Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

ដើមឈើស្អាតជាងគេបំផុតលើពិភពលោក

Beautiful Rainbow Eucalyptus Tree in the World


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIbAokMcdP5IdGzOcQ0ygHN6gmjNpSixNxyHLi67-tabAbyw7t3iz4S9Wwrhj429jO1DI601oEnt6jVCYGBeSMqELeLluoN1NlgSOKurXZaKSUko0RLQVTNpjZxktCJY6F0OZuOKeP10M/s400/rainbow.jpgRainbow eucalyptus or Eucalyptus deglupta is probably the most interesting and beautiful of all trees - and not for the leaves but for the peeling bark. This amazing eucalyptus slowly peels bark off layer by layer and the exposed layers turn colors when exposed to air over time.
The tree is also one of the most valuable crop trees, grown in tropical pulpwood plantations in the Philippines. The rainbow eucalyptus can grow outdoors in the United States in southern and central Florida and where no hard frosts occur. It also grows well in Hawaii.





http://media.npr.org/assets/img/2010/10/25/bark3_custom.jpg?t=1288027277&s=3




https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNL5K7zqnLyb1Gxx03Riyx3KscOw1bYW7bnZAyrO2mVN_tlHPEPn2VeaSOODyPr7e8y3HoqSVnT4xFippbZIo-D3kzXiKyq_56c-GcD2VHXEV9N1Sn6yc79IiBLoO1tgo0zWugJqIgMQU/s400/hawa2594.jpeg

http://farm3.static.flickr.com/2723/4451411156_b2bc5cb05c_z.jpg?zz=1


សកលវិទ្យាល័យ​ជួរមុខទាំង​១០​ក្នុង​ពិភពលោក​

 
សកលវិទ្យាល័យ Cambridge របស់​ចក្រភព​អង់គ្លេស
ថ្វី​ត្បិត​តែ​សកល​វិទ្យាល័យ Harvard ជា​សកល​វិទ្យាល័យថ្នាក់ជាតិ​ដែ​ល​នាំ​មុខ​គេ​នៅក្នុង​ សហរដ្ឋអាមេរិចក៏​ដោយ ក៏យោងតាម​របាយការណ៍​ចុងក្រោយ​របស់​​សារព័ត៌មាន​អាមេរិច​បាន​អោយ​ដឹង​ថា មានសាកលវិទ្យាល័យ​ផ្សេង​ទៀត​ដែល​ដណ្តើម​តំណែង​លំដាប់​ទីមួយ​ក្នុង​ពិភពលោក។
នេះ​ជា​តំណែង​ឆ្នាំ​ទី២​ហើយ​ ដែលសកលវិទ្យាល័យ Cambridge របស់​ចក្រភព​អង់គ្លេសនាំ​មុខសកល​វិទ្យាល័យរបស់​សហរដ្ឋអាមេរិច​ នៅក្នុង​របាយការណ៍របស់ U.S. News អំពី  ចំណាត់ថ្នាក់នៃ​សកលវិទ្យាល័យនានាក្នុងពិភពលោក

1. សកលវិទ្យាល័យ Cambridge (អង់គ្លេស)
2. សកលវិទ្យាល័យ Harvard (អាមេរិច)
3. វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (អាមេរិច)
4. សកលវិទ្យាល័យ Yale (អាមេរិច)
5. សកលវិទ្យាល័យ Oxford (អង់គ្លេស)
6. Imperial College London (អង់គ្លេស)
7. UCL (University College London) (អង់គ្លេស)
8. សកលវិទ្យាល័យChicago (អាមេរិច)
9. សកលវិទ្យាល័យ Pennsylvania (អាមេរិច)
10. សកលវិទ្យាល័យColumbia (អាមេរិច)

ផែន​ដី​របស់​យើង​កាល​ពី​មុន​ប្រ​ហែល​ជា​មាន​ព្រះ​ច័ន្ទ ពីរ

moonទ្រឹស្តី ​ថ្មី​ដែល​ថា​ផែន​ដី​យើង មាន​ព្រះ​ច័ន្ទ​ពីរ គឺ​ជា​ទ្រឹ​ស្តី​មួយ​ដែល​អាច​ពន្យល់​ថា​ហេតុ​អ្វី​បាន​ជា​ព្រះ​ច័ន្ទ​ផ្នែក​ ម្ខាង​ទៀត​មាន​រាង​ខុសពី​ផ្នែក​ដែល​យើង​មើល​ឃើញ​សព្វ​ថ្ងៃ។
បើ​តាម​អ្នក​វិទ្យា​សាស្រ្ត​គេ​និយាយ​ថា ផែន​ដី​យើង​កាល​ពីរាប់​ពាន់​លាន​ឆ្នាំ​មុន​មាន​ព្រះ​ច័ន្ទ​ពីរ មាន​មួយ​តូច ហើយ​មួយ​ទៀត​ធំ(ព្រះ​ច័ន្ទ​ដែល​យើង​ឃើញ​សព្វថ្ងៃ)។ ហើយ​អ្នក​វិទ្យា​សាស្រ្ត​បាន​បញ្ជាក់​ថា ព្រះ​ច័ន្ទ​ទាំង​ពីរ​ប្រហែល​ជា បាន​ប៉ះ​ទង្គិច​គ្នា​​ បាន​ជា​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះ​ច័ន្ទ​មើល​ទៅ​ដូច​ជា​មាន​ដុំ​អ្វី​ធំ​ មួយ​មក​បុក​វា​អី​ចឹងដែល​បង្កើត​បាន​ជា​ដុំ​ពក​មួយ​ខុស​ប្លែកពី​​សំបក​ របស់ព្រះ​ច័ន្ទ​ធម្មតា។
ដំបូង​ទ្បើយ​ព្រះ​ច័ន្ទ​ទាំង​ពីរ​គឺ​វិល​ជុំ​វិញ​ផែនដី​យើង ​​​​ តែ​ដោយ​សារ​ទំនាញ​របស់​ផែន​ដី និង ព្រះ​អាទិត្យ​ បាន ធ្វើ​ឲ្យ​ព្រះ​ច័ន្ទ​ទាំង​ពី​របុក​គ្នា។
ចុះ​បើ​បុក​គ្នា​មែន​ហេតុ​អ្វី​ក៏​មិន​មាន​ស្នាម​ខូង​?
ព្រះ​ច័ន្ទ​ទាំង​ពីរ​នេះ​មិន​មែន​បុក​គ្នា​ដោយ​មាន​ល្បឿន​ លឿន​នោះ​ទេ គឺវា​បុក​គ្នា​ដោយ​ ការ​វិល​ទៅ​ប៉ះ​គ្នាក្នុង​ល្បឿនធម្មតា​​មួយ ហើយ​ក៏​ជាប់​គ្នា​តែ​ម្តង​ទៅ។  
បាន​ជា​អ្នក​វិ​ទ្យា​សាស្រ្ត​ហាន​ធ្វើ​ការ​សន្និ​ដាន​បែប​ នេះ​ព្រោះ​ថា​គេ​បាន​ឃើញ​ភព​ដទៃ​ទៀត​មាន ព្រះ​ច័ន្ទ​លើស​ពី​មួយ ដូច​ជា​ភព​ព្រះ​អង្គារ​មាន​ព្រះ​ច័ន្ទ​ពីរ ចំណែក​ឯភព ភ្លុយ​តូ មាន​ព្រះ​ច័ន្ទ​ដល់ទៅ​ ៤។
ប្រ​សិន​បើ​ព្រះ​ច័ន្ទ​ទាំង​ពីរ​នោះ​មិនបាន​បុក​គ្នា​កាល​ ពី​រាប់​ពាន់​លាន​ឆ្នាំ​មុន​​ទេ​នោះ​ ប្រហែល​ជា​យើង​អាច​បាន​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ជា​មិន​ខាន​ទេ ព្រោះ​ថា​ព្រះច័ន្ទ​ពីរ​គឺ​​យើង​អាច​មើល​ចន្រ្ទ​គ្រាស និង​សូរ្យគ្រាស​បាន​ទ្វេ​ដង​។ ហើយ​មាន​អ្វី​ប្លែក​ៗពី​នេះ​ទៀត​ដែល​យើង​មិន​អាច​នឹក​ស្នាន​ដល់។
គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ដែល​ផែន​ដី​របស់​បាត់​ព្រះ​ច័ន្ទ​មួយ។
 

នេះ​គឺ​ជា​វីដេអូ​​បង្ហាញពី​ភព​ព្រះអង្គារ​​​ដែល​ថាមាន​ទឹក​ហូរ​​​

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​ដក​ចេញ​ពី​វែប​សាយ Youtube ដែល​ថត​បង្ហាញ​ពីសណ្ឋាន​ដី​របស់​ភព​នេះ​ដោយ វិទ្យា​ស្ថាន​ស្រាវជ្រាវ NASA របស់​សហរដ្ខអាមរិច។ រូប​វីដេអូ​នេះ​ត្រូវ​បាន​គេ​ថត ទាញ​យក​ឲ្យ​ជិត​នៅ​ត្រង់​ភូមិសាស្រ្ត​មួយ​នៅ​តាម​ជំរាល​ភ្នំ​នៃ​ភព​ ព្រះអង្គារ។ អ្វី​ដែល​គេ​ចង់ពន្យល់​យើង​នោះគឺ ការ​ផ្លាស់​ប្តូររូប​រាង​របស់​សណ្ឋាន​ដី​នៃ​ជំរាល​នោះ ដែល​ឆ្លងពី​រដូវ​មួយ​ទៅ​រដូវ​មួយ សណ្ឋាន​ដី​ត្រង់​កន្លែង​នោះ​ផ្លាស់​ប្តូរ​​ម្តង​ហើយ​ម្តង​ទៀត។ ដោយ​ការ​ផ្លាស់​ប្តូរ​សណ្ឋាន​ដី​នេះ បាន​បង្កើត​ជា​ស្នាម ឆូត​ៗ​នៅ​តាម​ជម្រាល​នោះ​ហាក់​បី​ដូច​ជា​មាន​ទឹក​ហូរ​ឆ្លង​កាត់​។ អ្នក​វិទ្យា​សាស្រ្ត​បាន​សង្ស័យ​ថា​ទឹកដែល​ហូរ​ឆ្លង​កាត់​នោះ​ ​ជា​ទឹក​ប្រៃ​ព្រោះ​ថា​មានតែទឹក​ប្រៃ​ទេ​ដែល​​អាច​រក្សា​ភាព​រាវ​បាន​នៅ​ ក្នុងសីតុណ្ហភាព​ក្រោម​សូន្យបាន។ ចូរ​លោក​អ្នក​ធ្វើ​ការ​អង្កេត​ដោយ​ខ្លួន​ឯង។
You need to a flashplayer enabled browser to view this video


ដាក់​ Password បែប​ណា​ទើប​ល្អ​បំផុត​?

