងដល់ទៅ ៧៤ ក្នុងឆ្នាំ ២០១៥ ។

ស្ថាបត្យកម្មដ៏ល្បីល្បាញក្នុងលោកមានមុខ​នៅ ប្រទេសចិន

ប្រជាជននៅក្នុងភូមិដែលមានបំផុតប្រចាំប្រទេសចិនបានបង្កើតស្ថាបត្យកម្មចម្លងពីសំណង់
នានាក្នុងប្រទេសនិងក្រៅប្រទេសដែលមានភាពល្បីល្បាញបំផុតក្នុងពិភពលោកដូចជា
Arc De Triomphe ,Sydney Theatre ជាដើមដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតភូមិ
មួយនេះ។



Huaxi គឺជាភូមិមានបំផុតរបស់ចិន ស្ថិតនៅភាគខាងត្បូង Jiangsu។ដោយសារតែកម្រិតជីវ
ភាពនៃប្រជាជននៅក្នុងតំបន់ Huaxi មានភាពសម្បូរសប្បាយជាងគេ ដូច្នេះភូមិនេះត្រូវបាន
ទទួលស្គាល់ថាជាភូមិមានបំផុតប្រចាំប្រទេសចិន។


កាលពីថ្ងៃទី៨ខែតុលា ភូមិ Huaxi ទើបបានសម្ពោធបើកដំណើរការសណ្ឋាគារ Longxi ដែល
មាន៧៤ជាន់ និងកម្ពស់៣២៨ម៉ែត្រ។ Longxi ស្ថិតក្នុងលំដាប់លេខរៀងទី១៥ក្នុងចំណោមអា
គារខ្ពស់បំផុតក្នុងលោក។


ភូមិ Huaxi មានប្រជាជនសរុបត្រឹមតែ២ពាន់នាក់ ប៉ុន្ដែវាអាចទាក់ទាញភ្ញៀវទេសចរណ៍បាន
រាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។ភូមិនេះមានស្ថាបត្យកម្មជាច្រើនដែលសាងសង់យក
លំនាំស្ថាបត្យកម្មក្នុងនិងក្រៅប្រទេសដើម្បីរំលិកខួប៥០ឆ្នាំនៃការបង្កើតភូមិនេះ។ក្នុងរូបភាព
នេះគឺជាស្ថាបត្យកម្មចម្លងពីទីលានTiananmen ដែលជាស្ថាបត្យកម្មតំណាងប្រទេសចិនស្ថិត
នៅប៉េកាំង។


ក្លោងទ្វារនៃស្ថាបត្យកម្មចម្លងពីទីលាន Tiananmen។


"មហាកំពែង" របស់ភូមិ Huaxi ។


ស្ថាបត្យកម្មចម្លងពី Sydney Theatre របស់អូស្ដ្រាលី លិចធ្លោនៅកណ្ដាលព្រៃជ្រៅក្នុង
ប្រទេសចិន។


