នៅពេលដែលគណៈកម្មការ FIFA សំរេចចិត្តជ្រើសរើសយកសហរដ្ឋកាតា (Qatar) ជាប្រទេសម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួត World Cup 2022 នោះធ្វើអោយប្រទេសជាគូប្រជែងដទៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការប្រកួត World Cup 2022 នឹតត្រូវធ្វើឡើងនៅទីក្រុងដូហា រដ្ឋធានីនៃសហរដ្ឋកាតា។ សហរដ្ឋកាតាមិនត្រឹមតែជាប្រទេសតូចប៉ុណ្ណោះទេថែមទាំងជាប្រទេសក្តៅ ទៀតផង។ សីតុណ្ហភាពជាធម្មតាឡើងដល់៤៦អង្សាសេ ហើយក៏មិនដែលចុះត្រជាក់ដល់ក្រោម ២៩អង្សាសេដែរ។ គណៈកម្មការ FIFA ក៏បានដឹងពីស្ថានភាពទាំងនេះដែរមុននឹងសំរេចចិត្តប្រគល់ការរៀប ចំការប្រកួត World Cup អោយទៅប្រទេសនេះ ប៉ុន្តែត្រូវមានលក្ខខណ្ឌដោយពហុកីឡាដ្ឋានសំរាប់ការប្រកួតត្រូវតែ បំពាក់ម៉ាស៊ីនត្រជាក់។
តើត្រូវបំពាក់ម៉ាស៊ីនត្រជាក់បែបណាសំរាប់ពហុកីឡាដ្ឋានដែលបើកចំហ បែបនេះ? សាកលវិទ្យល័យនៅកាតា បានផ្តល់ចំលើយថាមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ច្រើនឡើយក្នុងការ បញ្ចេញខ្យល់ត្រជាក់នោះ។
សហរដ្ឋកាតាគឺជាប្រទេសអ្នកមានមួយ ដោយសារតែប្រទេសនេះសំបូរដោយរ៉ែប្រេងកាតនិងឧស្ម័នធម្មជាតិ។ ដូច្នេះហើយក្នុងការរកវិធីដោះស្រាយបញ្ហាខាងលើនេះមិនមានអ្វីគួរ អោយបារម្ភឡើយអំពីការចំណាយ។ លោកសាស្រ្តាចារ្យ Saud Abdul Ghani អ្នកទទួលបន្ទុកខាងផ្នែកវិស្វកម្មឧស្សាហកម្មនិងមេកានិចនៃសាកល វិទ្យាល័យកាតាបានបង្ហាញពីគំនិតដែលមានលក្ខណៈជាធម្មជាតិដើម្បីដោះ ស្រាយបញ្ហានេះ នោះគឺការបង្កើតជាពពកសិប្បនិម្មិតដែលដើរដោយថាមពលព្រះអាទិត្យ។
នៅពេលដែលនៅខាងក្រៅក្តៅ នោះប្រសិនបើអ្នកស្ថិតនៅក្នុងកន្លែងម្លប់កំដៅនឹងធា្លក់ចុះ៣ទៅ ៤អង្សាសេ។ គំនិតរបស់លោកសាស្រ្តាចារ្យ Ghani គឺបង្កើតជាពពកសិប្បនិម្មិតដែលអណ្តែតលើពហុកីឡាដ្ឋាន ដើម្បីគ្របលើតារាងប្រកួតតែម្តង។
0 comments:
Post a Comment
Welcome To 4khmerarchitect Website