passwordសព្វ ​ថ្ងៃ​នេះ​​ ការ​លួច​យក​ទិ​ន្នន័យ​ផ្ទាល់​​ខ្លួន​​របស់​​អ្នក​​ប្រើ​​ប្រាស់​​អ៊ីន​​ធើណិ ​ត​​បាន​​កើន​​ឡើង​​កាន់​តែ​ច្រើន​ឡើង​ៗ​ ហើយ​ការ​​ការ​វាយ​ប្រហារ​​ថ្មី​ៗ​​ក៏​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ​។
ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ចាំ​លួច​យក​ ពាក្យ​សម្ងាត់ (password)​ របស់​​យើង​​យ៉ាង​​ដូច្នេះ​? ចម្លើយ​​យ៉ាង​​ខ្លី​​ គឺ​​ដើម្បី​​​ប្រាក់​។ ពួក​លួច​យក​លេខ​​សម្ងាត់​​ទាំង​​នោះ ច​ង់បា​ន​​​លេ​ខ​​​ស​ម្ងាត់​អ៊ី​ម៊ែល​របស់​អ្នក ដើម្បី​ធ្វើ​ជា​ចោរ​លួច​អត្តសញ្ញាណ​របស់​អ្នក​ និង​លួច​ឆ្មក់​ចូល​​ក្នុង​គណនី​ធនាគារ​របស់​អ្នក​​ផង​​ដែរ​​។
Password ដែល​ត្រូវ​បាន​យក​មក​ប្រើ​ជា​ច្រើន​នោះ​គឺ​ ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​អង់​គ្លេស ដូច​ជា​ពាក្យ "password" និ​ងពាក្យ​ដទៃ​ទៀត​ ឬ​ក៏​ដាក់​ឈ្មោះ​ក្រុម​បាល់​ទាត់​ល្បី​ៗ​ជាដើម​។ ការ​ដាក់​ពាក្យ​ដែល​មាន​ក្នុង​វចនានុក្រម​បែប​នេះ គឺ​ជា​ការ​ប្រថុយ​នឹង​ការ​លួច​បំផុត​។ ជា​ទូទៅ​​ពួក​ hackers បាន​ប្រើ​ប្រាស់​វចនានុក្រម​ដើម្បី​វាយ​ប្រហារ ដោយ​សារ​តែ​ពួក​គេ​បាន​ប្រើ​គ្រប់​ពាក្យ​ទាំង​អស់​នៅ​ក្នុង​វចនានុក្រម​ រហូត​ដល់​ត្រូវ​។
គោល​ការ​ណ៍​ដ៏​ល្អ​បំផុត គឺ​កុំប្រើ​ពាក្យ​ក្នុងវចនានុក្រម​បែ​បនេះ​ឲ្យ​សោះ​។ ការ​ដាក់​ Password គឺ​ជា​វិធី​មួយ​ដ៏​សាមញ្ញ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ password នោះ​ មាន​សុវត្ថិភាព ងាយ​ស្រួល​ចង​ចាំ​ ប៉ុន្ដែ​ពិបាក​សម្រាប់​ពួក​ hacker ក្នុង​ការ​ crack។
តើ​ password បែប​ណា ដែល​ល្អ​បំផុត​សម្រាប់​អ្នក​? លោក Graham Cluely ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​ផ្នែក​បច្ចេក​វិទ្យា​មក​ពីក្រុម​ ហ៊ុន​ Sophos (ក្រុមហ៊ុន​ជំនាញ​ខាង​សុវត្ថិភាព​software) សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា​ password ដែល​ល្អ​បំផុតគឺ ប្រយោគ​ (sentence)។ ​ ឧទាហរណ៍​ អ្នក​អាច​យក​ប្រយោគ​មួយ​ឃ្លា មក​កាត់​ចេញ​ជា​ password ដូច​ជា "My Friends And I Like To Play Football For Exercise" ចេញ​ជា MF&IL2PF4E ជាដើម​។
គោលការណ៍​សំខាន់មួយ​ទៀត​ គឺ​អ្នក​មិន​ត្រូវ​ប្រើ​ Password តែមួយដូច​គ្នា នៅ​គ្រប់​គេហទំព័រ​នោះ​ទេ ដូច្នេះ​បើ hacker លួច​បាន​ក៏មិន​មែន​លួច​បាន​គ្រប់គណនី​របស់​អ្នក​ដែរ​​។
អ្វី​ដែល​សំខាន់មួ​យ​ទៀត គឺ​អ្នក​ត្រូវ​តែធ្វើ​បច្ចុប្បន្ន​ភាព (update) នូវកម្មវិធី​ប្រឆាំង​មេរោគ​នៅ​លើ​កុំព្យូទ័រ​អ្នក​ឲ្យ​បាន​ញឹក​ញាប់​ ព្រោះ​ថា ការ​គម្រាម​កំហែង​ធំបំផុត​គឺ​ hackers អាច​លួច​យក​ password របស់​អ្នកបាន​នៅ​ពេល​ដែល​អ្នក​វាយ​ password ទាំង​នោះ​ចូល​តែម្ដង​។
សរុប​មក​វិញ អ្នក​គួរ​តែប្រុង​ប្រយ័ត្ន​ជា​និច្ច​ ក្នុង​ការ​ដាក់​ពាក្យ​សម្ងាត់ ហើយ​ប្រសិនជា​អាច​ការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​ ក៏​គួរ​តែ​ធ្វើ​ផង​ដែរ​។

ផ្ទះ​អ្នកមាន​ភ្លើង​​ឆេះអ្នក​មាន​ពេល៥​វិនាទី​តើ​អ្នក​នឹង​យក​អ្វី​ទៅ​ជា​មួយ​អ្នក?

house-on-fireនេះ ​គឺ​ជា​សំណួរ​ដែល​ស្រួល​ឆ្លើយ ហើយ​ក៏​ជា​សំណួរ​ដែល​ពិ​បាក​ឆ្លើយ​បំផុត​ដែរ។ អ្នក​មាន​ពេល​តែ ៥​វិនាទី​ប៉ុណ្ណោះ​​ សម្រាប់​ធ្វើ​ការ​ជ្រើស​រើស ហើយ​អ្នក​មិន​អាច​យក​របស់​ច្រើន​នោះ​ទេ ព្រោះ​ថា​ដៃ​របស់អ្នក​មាន​តែ​ពីរ ហើយ​ពេល​វេលា​ក៏​ខ្លី​ទៀត។ ដូច​នេះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​គឺ​មាន​សារៈ​សំខាន់​ណាស់។
តើ​អ្នក​ដឹង​ថា​យក​អ្វី​ហើយ​ឬ​នៅ?
ប្រហែល​ជា​អ្នក​ពិ​បាក​ឆ្លើយណាស់​​ហើយ​មើល​ទៅ ព្រោះ​ថា​នៅ​ផ្ទះ​របស់​អ្នក​មាន​របស់​មាន​តំលៃ​ច្រើន អ្នក​ប្រាកដ​ជា​ចង់​យក​វា​ទាំង​អស់ ជា​មិន​ខាន។ អ្នក​ខ្លះ​គេ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ តែ​គេ​បែរ​ជា​សួរ​សំណួរ​នេះ​ទៅកាន់​​អ្នក​ដែល​សួរ​នោះ​វិញ៖ ចុះ​លោក​វិញ​តើ​លោក​នឹង​យក​អ្វី​ប្រ​សិន​បើ​ផ្ទះ​ដ៏​ស្អាត​របស់​លោក​​ឆេះ ហើយ​លោក​មាន​ពេល​តែ​៥​វិនាទី?
ខ្ញុំ​នឹង​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ តែ​សូម​ឲ្យ​អ្នក​អាន​ ពិចារណា​លើ​ឧទាហរណ៍​បី​ខាង​ក្រោម ដែល​មាន​ ១​ករណី​គឺ​ជា​ឧទាហរណ៍​ដែល​ដក​ស្រង់​ចេញពី​រឿង​កុន​បរទេស ព្រោះ​ថា​វា​មាន​ន័យ​គួរ​ឲ្យ​យើង​យក​មក​ពិចារណា ហើយ​ពីរ​ករណី​ទៀត​បាន​កើត​ទ្បើង​ថ្មី​ៗ​នេះ ហើយ​វា​ជា​រឿង​ពិត​ទៀត​ផង​៖
ករណី​ទី មួយ ដក​ស្រង់​ចេញ​ពី​រឿង "Leap Year" រឿង​នេះ​ត្រូវ​បាន​គេ​ថត​នៅ​ប្រទេស Ireland ហើយ​វា​ក៏​ជា​រឿង​បែប​មនោសញ្ចេត​នា​មួយ​ដែរ​។ រឿងនេះ​មាន​ដំណើរ​រឿង​វែង​ឆ្ងាយ​ណាស់​តែ​ ខ្ញុំ​សូម​លើក​យក​តែ​ចំណុច​ដែល​ទាក់​ទង​នឹង​ភ្លើង​ឆេះ​ផ្ទះ​មក​និយាយ​តែ​ ប៉ុណ្ណោះ។ តួ​អង្គ​ស្រី​ឈ្មោះ​ Anna នឹង​ត្រូវ​រៀប​ការ​ជា​មួយ​​គូរ​ស្នេហ៍​របស់​នាង នៅ​យប់​មួយនៅ​ក្នុ​ផ្ទះ​របស់​សង្សារ​របស់​នាង​ តែ​នៅ​យប់​នោះ​ឯង​នាង​មាន​អារម្មណ៍​ថា សង្សារ​របស់​នាង​មិន​ស្រ​លាញ់​នាង​ដូច​ជា​បុរស​ម្នាក់ទៀត​ដែល​នាង​បាន​ជួប នៅ​ប្រទេស Ireland នោះ​ទេ។ ដោយ​នឹក ចាំ​សំដី​របស់ បុរស​ចម្លែក​​ដែល​បាន​ជួប និង​ជួយ​នាង​នៅ​ប្រទេស Irelandនាង​ក៏​យក​វា​មក​ប្រើ។ សំដី​នោះ​គឺ​ជា​សំណួរ​ដែល​សួរ​ថា៖ ប្រ​សិន​បើ​ផ្ទះ​របស់​អ្នក​មាន​ភ្លើង​ឆេះ ហើយ​អ្នក​មាន​ពេល​តែ ៥​វិនាទី​តើ​អ្នក​នឹង​យក​អ្វី​ទៅ​ជា​មួយ​អ្នក?
អ្នក​នាង​ Anna ក៏​បាន​ទៅ​ចុច ប៊ូ​តុង​សម្រាប់​ប្រកាស​ភាព​អាសន្ន​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ តែ​សង្សារ​របស់​នាង​មិន​បាន​មក​រក​នាង​ទេ ផ្ទុយ​ទៅ​វិញ សង្សារ​នាង​បាន​​ទៅ​ប្រមូល​ទូរ​សព្ទ Laptop ដែល​មាន​ឯកសារ​សំខាន់​ៗ​ទៅ​វិញ។ ដោយ​សារ​តែ​នាង​គិត​ថា របស់​ទាំង​នោះ​មាន​តំលៃ​ជាង​រូប​នាង ដូចនេះ​នាង​ក៏​ចាក​ចេញ​ពី​ផ្ទះ​នោះ ហើយ​ជិះ​​យន្ត​​ហោះ​​ទៅ​ប្រទេស Ireland ទៅ​ជួប​នឹង​បុរស​ចម្លែក​ដែល​បាន​ជួយ​​នាង​កាល​ពី​លើក​មុន​។  បើ​អ្នក​ចង់​ដឹង​ច្បាស់​អ្នក​អាច​រក​ទិញ​រឿង​នេះ​មើល​ដោយ​ខ្លួន​​ឯង​បាន។
ករណីទី ពីរ គឺ​ផ្ទះ​ដែល​អ្នក​នាង Kate Winslet ស្នាក់​អា​ស្រ័យ​​​មាន​ភ្លើង​ឆេះ​​​​ដោយ​សារ​តែ​រន្ទះ​បាញ់ កាល​ពី​ម្សិល​មិញ​នេះ​។ អ្នក​ប្រ​ហែល​ជា​ស្គាល់​តារា​សំដែង​ស្រី​ម្នាក់​នេះ​ហើយ ព្រោះ​ថា​គាត់​ជា​តួរ​ឯក​ក្នុង​រឿង​ កាប៉ាល់ទីតានិក​ ហើយ​ក៏​ជា​អ្នក​ទទួល​បាន​ពាន​រង្វាន់Oscar ផង​ដែរ។ ពេល​ដែល​ដឹង​ថា​មាន​ភ្លើង​ឆេះ​ភ្លាម​អ្នក​នាង Winslet ក៏​ប្រ​ញាប់ទៅជួ​យ​សង្គ្រោះ​ ម្តាយ​របស់​លោក Sir Richard Bransonដែល​មាន​អាយុ ៩០​ឆ្នាំ​ទៅ​ហើយ​។ របស់​ផ្សេង​ៗ​អាច​ទិញ​បាន តែ​អាយុ​ជីវិត​មនុស្ស​មិន​អាច​ទិញ​បាន​ទេ។ អ្នក​នាងWinslet ធ្វើ​បែប​នេះ​ពិតជា​ត្រឹម​ត្រូវ​ណាស់។
ករណី​ទី​បី វា​ជា​ហេតុ​ការណ៍​មួយ​ដែល​មិន​គួរ​ឲ្យ​កើត​មាន​ទេ ព្រោះ​ថា​ភ្លើ​ង​ឆេះ​ផ្ទះ​បាន​សម្លាប់​ជីវិត​ក្មេង​ស្រី​ម្នាក់។ ហេតុ​ការណ៍​នេះ​បាន​កើត​ទ្បើង​នៅ​ប្រទេស​យើង នៅ​ស្ទឹង​មាន​ជ័យ កាលពី​ម្សិល​មិញ​នេះ។ នារី​នោះ​ប្រ​ហែល​ជា​អាច​​រួច​ខ្លួន​ពី​ភ្លើង​ឆេះ​នោះ​ប្រ​សិន​បើ​នាង​រត់​ គេច។ តើ​បើ​តាម​អ្នក​នៅ​ទី​នោះ (ព័ត៌​មាន​មិន​ច្បាស់​ការ) ថា​ក្មេង​ស្រី​នោះ​បាន​ព្យាយាម​ទំលាក់​កាបូប​លុយ​ឲ្យ​ម្តាយ​របស់​នាង​ ដោយ​សារ​តែ​ចំណាយ​ពេល​រក​កាបូប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ហូស​ពេល​ក្នុង​ការ​រត់​គេច​បែប​នេះ ដូច​នេះ​ការ​សម្រេច​ចិត្ត​របស់​យើង​ម្នាក់​ៗ​ពិ​ត​ជា​សំ​ខាន់​ណាស់។ មនុស្ស​យើង​ពិត​ជា​អត់​ចិត្ត​មែន ពេល​ភ្លើង​ឆេះ​តិច​ៗ ម្នាក់​ៗ​គិត​តែ​ពី​ផល​ប្រ​យោជន៍​ខ្លួន​ មិន​បាន​គិត​ដល់​អាយុ​ជី​វិត​របស់​ក្មេង​ស្រី​ម្នាក់​នេះ​ទេ។ បើ​មាន​អ្នក​ទ្បើង​ទៅ​ជួយ​នាង​នោះ​ពិ​ត​ជា​អាច​ជួយ​បាន​ជា​មិន​ខាន តែ​ដោយ​សារ​តែ​ គេ​យក​ពេល​ ៥វិនាទី​របស់​គេ​ទៅ​យក​របស់​មាន​តំលៃ​រៀង​ៗ​ខ្លួន​ទើប​មិន​មាន ពេល​ជួ​យ​អ្នក​ដទៃ​បែប​នេះ។ ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​នាង​ដេក​លក់ ហើយ​លោត​ពី​លើ​ផ្ទះ​គ្រេច​ជើង តែមិន​បាន​និយាយ​ពី​រឿង​កាបូប​លុយ​នោះ​ទេ។
តែ​អ្វី​ដែល​សំខាន់​នោះ​គឺ ៥​វិនាទី​នៃ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ គឺ​មាន​សារៈសំខាន់ណាស់។ សូម​អ្នក​សម្រេច​វា​ដោយ​ខ្លួន​ឯង​ចុះ។  