ស្ថាបត្យកម្ម Arc De Triomphe​ របស់បារាំងក៏ត្រូវបានចម្លងមកភូមិ Huaxi នៃប្រទេសចិន។


ភូមិមានបំផុតប្រចាំប្រទេសចិន ក៏មានវត្តមានរបស់វិមានរដ្ឋសភាអាមេរិកផងដែរ៕

ស្ថាបត្យករបង្ហាញគម្រោងសាងសង់អាគារប្រែរូប

អាគារមានចលនា ទីមួយ នៅលើពិភពលោក ដែល មានកម្ពស់ ៨០ជាន់
ស្ថាបត្យករមួយ​រូប​​បាន​លាត​ត្រដាងឲ្យដឹង​ថា អាគារមានចលនា​ទីមួយ​នៅលើពិភពលោក ដែល​មានកម្ពស់​៨០ជាន់ ហើយអាចផ្លាស់ប្តូររូប​រាង​របស់​វា​បាន​នឹង​ត្រូវ​គេសាងសង់ឡើង​ នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ប្លង់នៃ​អាគារ​ Dynamic Tower ត្រូវបាន​គេរចនាឡើងដោយ​បន្ទប់​របស់វា​នឹងវិល​ពីមួយបន្ទប់​ទៅមួយបន្ទប់​បន្ត​ បន្ទាប់គ្នា។ ស្ថាបត្យករជាតិអ៊ីតាលី លោក David Fisher បាននិយាយនៅឯ សន្និសីទ​កាសែត​មួយ​នាទីក្រុងញូវយ៉កថា ‍វាគឺជាអាគារទីមួយ​ហើយ ដែល​អាច​វិលធ្វើ​ចលនា និងផ្លាស់ប្តូរ​រូបរាងបាន។ អាគារ​ដែលមាន​កំពស់​៤២០ម៉ែត្រ​នេះ​នឹងមិន​មានរូបរាងតែមួរហូត​នោះ​ទេ។
អាគារនេះ​នឹងវិល​មួយជុំរបស់វា​ក្នុង​រយៈពេល​ពី​១ទៅ​៣​ម៉ោង ហើយមានតម្លៃចាប់ពី ៣.៧លានដុល្លារ ទៅ៣៦លានដុល្លារ​ក្នុង​មួយ Apartment.
គេត្រូវការចំនាយទឹក​ប្រាក់​ប្រមាណ ៧០០លានដុល្លារអាមេរិក​សម្រាប់សាងសង់​អាគារ​កម្ពស់កប់ពពក​មួយនេះ​ ហើយវា​នឹង​បញ្ចប់ការសាងសង់ និងបើក​ឲ្យប្រើប្រាស់ នៅក្នុង​ទីក្រុង​ឌូបៃ នាឆ្នាំ២០១០នេះ។ គេក៏មានគម្រង​សាងសង់អាគារ​កម្ពស់៧០ជាន់ដែលមានទម្រង់​ប្រហាក់ប្រហែល​ គ្នានេះដែរ​នៅទីក្រុងម៉ូស្កូ ប្រទេសរុស្សី។
ដកស្រង់ចេញពី Everyday.com.kh