ការ​ងារ​ទាំង​៥​សម្រាប់​សិស្ស​មហា​វិទ្យា​ល័យ

surya-supermarketការ ​សិក្សា​រៀន​សូត្រ​គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ ​មនុស្ស​យើង​ម្នាក់​សង្ឃឹម​ថា​នឹង​បាន​ធ្វើ​ការ​ងារ​មួយ​ដែល​អាច​រក​ប្រាក់​ បាន​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​ផង​នឹង​គ្រួ​សារផង​។ តែ​អ្វី​ដែល​អ្នក​មិន​ដឹង​នោះ​គឺ ពិភព​នៃ​ការ​សិក្សា​ និង​ពិភព​នៃ​ការ​ងារ​គឺ​វា​មិន​ដូច​គ្នា​ទាំងស្រុង​នោះ​ទេ ហើយ​មិន​ប្រា​កដ​ថា​ឲ្យ​តែ​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​សុទ្ធ​តែ​អាច​រក ​ការ​ងារ​ធ្វើ​បាន​ទាំង​អស់​នោះ​ទេ។ អ្នក​ខ្លះ​នៅពេល​បញ្ចប់​ការ​សិក្សា​ភ្លាម​ ក៏​រក​ការ​ងារ​បាន​ភ្លាម តែ​ចំណែក​អ្នក​ខ្លះ​ទៀត​នៅ​ពេល​បញ្ចប់​ការ​សិក្សា​ហើយ នៅ​តែ​មិន​អាច​រក​ងារ​បាន​ធ្វើ​នឹង​គេដដែល​។ ភាព​អត់​ការ​ងារ​ធ្វើ​មិន​បញ្ជាក់​ថា​អ្នក​នោះ​គ្មាន​សមត្ថភាព​​ក្នុង​ការ​ ធ្វើ​ការ​ងារ​នោះ​ទេ នេះ​ប្រហែលជា​មក​ពី​អ្នក​នោះ​គ្មាន​ឱកាស ឬ​ក៏​មិន​ចេះ​ក្តាប់​ឱកាស​ការ​ងារ​។​ ហើយ​ភាព​គ្មា​ន​ការ​ងារ​នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​បរាជ័យ​ដទៃ​ទៀត​​នៅ ​ក្នុង​ជី​វិត​របស់​អ្នក​។
ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ភាព​អត់​ការ​ងារ​ធ្វើ​បន្ទាប់​ពី​ រៀន​ចប់ យើង​ជា​សិស្ស​ដែល​រៀន​នៅ​មហាវិទ្យាល័យ​មួយ​​ មិន​ថា​កូន​អ្នក​មាន ឬ​ក៏​កូន​អ្នក​ក្រ​នោះ​ទេ គឺ​ត្រូវ​ស្វះ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្រៅ​ម៉ោង​ខណៈពេល​ដែល​យើង​កំពុង​តែ​ សិក្សា​នៅ​មហាវិទ្យា​ល័យ​នៅទ្បើយ ព្រោះ​ថា​ធ្វើ​បែប​នេះ​វា​ជួយ​ឲ្យ​យើង​យល់​ដឹង​ពីពិភពនៃ​ការ​សិក្សា​ផង និង​ពិភព​នៃ​ការ​ងារ​ខាង​ក្រៅ​ផង។ ម្យ៉ាង​ទៀត​ធ្វើ​ការងារ​ធ្វើ​ឲ្យ​យើង​ស្គាល់​មនុស្ស​ច្រើន កាល​ណា​យើង​ស្គាល់​គេ​ច្រើន​ ឱកាស​ការ​ងារ​ក៏​មាន​ច្រើន​ដែរសម្រាប់​យើង​ម្នាក់ៗ។ ​
ខាង​ក្រោម​នេះ​ជា​ការ​ងារ​ទាំង​ប្រាំ​សម្រាប់​សិស្ស​ដែល​កំពុង​តែ​សិក្សា​នៅ​មហាវិទ្យាល័យ​៖
សូម​បញ្ជាក់​ថា ការ​ងារ​ទាំង​នេះ​សម្រាប់​តែ​សិស្ស​រៀន​ជំនាញ​មួយ​តែ​ប៉ុណ្ណោះ ចំពោះ​សិស្ស​ដែល​រៀន​នៅ​ពីរ​មហាវិទ្យាល័យ មិន​គួរ​ធ្វើ​ការ​ងារ​​ដែល​បាន​រៀប​រាប់​ទាំង​នេះ​​ទេ ព្រោះ​ថា​រៀន​ពីរ​មហាវិទ្យាល័យ​គ្មាន​ពេល​ទំនេរ​ទៅ​ធ្វើ​ការ​ងារ​ទេ។

ការងារទី​មួយ ធ្វើ​ជា​អ្នក​លក់​របស់របរ​ផ្សេង​ៗ​​នៅ​ក្នុង​ហាង​។​ ការ​ងារ​នេះ​ភាគ​ច្រើន​សម្រាប់​សិស្ស​នារី ហើយ​វា​មិន​មាន​ភាព​សាំ​ញុំា​ទេ ហើយ​ក៏​មិន​ហត់​ដែរ ចំណែក​ឯប្រាក់​កំរៃ​ក៏​បាន​គួរ​សម​ដែរ។ សិស្ស​នារី​អាច​រក​ការ​ងារ​នេះ​ធ្វើ​នៅ​តាម​ហាង​ ទំនើប ឬ​ក៏​តាម ម៉ាត​តូច​ៗ​ ហើយ​អ្នក​អាច​ធ្វើ​ការ​ម៉ោង​ណា​ក៏​បាន​ព្រោះ​ថា​ម៉ាត​មួយ​ចំនួន​គេ​បើក ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើអ្នក​រៀន​ថ្ងៃ​អ្នក អាច​ធ្វើ​ការ​ពេល​យប់​ ឬ​ក៏​ពេល​ព្រឹក​ក៏​បាន។ សិស្ស​នារី​ៗ​អាច​ធ្វើជា​អ្នក​លក់​ខោ​អាវ​ក៏​បាន ឬ​ក៏​លក់​ស្បែក​ជើង​ក៏​បាន​។
ការ​ងារ​ទីពីរ ធ្វើ​ការ​ងារ​នៅ​តាម​អង្គការ​ផ្សេង​ៗ​​។ មាន​អង្គ​ការ​ជា​ច្រើន​ដែល​ទទួល​អ្នក​ស្ម័​គចិត្ត​ធ្វើ​ការ​បម្រើ សង្គម​ ក្មេង​កំព្រា និង​ជន​គ្មានទី​ពឹង​។ ការ​ងា​រប្រភេទ​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ព្រោះ​ថា​ អ្នក​អាច​សិក្សា​ពី​សង្គម​បាន​ច្រើន។ ទោះ​ពេល​ខ្លះ​យើង​មិនទទួល​បាន​ប្រាក់​កំរៃ​​ពី​អង្គការ​នោះ ក៏​ដោយ ក៏​យើង​ទទួល​បាន​បទពិ​សោធន៍​ដែរ។ បទពិសោធន៍​វា​ល្អ​ណាស់​សម្រាប់​ដាក់​រកការ​ងារ​ធ្វើ​លើក​ក្រោយ​ទៀត។​ ការ​ងារ​មួយ​នេះ​​​ សិស្ស​ស្រី​ក៏​ធ្វើបាន ហើយ​សិស្ស​ប្រុស​ក៏​ធ្វើ​បាន​ដែរ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​មាន​ការ​អត់​ធ្មត់។
ការងារទីបី ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ ឬ​ក៏​ជា​អ្នក​បំរើ​តាម​ភោជនី​ដ្នានជា​ដើម​​​។ ការ​ងារ​នេះ​សិស្ស​ភាគ​ច្រើន​មិន​ចង់​ធ្វើ​ទេ ព្រោះ​ថា​សិស្ស​ខ្លះ​អាច​មាន​អារម្មណ៍​ខ្មាស់​អៀន​ដោយ​សារ​តែ​មនុស្ស​នៅ​ ប្រទេស​យើង​ភាគ​ច្រើន​មិន​ឲ្យ​តំលៃ​លើ​ការ​ងារ​ប្រភេទ​នេះ ហើយ​វា​ទទួល​បាន​ប្រាក់​កំរៃ​ក៏​តិច​ដែរ។ តែ​សម្រាប់​សិស្ស​មួយ​ចំនួន​ដែល​ត្រូវ​ការ​លុយ ហើយ​មិន​ចង់​ឲ្យ​ខ្លួន​នៅ​ទំនេរ​អាច​ជ្រើស​រើស​យក​ការ​ងារ​នេះ​ធ្វើ​បាន។ វា​អាច​ជា​ចំណុច​ចាប់​ផ្តើម​ដើម្បី​ឈាន​ជើង​រក​ងារ​ផ្សេង​ទៀត​ធ្វើ​បាន។ ការ​ងារ​នេះ​វា​ពិ​បាក​ហើយ​នឿ​ហត់​បន្តិច​តែ​ប្រ​សិន​បើ​បាន​ធ្វើ​ការ​ងារ​ បែប​នេះ នោះ​អ្នក​នឹង​យល់​ពី​អត្ថ​ន័យ​នៃ​ជីវិត​បាន​ច្រើន។
ការងារទី​បួន ធ្វើ​ការ​នៅពេល​រាត្រី​នៅ​តាម ក្លឹប​ ឬ​​រង្គសាល​ជា​ដើម។ នៅ​ទី​នោះ​អ្នក​អាច​ក្លាយ ជាអ្នក​ចម្រៀង ជា​អ្នក​ក្រលុក​ស្រា​ ឬ​ក៏​​ជា​អ្នក​លេង​ភ្លេង។ ការ​ងារ​ទាំង​នេះ​តម្រូវ​ឲ្យ​សិស្ស​​ដែល​ចង់​ធ្វើ​ការ​ងារ​នេះ​មាន​ជំនាញ​ ខ្លះ​ៗ​ដើម្បី​អាច​ធ្វើ​ការ​ងារ​នេះ​បាន ហើយ​វា​ក៏​ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះ​បញ្ជាំង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ អ្នក ថា​តើ​អ្នក​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ប្រាកដ។ ការ​ងារ​ប្រភេទ​នេះ​វា​ហត់​ ហើយ​អត់​ងងុយ​ទៀត​ផង ហើយ​​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ងារ​នេះ​អាច​ប៉ះពាល់​ដល់​ការ​សិក្សា​បន្តិច។
ការងារ​ទី​ប្រាំ ធ្វើ​ការ​ងារ​ឲ្យ​សាលា។ នៅ​តាម​មហា​វិទ្យា​ល័យ​នីមួយ​ៗ​តែ​ង​តែ​មាន​ការ​ងារ​មួយ​ចំនួន​សម្រាប់​ សិស្ស​ធ្វើ​ជា​មិន​ខាន មិន​មែន​ជា​ការ​ងារ​ដែល​សិស្ស​អាច​រក​លុយ​បាន​ទេ គឺ​ជា​ការ​ងារ​ដែល​ផ្តល់បទពិសោធន៍​ដល់​សិស្ស។ ការ​ងារទាំង​នោះ​មាន​ដូច​ជា​ អ្នក​អាច​ក្លាយ​ជា​បណ្ណរក្ស ឬ​ក៏​ក្លាយ​ជា​សមា​ជិក​នៃ​គណកម្ម​ការ​រៀប​ចំ​កម្ម​វិធី​ដែល​គេ​បង្កើ​ទ្បើ​ង ​នៅ​ក្នុង​សាលា​នោះ។ ការ​ងារ​នេះ​ជួយ​ឲ្យ​សិស្ស​យល់​ដឹង​ច្រើន​ពី​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម ហើយ​គេ​អាច​រៀន​សូត្រ​ពី​​ការ​ទទួល​ខុស​ត្រូវនៃ​ការ​ងារ​របស់​គេ​ដែល​សាលា​ បាន​ដាក់​ឲ្យ​ធ្វើ។
ការ​ងារ​ទាំង ៥​ខាង​លើ​នេះ​គឺ​ល្អ​ណាស់​សម្រាប់​សិស្ស​ដែល​កំពុង​តែ​នៅ​ក្នុ​ង​វ័យ​សិក្សា ​នៅ​តាម​មហាវិទ្យា​ល័យ​នានា។​ ប្រ​សិន​បើអ្នក​ធ្លាប់​ធ្វើ​ការ​នៅពេល​ដែល​អ្នក​កំពុង​តែ​រៀន​សូត្រ​ នោះ​នៅពេល​អ្នក​រៀន​ចប់​អ្នក​មិន​ចាំបាច់​បារម្ភ​ពី​កាព​អត់​ការងារ​ធ្វើ​ នោះ​ទេ។ ព្រោះ​ថា​បើ​អ្នក​មិន​អាច​រក​ការងារ​ដែលអ្នក​ពេញ​ចិត្ត​ធ្វើក៏​ដោយ​​ ក៏​អ្នក​មាន​ការ​ងារផ្សេង​ធ្វើ​ដែរ។ ហើយ​បើ​យើង​មាន​ការ​ងារ​ធ្វើ​​ហើយ ទោះ​ការងារ​នោះ​ល្អ​ឬ​មិន​ល្អ​ក្តី ក៏​យើង​មាន​ក្តី​សង្ឃឹម​នៅ​ក្នុង​ជិវិត​ដែរ ហើយ​នៅ​ថ្ងៃ​ណា​មួយ​បំណង​របស់​អ្នក​ពិត​ជា​អាច​ក្លាយ​ជា​ការពិត​ជា​មិន​ខាន។
ការ​ងារ​ទាំង​ប្រាំ​នេះ​គ្រាន់​តែ​ជា​​ការ​ងារ​មួយ​ចំនួន​ តែ​ប៉ុណ្ណោះ សិស្ស​អាច​រក​ការ​ងារ​ផ្សេង​ទៀត​ធ្វើ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។    ​​

វីធី​សាស្រ្ដ​ ៦យ៉ាង ​ការ​ពារ​កុំ​ឲ្យ​ងងុយ​គេង​ពេល​ថ្ងៃ​!

ងងុយ​គេង​ពេល​ម៉ោង​ធ្វើ​ការ
ការ ​មាន​អារម្មណ៍​ងងុយ​គេង​ពេលថ្ងៃ​ គឺ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​បាន​ជួយប្រទះ​ ជា​ពិសេស​គឺ​សិស្ស​សាលា និង​អ្នក​ធ្វើ​ការ​។ អារម្មណ៍​ងងុយ​គេង​នេះ ធ្វើ​ឲ្យ​យើង​មិន​អាច​ផ្ដោត​អារម្មណ៍​រៀន ឬ​ធ្វើ​ការ​បាន​ល្អ​នោះ​ទេ ដែល​មាន​ពេល​ខ្លះ​គេង​លក់​នៅ​នឹង​តុ​ក៏មាន​នោះ​ដែរ​។ ការ​ងងុយ​គេង​នា​ពេល​ថ្ងៃ​ ឬ​ការ​អស់​កម្លាំង​ល្ហិត​ល្ហៃ​​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា​ ការ​គេង​មិន​ទៀង​ម៉ោង មាន​សុខ​ភាព​មិន​ល្អ ញ៉ាំ​អាហារ​មិនទៀង​ពេល និង​ស្រ្ដេសជាដើម​។ តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជៀស​វាង​ការ​ងងុយ​គេង​ពេល​ថ្ងៃ​នេះ​បាន​?
ខាង​ក្រោម​នេះ​ គឺ​ជា​វិធី​សាស្រ្ដ​​៦យ៉ាង ដែល​អាច​ជួយ​លោក​អ្នក​បាន​៖
១- គេង​ពេល​យប់​ឲ្យ​បាន​គ្រប់​គ្រាន់​ ៖ ការ​គេង​លក់​ស្រួលដោយ​គ្មាន​ការ​រំខាន​នា​ពេល​យប់​ ឲ្យ​បាន​ពី​៧ទៅ​៩ម៉ោង ក្នុង​មួយ​យប់​ គឺ​ពិត​ជា​ល្អ​ប្រពៃ​ណាស់​។ អ្នក​ត្រូវ​ចង​ចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា " ឆាប់​ចូល​គេង និង​ឆាប់​ភ្ញាក់​ពី​ដំណេក​" ។ ពិត​ណាស់​កា​រគេង​ច្រើន​ពេក ក៏​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ​ ឬ​ការ​សិក្សា​បន្ថែម​នៅ​ផ្ទះ​របស់​អ្នក​ផង​ដែរ ប៉ុន្ដែ​បើ​អ្នក​អាច​ធ្វើ​វា​បាន នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​ត្រូវ​អង្គុយ​ងោក​នៅក្នុង​ថ្នាក់​រៀន ឬ​នៅ​ការិយាល័យ​នោះ​ទេ​។
២- ឈប់​គេង​លេង​ពេល​ថ្ងៃ​ត្រង់​ ៖ ការ​គេង​ពេល​ថ្ងៃ​ត្រង់​ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គេង​ពេល​យប់​ផង​ដែរ​។ ប្រសិន​បើ​អ្នក​ចង់​គេង​ឲ្យ​បាន​លក់​ស្រួល​នៅ​ពេល​យប់ នោះ​អ្នក​គួរ​តែ​ជៀស​វាង​ការ​គេង​នៅ​ពេល​ថ្ងៃ​ត្រង់​។
៣- ជៀស​វាង​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ច្រើន​ជ្រុល​ ៖ ការ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ឆ្អែត​ជ្រុល​ អាច​បង្កើននូវ​ចល​នា​ឈាម​រត់​ទៅ​កាន់ក្រពះ​ ហើយ​បន្ទាប​នូវ​ចលនា​ឈាមដែល​ផ្គត់​ផ្គង់​នៅ​ខួរ​ក្បាល ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ និង​ងងុយ​គេង ដូច្នេះ​អ្នក​គួរ​តែ​កុំញ៉ាំ​ច្រើន​ពេក​អី​​។
មួយ​វិញ​ទៀត ចំពោះ​អ្នក​ដែល​អង្គុយ​រយៈ​ពេល​យូរ គួរ​តែញ៉ាំ​អាហារ​ពេល​ល្ងាច​ឲ្យ​បាន​ ២ទៅ​បីម៉ោង មុន​នឹង​ចូល​គេង ព្រោះ​វា​នឹង​ផ្ដល់​ឲ្យ​រាង​កាយ​របស់​អ្នក​រំលាយ​អាហារ​បាន​ល្អ ហើយនឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។
៤- ធ្វើ​លំហាត់ប្រាណ ៖ ដូច​ដែល​លោក​អ្នក​បាន​ដឹង​ហើយ​ថា ការ​ហាត់ប្រាណ​ពិតជា​សំខាន់​ណាស់​ចំពោះ​រាង​កាយ​របស់​យើង​ម្នាក់​ៗ​។ ចូរ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ ដោយ​ស្ដាប់​នូវ​តន្រ្ដី​ពិរោះ​ៗ ហើយ​ធ្វើ​ការ​រត់​ហាត់​ប្រាណ​ជុំវិញ​ផ្ទះ​របស់​អ្នក​។ ស្ដាប់​ចម្រៀង​បណ្ដើរ​ រត់​តិច​ៗ​បណ្ដើរ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​ជាក់​ជា​មិន​ខាន​។
៥- រៀប​ចំ​កន្លែង​ធ្វើ​ការ​របស់​អ្នក​ឲ្យ​បាន​ស្អាត​ ៖ ការ​ធ្វើ​ការ​នៅ​កន្លែង​ដែល​គួរ​ឲ្យ​ធុញទ្រាន់ គ្មាន​សណ្ដាប់​ធ្នាក់ ក៏​នឹង​មិន​អាច​ជម្រុញ​ឲ្យ​អ្នក​មាន​ទឹក​ចិត្ត​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ដែរ ដូច្នេះ​អ្នក​គួរ​រៀប​ចំកន្លែង​ធ្វើការ​របស់​អ្នក​ឲ្យ​មាន​របៀប​រៀប​រយ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ជ្រះ​ថ្លា មិន​ស្ពឹក​ស្រពន់​។
៦- លុប​មុខ និង​ទំពារ​ស្ករ​កៅស៊ូ ៖ ប្រសិន​បើ​អ្នក​ទំនេរ​ពី​ការងារ ឬ​ដល់​ម៉ោង​សម្រាក​ពី​សិក្សា សូម​ធ្វើ​ការ​លុប​លាង​មុខ​របស់​អ្នក​ចេញ ជាមួយ​​នឹង​ទឹក​ត្រជាក់ៗ​។ ការ​ធ្វើ​បែបនេះ នឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដែល​ល្ហិត​ល្ហៃ បើ​ក​ភ្នែក​លែង​ចង់​រួច​នោះ ត្រឡប់​មក​ជា​សកម្ម​ឡើង​វិញ​។ បន្ថែម​លើ​នេះ អ្នក​អាច​ទំពារ​ស្ករ​កៅស៊ូ ព្រោះវា​អាច​ជួយ​ឲ្យ​ខួរ​ក្បាលយើង​សកម្ម និង​គិត​បាន​លឿន​។
សរុបមក​វិញ កត្តា​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​នា​ពេល​ថ្ងៃ គឺ​ដោយ​សារ​តែ​អ្នក​គេង​ពេល​យប់​មិនគ្រប់​គ្រាន់​។ អនុវត្ត​តាម​វិធី​ខាង​លើ​ទាំង​៦ នោះអ្នក​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ហើយ​។ ប្រសិន​បើ​អ្នក​មាន​វិធី​អ្វី​ផ្សេងទៀត​​ សូម​ចែក​ជូន​ជា​បទ​ពិសោធន៍​ដល់​អ្នក​ដទៃ​តាម​រយៈ​ ប្រអប់​ផ្ដល់​យោបល់​ខាង​ក្រោម​!