ផ្ទះដែលអាចបង្វិលខ្លួនឯងរកពន្លឺព្រះអាទិត្យ

ប្តីប្រពន្ធអូស្ត្រាលី​មួយគូ​បានសាងសង់​ផ្ទះមួយខ្នងដែលអាចបង្វិលតាម​ ពន្លឺ​ព្រះ​អាទិត្យបាន របស់លោក​Luke និង Debbie Eyeringgham ក្នុងសង្កាត់​ Wingham តំបន់ New South Wales អាចផ្លាស់ទីពេញ ៣៦០ដឺគ្រេ (មួយជុំ) បានដោយសារតែគ្រោង​ផ្ទះទាំងមូល​ត្រូវបានសាងសង់​លើដុំ​ដែលអាច​បង្វិលបាន។ បន្ទប់មានរាងអដ្ឋកោណ(៨ជ្រុង) ត្រូវបានធ្វើឡើងឲ្យ មានសភាពស្រាលជាងបន្ទប់​ធម្មតា ហើយ​បន្ទប់​ទាំងនោះ​ក៏មានលក្ខណៈ​ទូលាយ​ជាង​ធម្មតា​ផង​ដែរ។ បន្ទប់​ទាំង​អស់​បានតភ្ជាប់នឹង​បំពង់នៅ​កណ្តាល​ផ្ទះជា​ច្រើន​ និងមានប្រព័ន្ធអគ្គិសនីជុំវិញដែលអាចឲ្យផ្ទះនេះ ធ្វើចលនា​វិលជុំវិញ​បាន។
ម៉ាស៊ីនដែល​ប្រើ​ប្រាស់​សម្រាប់បង្វិលផ្ទះនេះ​មានចំនួន​២ ហើយ​ទំហំរបស់វាមិនធំជាង​ម៉ាស៊ីន​បោក​ខោអាវឡើយ និង​មាន​ផ្ទាំងបញ្ជាលើ​ផ្ទៃ​អេក្រង់​ដែលត្រូវបាន​បំពាក់នៅក្នុង​បន្ទប់​ទទួល ​ភ្ញៀវ។
ប្តីប្រពន្ធមួយគូ​ដែលបានចំណាយប្រាក់ ៤០០ ០០០ ផោនដើម្បីគូរម៉ូឌ និងសាងសង់​ផ្ទះនេះ បានប្រាប់ថា​ពួក​គេបានគំនិត​នេះ មកពីអ្នកជិត​ខាង​ដែលបាន​និយាយពីផ្ទះ​ថ្មី​របស់​ពួកគេ។ ពួកគេនិយាយថា​ ប្រសិន​បើពួកគេ​អាចសាងសង់​ផ្ទះរបស់ពួកគេឡើងវិញ ពួកគេ​នឹងបំបែផ្ទះរបស់​ពួកគេ ១៥ដឺគ្រេទៅទិសខាងជើងមិន​ខាន​ហើយពេល​នោះ​អ្នកស្រី Eyeringgham បានតបទៅវិញថា​តើល្អទេ​បើសិនមាន​ផ្ទះដែលអាចបង្វិលខ្លួនឯងបាន?
ហើយលោក​ Eyeringgham បានតបទៅវិញបាននិយាយថា ភ្លាបៗនោះ​ ខ្ញុំបានគិតអំពី​ទំងន់។ ផ្ទះធម្មតា​មានទំងន់​ជាមធ្យម​ប្រហែលពី ២០​ទៅ ៣០ តោន។ ប៉ុន្តែ​ទំងន់មិនមែនជារឿងពិបាកដោះស្រាយ​នោះទេ។ បន្ទាប់ពីការធ្វើពិសោធន៍ វាស់កំរិតញ័ររបស់ អដ្ឋកោណ និង​រាងមូលរួចមក ខ្ញុំមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ ដូច្នេះការច្នៃម៉ូឌ និងគ្រោងផ្ទះ​ក៏ត្រូវវបាន​ធ្វើ​ឡើង។ ផ្ទះនេះមានអង្កត់ផ្ចិត ២៤ម៉ែត្រ និងវេរ៉ង់ដា​ព័ទ្ធជុំវិញផងដែរ។
លោកបានបន្ថែមថា វាជាកន្លែងដ៏អស្ចារ្យ សម្រាប់​រស់នៅ​ ពីព្រោះវាអាចធ្វើ​ឲ្យមាន​អាកាសធាតុ និងបរិយាកាសជុំវិញ​យើងមានភាពល្អប្រសើរបំផុត។ បញ្ហាតែមួយគត់ដែល​មាននោះ​គឺថា ពេលខ្លះអ្នកអាចមានអារម្មណ៍វង្វែងបន្តិច។
ដកស្រង់ចេញពី Everyday.com.kh

វត្ត​​រ៉ងខុន​​ ( ប្រទេសថៃ​ )