សិល្បៈនៃការ​កែ​ច្នៃ

គ្រាន់​តែ​ក្រ​ទ្បេ​ក ឃើញ​រូប​មួ​យ​នេះ​ជា​លើក​ដំបូង​អ្នក​ប្រ​ហែល​ជា​គិត​ថា​វា​ជា​រូប​ភាព​ដែល​ ត្រូវ​បាន​គេ​កែ​នៅ​ក្នុង​កម្មវិធី Photoshop ជា​មិនខាន។ តែ​ថាម​ពិត​ទៅ​វា​ជា​រូបភាព​ពិត​គ្មាន​ការ​កែ​នៅ​ក្នុង​Photoshop ​នោះទេ។ បាន​ដឹង​ថា​រូប​នេះ​ជា​រូប​ពិត អ្នក​ប្រាកដ​ជា​មិន​អស់​ចិត្ត​ទេ អ្នក​ពិត​ជា​ចង់​ដឹង​ថា​ អ្នក​ជំនាញ​ថត​រូប​ម្នាក់​នេះ ឈ្មោះ​អ្វី ហើយ​អ្នក​ពិត​ជា​មាន​សំណួរ​សួរ​ថា តើ​គាត់​ថត​យ៉ាង​ម៉េច​ដើម្បី​បាន​រូប​ភាព​បែបនេះ?
drop of eyeគាត់​មាន​ឈ្មោះ​ថា Brian Valentine គឺ​ជា​អ្នក​ថត​រូប​ដ៏​ល្បី​ម្នាក់។ គាត់​ថត​រូប​នេះ​យ៉ាង​ម៉េច​នោះ គឺ​គាត់​មិន​បានបញ្ជាក់​ឲ្យ​លំអិត​នោះ​ទេ។ អ្វី​ដែល​យើង​ដឹង​នោះ​គឺ​ ជា​រូប​តំណក់ទឹក​នៅ​លើ​ស្មៅ។
ចុះ​ភ្នែក​នៅ​ក្នុង​តំណក់​ទឹក​នោះ​បាន​មក​ពី​ណា?
ភ្នែក​នោះ​មិនមែនជា​ភ្នែក​ពិត​ទេ វា​ជា​រូប​ភាព​មួយ​ទៀត​ដែល​ លោក Brian Valentine​បាន​ដាក់​នៅ​ជ្រុង​ណា​មួយ​ដែល​វា​អាច​​​ចាំង​ផ្លាត​ទៅ​លើ​ តំណក់ទឹក​បាន។ ប្រ​សិន​បើ​អ្នក​ចង់​ដឹង ​អ្នក​អាច​សាក​ធ្វើ​វា​ដោយ​ខ្លួន​ឯង ហើយ​កាត់​រូប​ភ្នែក​ ដាក់​កន្លែង​ដែល​អាច​ចាំង​ផ្លាត​ទៅ​លើ​តំណក់​ទឹក​ទាំង​នោះ បន្ទាប់​មក​ចាំ​ធ្វើការ​ថត​ទៅ​។
lobster 
រូបទី​ពីរ​បង្ហាញពី​ការ​ច្នៃ​ប្រឌិត​របស់ ចុងភៅ​នៅ​កោះ​តៃ​វ៉ាន់ គឺ​លោក Huang Mingbo បាន​យក​សំបកបង្កង​មក​ធ្វើ​ជា​ម៉ូតូ។ ពិត​ជា​ស្អាត ហើយ​ដូច​ម៉ូតូ​ទៀត។ គំនិត​បែប​នេះ​ពិត​ជា​មាន​តំលៃ​ណាស់ ព្រោះ​ថា​បើ​ម៉ូ​តូ​មាន​រាង​បែប​នេះមែន​​ពិត​ជា​​មាន​អ្នក​ទិញ​ជិះ​ ច្រើនជាមិន​ខាន​​។ ​

មនុស្ស​អច្ឆរិយ Daniel Paul Tammet

daniel paul tammetលោក Daniel Paul Tammet គឺ​ជា​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មាន​សមត្ថភាពពិសេស​ខុស​ពី​មនុស្សធម្មតា។ សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គាត់​រួម​មាន ពូកែ​ខាង​គិត​លេខ គណិតវិទ្យា ពូ​កែ​ចាំ ហើយ​អាច​និយាយ​ភាសា​បាន​ច្រើន​ទៀត​ផង ព្រោះ​ថា​គាត់​ពូកែ​ខាងរៀន​ភាសា​ផ្សេងៗ។
គាត់គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​បែប​នេះ​តែ​មួយ​គត់​នៅ​ ក្នុង​លោក​នេះ។ គាត់​មាន​ញាណ​ពិសេស​ជា​មួយ​នឹង​លេខ​ហើយ​គាត់​បាន​និយាយ​ថា លេខ​នី​មួយៗ​មានរូបរាង​ខុស​គ្នា​ ហើយ​មានអារម្មណ៍​ផ្សេង​ៗ​គ្នា​ទៀត​ផង។ គាត់​និយាយ​ថា លេខ ២៨៩​ជា​លេខ​អាក្រក់ ហើយ​លេខ ៣៣៣ គឺ​ជា​លេខ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍។
អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​គាត់​បាន គ្រប់គ្រង​ដំណែង កំណត់​ត្រា​នៅ​អឺរ៉ុប ដោយ​សារគាត់​មាន​ការ​ចង់​ចាំ​ខ្ពស់ គាត់​អាច​ចាំ​លេខ រហួត​ដល់ទៅ ២២ ៥១៤​ខ្ទង់ ដោយ​ប្រើ​រយៈពេល​តែ ៥​ម៉ោង​ប៉ុណ្ណោះ។ មនុស្សធម្មតា​លេខ ១០​ខ្ទង់ក៏​មិន​អាច​ចាំ​ផង។
លោក Tammet ​ ចេះ​និយាយភាសា​ជា​ច្រើន ដូចជា អង់គ្លេស បារាំង អាទ្បឺម៉ង់ អេស្ប៉ាញ រ៉ូម៉ានី អេសស្តូនី(Estonian) អាយទ្បែន(Icelandic) វែល(Welsh ) អេសស្ពើ​រ៉េនតូ(Esperanto) លីសហ្សូអេនី(Lithuanian)។ ដើម្បី​សាក​សមត្ថភាព​របស់​គាត់ គេ​បាន​ឲ្យ​គាត់​រៀន​និយាយ​ភាសា អាយទ្បែន ក្នុង​រយៈពេល ១​សប្តាហ៍។ មួយ​សប្តាហ៍​ក្រោយ​មក គេ​ឃើញ​គាត់​ទ្បើង​និយាយ​នៅ​ក្នុង​ទូរទស្សន៍​ ដោយ​ប្រើ​ភាសា អាយទ្បែន(Icelandic) យ៉ាង​ស្រួល​។ គេ​និយាយ​ថា​គាត់​មិន​មែន​ជា​មនុស្ស​ទេ ព្រោះ​ថា​មួយ​សប្តាហ៍​សោះ​គាត់​អាច​និយាយភាសា​ អាយទ្បែន​បាន។

តោះ​! មើល​ទិដ្ឋភាពផែន​ដី​ពី​ទី​អាវកាស​ទាំង​អស់​គ្នា


ទិដ្ឋភាព​នៃ​ផែន​ដី
លោក James Drake បាន​ចំណាយ​ពេល​ ៨០ថ្ងៃ​ នៅ​ទីអាវកាស​ដើម្បី​ធ្វើ​ដំណើរ​ ២២០ម៉ាយល៍​ខាង​លើ​ផែន​ដី ដើម្បី​បង្កើត​នូវ​វីដេអូ​ស្ដី​ពី​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ផែន​ដី​ដ៏​ស្រស់ ​ស្អាត​របស់​យើង​។ អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​ដល់​ទៅ ៨​០ថ្ងៃ​ដូច​អ្នក​វិទ្យាសាស្រ្ដ​ម្នាក់​នេះទេ ពោល​គឺ​អ្នក​នឹង​ចំណាយ​ពេល​តែ​មួយ​នាទី​ប៉ុណ្ណោះ ដើម្បី​ឃើញ​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​នេះ​។ វីដេអូ​ទេសចរ​លើ​ផ្ទៃ​ផែន​ដី (វីដេអូ​ខាង​ក្រោម) នេះ គឺ​ជា​ការ​ប្រើ​ប្រាស់​នូវ​បច្ចេក​វិទ្យា​ចុង​ក្រោយ​បំផុត​ដើម្បី​ថត​ពី​ ស្ថានីយ៍​អាវកាស​អន្ត​រជាតិ (ISS)។ ក្រោយ​ពី​បាន​ដាក់​បង្ហោះ​តាម​អ៊ីនធើណិត វីដេអូ​នេះ បានក្លាយ​ទៅ​ជា​វីដេអូ​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីន​ធើណិត​។
គ្រាន់តែ​ដាក់​បញ្ចូល​ (upload) វីដេអូ​នេះ​កាល​ពី​ថ្ងៃ​ទី​១៥​កញ្ញា​ភ្លាម វា​បាន​ទាក់​ទាញ​អ្នក​ចូ​ល​ទស្សនា​ដល់​ទៅ​៥ម៉ឺន​ដង​ក្នុង YouTube។
ស្ថានីយ៍​អាវកាស​អន្ត​រជាតិ ISS ដែ​ជា​កន្លែង​ថត​យក​វីដេអូ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នូវ​តែ​​មាន​ប្រតិបត្ត​ការ​រហូត​ដល់​ឆ្នាំ ២០២០ ហើយ​នៅ​ឆ្នាំ ២០២៨ រូស្ស៊ី​នឹង​ធ្វើ​ការ​បំបែក​ចេញ​ពី​ស្ថានីយ៍​នេះ ទៅ​បង្កើត​ស្ថានីយ៍​អាវកាស OPSEK វិញ​។
ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​កំពុង​ហោះ​ហើរ​លើ​ផែន​ដីជា​មិន​ ខាន នៅ​ពេល​កំពុង​មើល​វីដេអូ​នេះ​។ ដោយ​មិន​បាច់​រៀប​រាប់​អី​ច្រើន​ សូម​ប្រិយមិត្ត​ ចុច​មើល​វីដេអូ​រយៈ​ពេល​ជាង​​១នាទី ដែល​នៅ​ខាង​ក្រោម​រូប​ភាព​ ដើម្បី​មើល​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ផែន​ដី​ដែល​យើង​កំពុង​រស់​នៅ​៖​




គ្រែគេង​អណ្តែត​ដែល​មានជាតិ​មេដែក

magnetic floating bedនេះ​មិន​មែនជា​រឿង​ប្រឌិត​ទេ ហើយ​ក៏​មិន​មែនជា​រឿង​វិទ្យា​សាស្រ្ត​នោះដែរ​ វាគឺ​ជា​របស់​ដែល​មាន​ពិត​បង្កើតពី​មនុស្ស។
នេះគឺជា​គ្រែ​ដែលអាច​ហោះ​បាន ដែលគេ​ប្រើ​កំលាំង​មេដែក​សម្រាប់ធ្វើ​ឲ្យ​គ្រែ​នេះ​ហោះ។
គ្រែ​ដ៏អស្ចារ្យ​មួយ​នេះអនុញ្ញាត​ឲ្យ​អ្នក​ដេក​នៅ​ក្នុង​ លំហ​បាន គឺ​មិន​ចាំបាច់​មាន​អ្វី​មក​ទ្រ​អ្នក​ទ្បើយ​ក្រៅតែពីពួក​ដេក​របស់អ្នក​មួយ​ នេះ។
គ្រែ​មួយ​នេះ​ត្រូវ​បាន​រចនា​ទ្បើង​ដោយ​លោក Dutchman Janjaap Ruijssenaars ហើយ​គ្រែ​នេះ​អាច​ផ្ទុកទំងន់​បាន ៩០០ គីទ្បូក្រាម។ មាន​ន័យថា គ្រែ​មួយ​នេះ​នៅតែ​អាច​ហោះ​បានទោះជា​មាន​ទំងន់ ៩០០ គីទ្បូក្រាម​នៅពីលើ​វា​ក៏ដោយ។
តែ​ដោយ​សារ​គេ​ខ្លាច​មានកំលាំង​ខ្យល់ ឬ​ក៏​ចលនា​របស់អ្នក​ដែល​ដេក​នៅលើ​គ្រែ​នេះ​អាច​ធ្វើ​ឲ្យ​គ្រែ​នេះ​ហោះ​ទៅ​ណា ​បាត់​នោះ គេ​បាន​ចង់ខ្សែ​កាប​បួន​ជ្រុង​ភ្ជាប់ជា​មួយ​គ្រែ​មួយ​នេះ ការពារ​វា​កុំឲ្យ​ហោះ​​ចេញ​ពី​បន្ទប់។
គ្រែ​មួយ​នេះ​គឺ​សម្រាប់​ដាក់​លក់ ប្រសិន​បើ​លោក​អ្នក​ហាន​ចំណាយ​ប្រាក់ ១,៥៣លានដុល្លារ។ តំលៃ​​ នេះ​មិន​ជា​ថោក​ប៉ុន្មានទេ។

តើ​ទឹក​នៅ​លើ​ផែន​ដី​ដ៏​ច្រើន​​មហា​សាល​បាន​មក​ពី​ណា?

cometនេះ ​គឺ ជា​សំណួរ​មួយ​ដែល​ពិបាក​និង​រក​ចម្លើយ​ច្បាស់​លាស់​ណា​មួយ​​ណាស់ ព្រោះថា​នៅពេល​ដែល​មនុស្ស​យើង​កើត​ទ្បើង គឺ​មាន​ទឹក​រួច​ទៅ​ហើយ យើង​មិន​អាច​ដឹង​ឲ្យ​ច្បាស់ ១០០%​ថា​ទឹក​បាន​មក​ពី​ណា​ទេ​។ មាន​តែ​វិធី​មួយ​ទេ​ដែល​យើង​អាច​ដឹង​បាន គឺ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ភស្តុ​តាង ទាំង​ទ្បាយ​ណា ដែល​​​អាច​ធ្វើ​ឲ្យ​អ្នក​វិទ្យា​សាស្រ្ត​ធ្វើ​ការ​សន្និ​ដ្ឋាន​ឲ្យ​បានសម​ ស្រប​ណា​មួយ។
ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​វិទ្យា​សាស្រ្ត​បាន​សិក្សា ​រក​ចម្លើយពី​ប្រភព​នៃ​ទឹក​នៅ​លើ​ផែន​ដី​​ ដើម្បី​ដឹង​ពី​ការ​វិវឌ្ឈន៍​នៃ​ភពផែន​ដី និង​ជា​ពិសេស​យល់​ពី​ជីវិត​នៅ​លើ​ផែន​ដី និង​ចក្រ​វាទ្ប​ទាំង​មូល។
ថ្មី​ៗ​នេះ អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ទៀត​ផង គឺ​គេ​បាន​ចាប់​យក​រូបភាព​នៃ​ផ្កាយ​ដុះកន្ទុយ​មួយ​ដែល​អ្នក​វិទ្យា​សាស្រ្ត​ កំពុង​តែ​សិក្សា​លើ​វា ហើយ​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា វា​មាន​ផ្ទុក​ជាតិ​ទឹក​ជា​ច្រើន ដូច​ដែល​យើង​បាន​ឃើញ​នៅ​លើ​ផែន​ដី​យើង​ដែរ។
គេ​អាច​សិក្សា​ពី​ ផ្កាយ​ដុះ​កន្ទុយ​នេះ​បាន គឺ​ដោយ​សារ​តែ កែរ​យឹតសម្រាប់​ឆ្លុះ​មើល​លំហរ​ Herschel របស់​អ្នកវិទ្យា​សាស្រ្តនៅ​អាមេរិកបាន​រក​វា​ឃើញ​​។ ផ្កាយ​ដុះ​កន្ទុយ​នេះ​គេ​ឲ្យ​ឈ្មោះ​ថា Comet Hartley 2 វា​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ផ្ទុក​ទឹក​ដ៏​ច្រើ​ន​មហាសាល។
ដោយ​សារ​តែ​បរិមាណ​ទឺក​ដ៏​ច្រើន​បែបនេះ អ្នកវិទ្យសា​ស្រ្ត​​បាន​សន្និ​ដ្ឋាន​ថា ទឹក​នៅ​លើ​ផែន​ដី​ពិត​ជា​បាន​នាំ​យក​ពី​ពិភព​ខាង​ក្រៅ​ គឺ​មក​ពី​ផ្កាយ​ដុះ​កន្ទុយ​ប្រភេទ​នេះ​ជា​មិន​ខាន។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​អ្នក​វិទ្យា​ សាស្រ្ត​កំពុង​តែ​សិក្សា​ថា​តើ ផ្កាយ​ដុះ​កន្ទុយ​ដែល​មាន​ផ្ទុក​ទឹក​នេះ វា​មាន​ប្រភព​មក​ពី​ណា។ នៅពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ នោះ​យើង​នឹង​ដឹង​ថា​ទឹក​មាន​ប្រភព​ដើម​ពី​ណា​។ នេះ​គឺ​ពិត​ជា​ការ​ស្រាវ​ជ្រាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​ថា​បើ​យើង​ដឹង​ថា​ទឹក​មាន​ប្រភព​មក​ពី​ណា នោះ​យើង​ពិត​ជា​អាច​ដឹង​ថា​ជីវិត​មាន​​នៅទី​ណា​ខ្លះ​ជា​មិន​ខាន ព្រោះ​ថា​កន្លែង​ណា​មាន​ទឹក​​ កន្លែង​ប្រាកដ​ជា​មាន​ជីវិត​រស់​នៅជា​មិន​ខាន។

២០​ឆ្នាំ​ទៀត​ អ្នក​វិទ្យា​សាស្រ្ត​ធានា​ថា​នឹង​រក​ជីវិត​ពិភព​ក្រៅ​ឲ្យ​ឃើញ​

earth1នេះ​គឺ​ជា​មហិច្ឆតា​ដ៏ធំ​មួយ​របស់អ្នកវិទ្យា​សាស្រ្ត និង​តារាវិទូ​ដែល​បាន​ខិត​ខំ​ស្រាវ​ជ្រាវ​រក​មនុស្ស​ពិភព​ក្រៅ។
"​​ភាវរស់​មាន​ជីវិត​មាន​នៅ​លើ​ភព​ដទៃ​ទៀត ហើយ​យើង​នឹង​រក​វា​ឲ្យ​ឃើញ​នៅក្នុង​រយៈពេល ២០​ឆ្នាំ​ខាង​មុខ​នេះ​" នេះ​គឺជា​សម្តីរបស់​លោក Andrei Finkelstein ជា​នាយក​​នៃ​វិទ្យាស្ថាន  Russian Academy of Sciences’s Applied Astronomy Institute។​
តែ​លោក Tullis Onstott អ្នក​វិទ្យាសាស្រ្ត​ខាង​ភូមិវិទ្យា នៅ​សកលវិទ្យា​ល័យ Princeton University ដែលជំនាញ​របស់គាត់​គឺ​ខាង​​ជីវ​​វិទ្យា​នៅ​ក្នុង​លំហ​អាកាស បាន​ធ្វើ​ការ​សន្យា​ថា គាត់​នឹង​រក​ឲ្យ​ឃើញ​ភាវ​រស់​មាន​ជី​វិត​នៅភព​ដទៃ​ក្នុង​រយៈពេល ១៥​ឆ្នាំ​ខាង​មុខ​នេះ។
មុន​នឹង​គេ​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​ភាវរស់​នៅ​លើ​ភព​ដទៃ​ដែល ​ភាគ​ច្រើន​នៃ​​ភព​ទាំង​នោះ​សុទ្ធ​តែ​មាន​ល័ក​ខ័ណ្ឌ​អា​កាស​ធាតុ​​​​​ក្តៅ​ ខ្លាំង ហើយភព​ខ្លះ​ទៀត​មានអាកាស​ធាតុ​ត្រជាក់​ខ្លាំង ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សិក្សា​ពី​ជីវិត​នៅ​លើ​ ផែន​ដី​សិន ដែល​ពួក​គេ​បាន​ទៅ​សិក្សា​ស្រាវ​ជ្រាវ​នៅ​តំបន់​ដែល​មាន​អាកាស​ធាតុ​ប្រហែល​ នឹង​ភព​ទាំង​នោះ គឺ​ដូច​ជា​នៅក្នុង​ភ្នំ​ភ្លើង និង​នៅ​ក្នុង​ផ្ទាំង​ទឹក​កក​តំបន់​ប៉ូលជាដើម។
អ្វី​ដែល​គេ​បាន​រក​ឃើញ​នោះ​គឺ មិន​ថា​នៅ​ក្នុង​ភ្នំ​ភ្លើង​ និង​នៅ​ក្នុង​ផ្ទាំង ទឹក​កក​នោះទេ គេ​នៅ​តែ​អាច​រក​ឃើញ​មាន​បាក់តេរី​អាច​រស់​នៅ​បាន​ជា​និច្ច​។
ប្រ​សិន​បើ​បាក់តេរី​អាច​រស់​នៅ​ក្នុង មជ្ឈដ្ឋាន​​​បែប​នេះ នោះ​គេ​សន្និដ្ឋាន​ថា នៅ​លើ​ភព​ផ្សេង​ទៀត​ដូច​ជា​ភព​ព្រះ​អង្គារជា​ដើម ក៏​អាច​មាន​បាក់តេរី​​រស់​នៅ​ផង​ដែរ។ គេ​បាន​ធ្វើ​ការ​ពន្យល់​ថា​នេះជា​តំណាក់​កាល​ដំបូង​របស់ ជីវិត​។​
ដោយ​សារ​តែ​មាន​ការ​សន្និ​ដ្ឋាន​បែប​នេះ​ហើយ បាន​ជា​ការ​ស្វែង​រក​ជីវិត​នៅភព​ដ​ទៃ​ក៏​បាន​ចាប់​ផ្តើម។ ហើយ​អ្នកវិទ្យា​សាស្រ្ត​នឹង​ត្រៀម បញ្ចូន យាន​អវ​កាស ទៅ​ភព​មួយ​ចំនួន​ដូចជា ភព​ព្រះអង្គារ(Mars) និង​ទៅ ព្រះចន្ទ​ដ៏​ត្រជាក់( icy moon)​របស់​ភព​ព្រះ​ព្រហស្បតិ​( Jupiter) ​មិន​តែ​ប៉ុណ្ណោះ​គេ​ក៏​បាន​បង្កើត​កែវ​យឹត​ថ្មី​ដែល​អាច​មើល​បាន​​ឆ្ងាយជាង ​មុន​ទៀត​ផង គឹ​អាច​មើល​សញ្ញា​នៃ​ជីវិត​ផ្ទាល់​តែ​ម្តង​។
គម្រោង​នេះ​វា​យូរ​បន្តិច​ តែ​នៅពេល​ដែល​ឮពី​គម្រោង​នេះ​ភ្លាម គឺ​ពិត​ជា​​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​អារម្មណ៍​រំភើប​ណាស់​ ជា​ពិសេស​នៅពេល​ដែល​គេ​ផ្តល់ពត៌​មាន​មក​ថា បាន​ប្រទះ​ឃើញ​ជីវិត​នៅភព​ដទៃ។

ហេតុអ្វីគេមាន ពិធីសែននំលោកខែ?

sinh-78ពិធីសែននំលោកខែ ឬហៅបានម៉្យាងទៀតថា ពិធីបង្ហោះគោមត្រូវបាន គេរៀបចំឡើង នៅខែកញ្ញាឬ ខែតុលាតាមទំនៀមទម្លាប់ របស់ប្រជាជនចិន។ មូលហេតុដែលគេជ្រើសរើស យកអំឡុង ខែកញ្ញា ឬ តុលាពីព្រោះជារៀងរាល់ឆ្នាំ ដោយសារខែទាំងពីរនេះ គឺនៅពាក់កណ្តាលរដូវលំហើយរបស់ពួកគេ ចំណែក ក្នុងចំណោម ខែទាំងពីរមានតែមួយថ្ងៃ ប៉ុណ្ណោះដែលគេជឿថា ជាថ្ងៃដែលមើលឃើញព្រះច័ន្ទ មូលស្អាតបំផុត។
តាមអត្ថបទបកប្រែមួយស្តីពីប្រវត្តិពិធី សែននំលោកខែ បានឱ្យដឹងថា
មិនមែនមានតែប្រជាជនចិននោះទេ ដែលរៀបចំពិធីនេះ គឺមានប្រជាជនវៀតណាមនិងកូរ៉េ ហើយក៏មានបណ្តាប្រទេស មួយចំនួនទៀតដែល គេគិតថាមានសាច់ញាតិ ជាប់សែស្រឡាយចិន វៀតណាមឬកូរ៉េនោះ។
ទាក់ទងនឹងពិធីសែននំលោកខែ នោះត្រូវបានគេជឿថា មានប្រវត្តិតាំងពីរជ្ជកាល ព្រះចៅអធិរាជ យ៉ាវ មកម៉្លេះ ។ តាមការតំណាលតៗគ្នាថា ពេលនោះមានព្រះអាទិត្យ១០រះ ក្នុងពេលតែមួយជាហេតុធ្វើឱ្យភពផែនដីឆេះ ដូច្នេះហើយទើបព្រះចៅអធិរាជ ប្រកាសរកអ្នកដែលមានជំនាញបាញ់ធ្នូ ទៅបាញ់បំបែកព្រះអាទិត្យឱ្យនៅសល់ មួយប៉ុណ្ណោះ ។ ក្រោយមកមាន អ្នកក្លាហានម្នាក់មានឈ្មោះ ហូវយី បានបាញ់បំបែកព្រះអាទិត្យអស់ ៩ដោយជោគជ័យទាំងលំបាក ទើបត្រូវព្រះចៅអធិរាជប្រទានថ្នាំជីវិត អមតះមួយគ្រាប់ដល់ អ្នកក្លាហាន ហូវយី ប៉ុន្តែថ្នាំនោះត្រូវតម្រូវ ឱ្យមនុស្សកាន់សីលនិងតមអាហារមុន នឹងលេបថ្នាំជីវិតអមតះ។ ថ្ងៃមួយ ប្រពន្ធដ៏ស្រស់ស្អាត របស់អ្នកក្លាហាន ហូវយី មានឈ្មោះថា ឆាងអ៊ី ជាអ្នកតម្បាញផងនោះ បានប្រទះឃើញថ្នាំមួយគ្រាប់នោះ ក៏ យកលេបប្រុងសម្លាប់ខ្លួនព្រោះ ដោយសារប្តីរបស់ខ្លួនត្រូវ កាន់សីលយូរខែ ក៏ស្រាប់តែខ្លួនរបស់នាង អណ្តែតឡើងទៅ លើអាកាស រហូតដល់ព្រះច័ន្ទ ហើយក៏រស់នៅទីនោះជារៀងរហូត ចោលប្តី ដូច្នេះហើយ ទើបគេគិតថាសម្រស់ព្រះច័ន្ទ ដែលស្អាតនោះហើយ គឺជាសម្រស់របស់ព្រះនាង ឆាងអ៊ី បានក្លាយជាទេវតារស់នៅជាមួយសត្វ ទន្សាយជាច្រើន ក្បាល។ តាំងពីពេលនោះមកមនុស្ស មួយចំនួនតែងឃើញ រូបស្ត្រីម្នាក់អង្គុយត្បាញ និងខ្លះទៀតឃើញរូបសត្វទន្សាយ ក៏មាន។
តាមការតំណាលតៗគ្នានោះហើយ ដែលធ្វើឱ្យគេជឿថាមានទេវតា នៅក្នុងព្រះច័ន្ទ ដូច្នេះហើយទើបជា រៀងរាល់ថ្ងៃបុណ្យនំលោកខែ ដែលឃើញព្រះច័ន្ទពេញវង់ល្អនោះ គេតែងតែយកនំ និងម្ហូបខ្លះមានបង្អែម ដើម្បីថ្វាយព្រះនាងឆាងអ៊ី ។ ដោយឡែកនៅថ្ងៃនោះដែរ គេតែងតែឃើញមានគោម នៅតាមរបងផ្ទះ ឬក្មេងៗកាន់លេងកម្សាន្ត នៅតាមដងផ្លូវជាដើម ដែលនោះគេជឿថាពន្លឺភ្លើង នៃគោមកាន់តែភ្លឺ សុភមង្គល និងជ័យជំនះតែងតែកើតមាន ដល់អ្នកនោះនិងក្រុមគ្រួសាររបស់គេ ។ បច្ចុប្បន្ននេះគោមភ្លើងទៀនស្ទើរ តែត្រូវបានគេឈប់លក់ហើយ នៅតាមតំបន់មួយចំនួនពីព្រោះត្រូវបាន គេអះអាងថាងាយនឹងបង្កគ្រោះ អគ្គិភ័យ ដោយឡែកត្រូវបានគេប្តូរជា គោមអំពូលអគ្គិសនីតូចៗជំនួសវិញ ។
ចំណែកនៅតាមហាងនានា និងផ្ទះសម្បែងគេមានរៀបចំម្ហូប អាហារបរិភោគជួបជុំគ្រួសារ និងមិត្តភក្តិ កម្សាន្តហូបនំលោកខែ ជាមួយទឹកតែ រីឯអ្នកខ្លះគេចេញទៅមើលព្រះច័ន្ទដ៏ ស្រទន់រះពេញវង់ជាមួយក្រុម គ្រួសារមិត្តភក្តិជាដើម ។