Quantcast  
វត្ត​​រ៉ងខុន (ថៃ៖ วัดร่องขุ่น) គឺ​ជា​វត្ត​មួយ​បែប​ព្រះ​ពុទ្ធ និង​ហិណ្ឌូ ស្ថិត​នៅ​ឯ​ខេត្ត​ជៀងរ៉ាយ របស់​ប្រទេស​ថៃ រចនា​ និង​កសាង​ដោយ ឆ្លើមជ័យ ឃោសិតភិវឌ្ឍន៍ តាំង​ពី​ព.ស.​២៥៤០។
ប្រវត្តិ
ឆ្លើមជ័យ ឃោសិតភិវឌ្ឍន៍ បាន​ទទួល​កម្លាំង​ចិត្ត​ក្នុង​ការ​កសាង​វត្ត​ មក​ពី​ធាតុ​បី​ដូច​ត​ទៅ​នេះ៖
  1. ជាតិ៖ ដោយ​ការ​ស្រឡាញ់​ប្រទេស​ជាតិ ស្រឡាញ់​ការងារ​សិល្បៈ ទើប​សម្រេច​កសាង​ការងារ​សិល្បៈ​ដ៏​ធំ​អស្ចារ្យ​នេះ​ទុក​ជា​សម្បត្តិ​ផែន​ដី (ថៃ)
  2. សាសនា៖ ធម៌ បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​អាចារ្យ ឆ្លើមជ័យ ពី​ក្ដៅ​មក​ជា​ត្រជាក់ ទើប​ឧទ្ទិស​ខ្លួន​ចំពោះ​ព្រះ​ពុទ្ធ​សាសនា
  3. ព្រះ​មហា​ក្ស័ត្រិយ៍៖ បន្ទាប់​ពី​ការ​ចូល​បង្គំ​គាល់ ថ្វាយ​ការងារ​ដល់​ព្រះ​អង្គ (ស្ដេច​ថៃ) ជា​ច្រើន​លើក​ច្រើន​គ្រា ធ្វើ​ឲ្យ​អាចារ្យ ឆ្លើមជ័យ ស្រឡាញ់​ព្រះ​អង្គ​ខ្លាំង​ណាស់។ ពី​ការ​មើល​ឃើញ​ព្រះ​អច្ឆិរិយភាព​ខាង​សិល្បៈ និង​ព្រះ​មេត្តា​របស់​ព្រះ​អង្គ ទើប​ក​កើត​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​នៃ​ព្រះ​មហា​ករុណាធិគុណ ទើប​ប្រាថ្នា​នឹង​កសាង​ការងារ​ពុទ្ធ​សិល្បៈ​ថ្វាយ​ជា​ការងារ​សិល្បៈ​ប្រចាំ​ រជ្ជការ​ព្រះ​អង្គ។
អត្ថន័យ​របស់​ឧបោសថ
  • ព័ណ៌​ស៖ ព្រះ​បរិសុទ្ធិគុណ​របស់​ព្រះ​ពុទ្ធ​អង្គ
  • ស្ពាន៖ ការ​ដើរ​ឆ្លង​ពី​សង្សារវដ្ដ​ឆ្ពោះ​ពុទ្ធ​ភូមិ
  • ចង្កូម ឬ​មាត់​ស្ដេច​មារ៖ កិលេស​ក្នុង​ចិត្ត
  • ខ្នង​ស្ពាន៖ មាន​អសូរ មួយ​ខាង​៨ សរុប​ទាំង​ពីរ​ខាង គឺ​ឧបកិលេស​ទាំង​១៦
  • ផ្នែក​កណ្ដាល​នៃ​ស្ពាន៖ ភ្នំ​ព្រះ​សុមេរុ
  • ផ្កា​ឈូក​ទិព្វ៖ មាន​ផ្កា​ធំ​ចំនួន​៤ នៅ​ផ្លូវ​ចូល​ទៅ​ឧបោសថ និង​ព្រះ​អរិយ​អង្គ​៤​ព្រះ​អង្គ គឺ​ព្រះ​សោតាប័ន ព្រះ​សកិទាគាមិ ព្រះ​អនាញាមិ និង​ព្រះ​អរហន្ត
  • ជណ្ដើរ​ឡើង៖ មាន​បី​ជាន់ អនិចំ ទុក្ខំ អនត្តា
ការ​កសាង
  • ប្រើ​រយៈ​វេលា​១៣​ឆ្នាំ​ក្នុង​ការ​កសាង និង​ចំណាយ​ថវិកា​ជាង​៤០០​លាន​បាត
  • ប៉ាន់​ស្មាន​ថា​នឹង​កសាង​ឧបោសថ​ចំនួន​៩​ខ្នង ឲ្យ​ស្រេច​សម្បូណ៍ ក្នុង​រយៈ​វេលា​៦០​ទៅ​៧០​ឆ្នាំ
ទី​តាំង
  • ស្ថិត​នៅ​ឃុំ​ប៉ា​អដយជ័យ ស្រុក​មឿង ខេត្ត​ជៀងរ៉ាយ ៥៧០០០។
  • ទូរស័ព្ទ៖ ០៥៣៦៧៣៥៧៩
  • គេហទំព័រ៖ www.watrongkhun.org
វត្ត៖ បើក​ឲ្យ​ចូល​ទស្សនា​រាល់​ថ្ងៃ​ ពី​ម៉ោង​៦.៣០ ដល់ ១៨.០០
បន្ទប់​ពិព័រណ៌៖ បើក​ឲ្យ​ចូល​ទស្សនា​រាល់​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង​៨.០០ ដល់ ១៧.៣០ ចំណែក​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក ម៉ោង​៨.០០ ដល់ ១៨.០០។







____________________________________________

អ្នកចូលចិត្ត​ Web

Lorem ipsum