ព្រះគុណម៉ែ

គ្រប់យ៉ាងរបស់កូនពេលកូន មានទុក្ខមានតែម៉ែម្នាក់ទេដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ។ម៉ែគឺជាមនុស្សតែម្នាក់គត់ដែលហ៊ានលះបង់សូម្បីតែជីវិ តខ្លួនក៏ម៉ែមិនគិតដែរដើម្បីកូន ម៉ែសុខចិត្តទ្រាំ លំបាក ចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺភាពការឃ្លានឡើយ ពេល ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារការធ្វើការហត់នឿយដោយមិនបានបរិភោគឬបរិភោគមិន គ្រប់គ្រាន់។ ទោះបីខ្លួនកំពុងស្ថិតនៅសភាពដុនដាបនិងជំងឺក៏ដោយ ក៏ ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា រដែរ។ ដោយការងារជាកសិកររកប្រាក់កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែធ្វើការតែម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើដើម្បីអ្នកណាគឺដើម្បីតែកូនតែមួយគត់ព្រោះកូនគឺជាដួងចិត្តរបស់ម៉ែ។ 
ចូរអ្នកគិតទៅដល់គ្រា កាល អ្នកនៅជាទារកតូចថាម៉ែបានធ្វើអ្វីខ្លះចំពោះអ្នក កាលណាម៉ែបាន ដឹងថាខ្លួនកំពយង មាន កូនចាប់កំណើតនៅក្នុងផ្ទៃ ម៉ែត្រូវផ្លាស់ប្តូរ និង​ កែប្រែទំលាប់គ្រប់យ៉ាងដែល ម៉ែធ្លាប់បានធ្វើកាល ពីមិនទាន់មានកូន ម៉ែត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី​ គ្រប់ដង្ហើមចេញរបស់ម៉ែមាន តែពាក្យមួយ ម៉ាត់ប៉ុណ្ណោះគឺសេចក្តីសុខ សុវត្ថិភាពរបស់កូន។ ខណះពេលម៉ែត្រូវទទួលរងនូវការវិលមុខ ឈឺក្បល​​ និងក្អួតទាំងយប់ទាំងថ្ងៃដោយសារតែចាញ់កូនអស់ជាច្រើនខែ ថ្ងៃ តែម៉ែមិនចុះចាញ់ទេម៉ែទ្រាំ រហូត ដល់ថ្ងៃដែលកូនតូចចាប់កំណើត។ ថ្ងៃដែលកូនចាប់កំណើតនោះគឺជា ថ្ងៃដែលម៉ែត្រូវប្រឈម មុខនិង ការ តថ្លៃយកអាយុជីវិតពីសំណាក់ពពួកយមរាជ ព្រោះថា ម៉ែអាចស្លាប់បានគ្រប់ពេលវេលាទាំងអស់។ ម៉ែក៏ត្រូវ ទទួលរងនិងការឈឺចាប់ បំផុតនៅក្នុងឆាកជីវិតរបស់ម៉ែ ម៉ែស្រែក ម៉ែយំ ពេលខ្លះដោយសារតែ អស់កំលាំង ម៉ែត្រូវសន្លប់ម្តងៗទៀតផង។ ម៉ែធ្វើបែបនេះព្រោះតែម៉ែចង់ឃើញមុខកូនតូច ដែលម៉ែ ពពោះអស់ ១០ខែ ថាតើជាកូនប្រុសរឺក៏កូនស្រី។ ក្រោយពីនោះហើយម៉ែក៏ត្រូវដេកដុត ខ្លួនប្រាណ នៅលើភ្នក់ ភ្លើងដ៏សែនក្តៅស្ទើឆេះខ្លូន បែកញើសសស្រាក និង​ត្រូវផឹកទឹកថ្នាំដ៏សែនល្វីង ម្ហូបហិហិ អស់ជាច្រើនខែថ្ងៃ។ ម៉ែស្រលាញ់កូនប្រៀបប្រដូច និងកែវភ្នែកទាំងគូររបស់ម៉ែ ពេលកូនឈឺថ្កាត់នៅ ពេលយប់ម្តងៗ​ មានតែម៉ែទេដែល ព្រួយបារម្ភបំផុត ម៉ែត្រូវអង្គុយបក់​ អង្គុយពិនិត្យមើលកូនខ្លាចមាន រឿងអ្វីកើតឡើងចំពោះកូន។​ ពេលខ្លះដោយក្តីភ័យខ្លាចម៉ែក៏ ត្រូវសំរេចចិត្តចេញពីផ្ទះទាំង យប់អាធ្រាត ដើម្បី ហៅលោកគ្រូពេទ្យអោយជួយមកពិនិត្យ ព្យាបាលកូន។យប់ស្ងាត់មនុស្សសត្វទាំងឡាយទាំងពួង គេង លង់លក់យ៉ាងស្កប់ស្កល់ តែម៉ែវិញមិនគេងទេ ម៉ែត្រូវអង្គុយយោលអង្រឹងទៅមកៗ ក្រោមពន្លឺ ចង្កៀងផ្លុងៗតែម្នាក់ឯង។ ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ កូនតូចក៏បានចំរើនេះវ័យធំដឹងក្តី វាក៏ជាពេល មួយដែលម៉ែត្រូវទទួលភារះផ្គត់ផ្គង់ អ្វីៗផ្សេងៗដល់កូន។ ម៉ែបានផ្តល់ជាសំលៀកបំពាក់ ចំណីអាហារ​សព្វបែបយ៉ាង មិនត្រឹមតែបុណ្ណោះម៉ែក៏បានបញ្ជូន កូនអោយទៅរៀនសូត្រដើម្បីមាន ចំ ណេះ ចេះដឹងនិងគេ ព្រោះម៉ែមិនចង់អោយកូនក្លាយ ជាអ្នកស្រែដូចខ្លួនឡើយ។នៅពេល ដែល កូន ចេញពីផ្ទះម្តងៗម៉ែមានការព្រួយបារម្ភណាស់ ម៉ែនៅមិនសុខបក់មិនល្ហើយរង់ចាំមើលផ្លូវកូន សួរថា កូនវិញមានគិតដល់ចិត្តម៉ែដែរ មានខ្វល់ពីម៉ែដែទេខ្ញុំហ៊ាននិយាយថាមានកូនតិចតួច ណាស់ដែល គិតបែបនេះ។ កូនខ្លះរត់ចេញពីផ្ទះដោយសារតែការ ស្តីថាបន្តិចបន្តួចរបស់ម៉ែដោយមិនគិត ពីអារម្ភ របស់ម៉ែ ថានូវពេលដែលខ្លួន​ចេញពីផ្ទះបែបនេះម៉ែគិតយ៉ាងណា ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូនថាយ៉ាងហើយម៉ែត្រូវរត់សួរនិងមិត្តភ័ក្ត​ រឺអ្នកជិតខាងដែលស្គាល់កូនគ្រប់ទីកន្លែង។ចុះចំ ណែក កូនវិញមានគិតទេ គឺកូនមានសប្បាយចិត្ត ហើយស្តីបន្ទោស ម៉ែប្រាប់ដល់មិត្តភ័ក្តថា «និងហើយ មកពីពូកែជេអញពេក! អញចេញពីផ្ទះអញ្ចឹងទើបដឹងខ្លួន» នេះហើយកូនរបស់ម៉ែ កូនដែលម៉ែ ស្រលាញ់ស្មើរនិងជីវិតរបស់ម៉ែនោះ។ពេលកូនត្រលប់មកផ្ទះ វិញម៉ែមិនហ៊ានជេថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត។ រីឯ​កូនខ្លះ ទៀតមិនចេះគិតពីព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមក វាយដំទៅលើខ្លួន ប្រាណម៉ែយ៉ាងខ្លោចផ្សារ ដោយគ្មានការគិតពិចារណា អោយច្បាស់លាស់សោះ មិនតែប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុក បាយ​ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវយកមក​ជេថាម៉ែទៅវិញ។ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត។​​ ពេលកូនបានធ្វើបែបចំពោះម៉ែហើយម៉ែមិនហ៊ានយំទេ ព្រោះម៉ែបានលឺគេថាកូនណា បានធ្វើអោយ ម៉ែយំ កូននោះឯងនិងធ្លាក់នរក ហេតុនេះ ហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខ ក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ។ នេះហើយជាទឹក ចិត្តរបស់ម៉ែដែលមានចំពោះកូន​ ​ ​​​​​ហេតុនេះហើយយើងជាកូនគួរតែដឹងខ្លួនឯង ថាគួរតបគុណម៉ែវិញបែបណាទើបសក្តិសម នូវអ្វីៗដែល ម៉ែ បានផ្តល់អោយយើង មិនមែនមិនសងគុណបែជាធ្វើអោយ គាត់ឈឺ ចាប់ដោយសារយើងទៀត នោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នៅះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរតែឆ្លៀតយកពេលវេលានេះធ្វើអ្វីល្អៗ ចំពោះតាមដែល យើងអាចធ្វើទៅបានគាត់ មិនមែនរង់ចាំ ដល់ម៉ែស្លាប់ទៅទើបនាំគ្នាយំស្រែក ស្តាយក្រោយនៅមុខផ្នូរម៉ែ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើចំពោះម៉ែពីមុនមកនោះទេ។ ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយ​ថា « មិនអីទេកូន »​ ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃទឹកចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។

មួយ ​ ឆាក​ជីវិត​មាន​មិត្ត​យល់ចិត្ត​ប៉ុន្មាន​នាក់?

មិត្ត​ជា​បំណែក​ដ៏​ធំ​នៃ​ជីវិត​របស់​យើង។ យើង​មិន​អាច​រស់​នៅ​សុខសាន្ត​ដោយ​គ្មាន​មិត្ត​នោះ​ទេ។ មនុស្ស​គ្រប់​រូប​ត្រូវ​ការ​មិត្តភ័ក្ដិ​ដើម្បី​ ចែក​រំលែក​សេចក្ដី​សុខ ទុក្ខ​ព្រួយ​ ចម្ងល់​ និង​ការ​ព្រួយ​បារម្ភ​ជា​ដើម។ ជីវិត​យើង​នឹង​ខ្វះ​អត្ថន័យ​ បើ​ខ្វះ​មិត្ត​ល្អ។ យើង​ដឹង​ថា​មិត្ត​ល្អ​សំខាន់​ តែ​អ្នក​ខ្លះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​មាន​មិត្ត​ល្អ​នោះ​ទេ។ ហើយ​អ្នក​ខ្លះ​ទៀត​នោះ​មិន​ដែរ​មាន​មិត្ត​យល់​ចិត្ត​សោះ​ក្នុង​មួយ​ឆាក​ ជីវិត។ ដើម្បី​មាន​មិត្ត​ល្អ​រាប់​អាន​ លុះ​ត្រា​តែ​យើង​ធ្វើ​ខ្លួន​ជា​មិត្ត​ល្អ​ជា​មុន​សិន។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ក្លាយ​ខ្លួន​ជា​មិត្ត​ល្អ៖

បើ​ចិត្ត​ទូលាយ
អ្នក​ផង​ទាំង​ពួង​នឹង​ចូល​មក​ជិត​ បើ​អ្នក​ជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់​និង​មាន​អធ្យាស្រ័យ​ល្អ​។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​យល់​ថា​មាន​អារម្មណ៍​កក់ក្ដៅ​ និង​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល។
សម្ដី​មាន​ន័យ
កត្តា​ដែល​ទាក់ទាញ​មនុស្ស​បំផុត​គឺ​របៀប​ដែល​អ្នក​និយាយ។ ការ​និយាយ​ស្ដី​អាច​ឆ្លុះ​បញ្ចាំង​នូវ​អត្តចរិត​និង​ចំណេះដឹង​។ និយាយ​យ៉ាង​ណា​កុំ​បែកជាអូរហូរជាស្ទឹង​ឲ្យ​សោះ ត្រូវ​លើក​ពី​ប្រធាន​បទ​ប្លែកៗ​មក​ពិភាក្សា​ដើម្បី​ឲ្យ​គេ​យល់​ថា​ជជែក​ ជាមួយ​អ្នក​មាន​អារម្មណ៍​រីករាយ​និង​ទទួល​បាន​ចំណេះដឹង​ច្រើន។

កុំ​បង្ហាញ​ការ​ត្រួត​ត្រា
ដើម្បី​ទទួល​បាន​មិត្ត​ភាព​ល្អ​ភាគី​ទាំង​សងខាង​ចាំបាច់​ត្រូវ​ស្វែង​យល់​ពី ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​វាយឫក​ ភាព​ក្រអឺតក្រទម​ និង​ចរិត​ចង់​ត្រួតត្រា​ ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​មាន​គំលាត​រវាង​គ្នា​និង​គ្នា។ ទោះ​បី​ជា​ពេល​ខ្លះ​ អ្នក​ដទៃ​បញ្ចេញ​សម្ដី​មិន​សម​គួរ​ឬ​មិន​ត្រឹមត្រូវ​ តែ​អ្នក​គួរ​តែ​រក្សា​ភាព​ថ្លៃថ្នូរ​ មិន​ស្ដី​បន្ទោស​ហួស​ទំនង​ឡើយ។

ធ្វើ​កិច្ចការ​រួម​គ្នា
អ្នក​ត្រូវ​ចាំ​ថា​កាន់​តែ​មាន​ទំនាក់ទំនង​ កាន់​តែ​ស្និទ្ធស្នាល។ អ្នក​ត្រូវ​ព្យាយាម​សាង​អនុស្សាវរីយ៍​និង​ធ្វើ​អ្វី​ៗ​រួម​គ្នា​ឲ្យ​បាន​ ច្រើន ដូច​ជា ទៅ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា មើល​កុន ហាត់​ប្រាណ​ ឬ​ចូល​រួម​ជួយ​កិច្ច​ការ​សង្គម​ជា​ដើម។

ជឿ​ទុក ​ចិត្ត
ទំនាក់ទំនង​ល្អ​ដាច់​ខាត​ត្រូវ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅមក។ ការ​ជឿជាក់​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​អស់​ពី​ ចិត្ត។ បើ​គ្មាន​ការ​ទុក​ចិត្ត​ មាន​តែ​ការ​សង្ស័យ​ នោះ​ភាព​រីករាយ​និង​ទុក្ខ​ព្រួយ​នឹង​មិន​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​គ្នា​ឡើយ។

ការ​លើក​ទឹក​ចិត្ត
នៅ​ពេល​ដែល​មិត្ត​ធ្វើ​អ្វី​មួយ មិន​ខ្វល់​ថា​ធ្វើ​សម្រាប់​អ្នក​ឬ​អ្នក​ដទៃ​នោះ​ទេ អ្នក​ត្រូវ​បង្ហាញ​នូវ​ភាព​ពេញ​ចិត្ត​ និង​ផ្ដល់​ពាក្យ​​សរសើរ​សម្រាប់​គេ។ បើ​យក​ល្អ នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ​ អ្នក​គួរ​តែ​ប្រើ​ឲ្យ​រត់​មាត់​នូវ​ពាក្យ​អរគុណ​និង​ពាក្យ​សរសើរ។ ការ​លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត​ និង​យល់​ថា​ខ្លួន​មាន​ទី​ពំនាក់។

កុំ​រំពឹង​ខ្ពស់
មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​គ្នា គិត​ខុស​គ្នា​ ដូច្នេះ​អ្នក​មិន​ត្រូវ​រំពឹង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​ដូច​បំណង​អ្នក​នោះ​ទេ។ ការ​រំពឹង​ខ្ពស់​តែ​លទ្ធផល​មិន​សម​ដូច​បំណង​ នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ធ្វើ​ដូច​ធម្មតា​ កុំ​ឲ្យ​ទំនាក់ទំនង​មាន​ភាព​ស្មុគស្មាញ​ឲ្យ​សោះ។

ប្រវត្តិពិធីបុណ្យអុំទូក

ពិធី​បុណ្យ​អុំ​ទូក​កើត​តាំង​ពី​រជ្ជការ​ព្រះ​បាទ​ ជ័យ​វរ្ម័ន​ទី​៧​រម្លឹក​ដល់​សេចក្ដី​អង់អាច​ក្លាហាន​នៃ​ទាហាន​ជើង​ទឹក​និង​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា

ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម) ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ ។ ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង ។

នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើ​ការ​លុក(លុយ) ​ត្រួត​ត្រា​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ខណៈ​នោះ​ព្រះ​បាទ​ជ័យវធន (ជ័យវរ្ម័ន​ទី​៧) បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ ចំណាយ​ពេល​វេលា​រៀបចំ​យុទ្ធសាស្ត្រ​កង​ទ័ព​ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម​ រហូត​ទទួល​បាន​ជ័យ​ជម្នះ ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ដឹក​នាំ​ប្រទេស​​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែម(ទៀត) ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក នានា បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជ​សម្បត្តិ​នៅ​រាជ​ធានី​សោធបុរៈ និង​រៀបចំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ដូច​ជា​ កសាង​ប្រាសាទ​ សាលា​សំណាក់ មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ពាស​ពេញ​ផ្ទៃ​ប្រទេស ។



តាម​រយៈ​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន ​គេ​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​នៅ​គ្រប់​ទិស ដែល​ធ្វើ​ឱ្យ​អ្នក​ប្រាជ្ញ​ជាតិ​ អន្តរជាតិ​មួយ​ចំនួន​យល់​ថា "​ប្រាសាទ​បាយ័ន ជា​វិមាន​ទេព ​ក្នុង​រឿង​ព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំង​ណាស់ " ។ នៅ​តាម​ជញ្ជាំង​​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ទំនៀម​ទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ពួក​ចាម​ ដែល​ដឹកនាំ​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំធេង​តាម​​រយៈ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ ខ្លាំង​ណាស់ ។ ចម្លាក់​នៃ​កង​ទ័ព​ជើង​ទឹក​នេះ​ត្រូវ​បាន​គេ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចង​ចាំ​ពី​គុណ​បំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះ​ទឹក​ដី​ឲ្យ​រួច​ពី​ការ​ត្រួត​ត្រា​របស់​ខ្មាំង​សត្រូវ ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រម្លឹក​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​ នេះ​ជា​រៀង​រល់​ឆ្នាំ ។ ពិធី​នេះ មាន​តាំង​ពី​សម័យ​មហា​អង្គរ រហូត​មក ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង ។

ចំណែក​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឈាមជ័រ​ដូច​គ្នា ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ហើយ​រស់​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ប្រទេស​វៀតណាម​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ ខក​ខាន​នោះ​ទេ ។ ជា​រៀងរាល់​ឆ្នាំ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កង​ទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យ​ជម្នះ​ពី​ពួក​ចាម ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​រៀប​ចំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​រុង​រឿង​ដល់​កម្រិត​កំពូល ។ តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រាវ​តន្ត្រី និង​ជីវិត​របស់​អ្នក​ស្រី​កែវ ណារុំ បាន​បញ្ជាក់​ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់​បាន​រៀប​ចំ​កង​ទ័ព​ជា​៣​ក្រុម ដើម្បី​ការពារ​ភូមិ​សាស្ត្រ​របស់​ខ្លួន គឺ​១-ទ័ព​ស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​សព្វថ្ងៃ ។

២-ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់​ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី​៣-ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល កាត់​មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កង​ទ័ព ។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម​តែង​ឲ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១៥​កើត ខែ​កត្តិក ដោយ​ឲ្យ​កេណ្ឌ​ទាហាន​ជើង​គោក និង​ជើង​ទឹក​មក​ធ្វើការ​សម​យុទ្ធ​ជា​រៀង​រាល់​ឆ្នាំ រយៈ​ពេល​មួយ​យប់​មួយ​ថ្ងៃ និង​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​ដ៏ មាន​សារ​សំខាន់​សម្រាប់​ជនជាតិ​ខ្មែរ ។

ក្នុង​ពិធី​នេះ មាន​ការ​លយ​ប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ព្រោង​ព្រាត ដែល​មាន​មនុស្ស​ម្នា​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ បញ្ចេញ​នូវ​ស្នាម​ញញឹម​គ្រប់​គ្នា ។

ចំណែក​ឯ​ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រះពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​បារមី​ទាន​ ដល់​ឥទ្ទ្រព្រាហ្មណ៍ ។ ការ​គិត​របស់​ព្រះពោធិសត្វ​នេះ បាន​ក្ដៅ​ដល់​ឥទ្ទ្រព្រាហ្មណ៏ ហើយ​ព្រះ​អង្គ​បាន​និយាយ​ថា "ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជា​មិន​ខាន​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ" ។ ពេល​នោះ​ទន្សាយ​ពោធិសត្វ​បាន​ពោល​ថា "ខ្ញុំ​មាន​តែ​សាច់ និង​ឈាម​ត្រូវ​ការ​ឲ្យ​ជា​ទាន បើ​អ្នក​ចង់​បាន​ចូរ​រក​អុស​មក​បង្កាត់​ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​​ឲ្យ​បាន​ជា​អាហារ​បរិភោគ" ។ ឥន្ទ្រព្រាហ្មណ៍​គ្រាន់​តែ​ឮ​ដូច្នេះ ក៏​ទៅ​បង្កាត់​ភ្លើង​ចំណែក​ឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាម​​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះ​ថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ ឃើញ​ដូច្នេះ ព្រះ​ឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ម្នាង​សិលា​គូស​រូប​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចំណែក​អ្នក​ស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើ ...... ។

លោក​មិន​ ឃិន អនុ​ប្រធាន​អចិន្ត្រៃយ៍​ អគ្គលេខាធិការ​គណៈកម្មការ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​បញ្ជាក់​ថា ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​ ២៣ ដល់​ ២៥ ខែ​វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​​៧​ដល់​៩​កើត​ខែ​កត្តិក ខាង​មុខ​នេះ​ គឺ​មាន​ទូក​អុំ និង​ទូក​ចែវ ប្រមាណ​ ៤៥០​ទូក និង​កីឡាករ​ជាង​២​ម៉ឺន​នាក់ ​ដែល​មក​ពី​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស​ ព្រម​ទាំង​មាន​ទូក​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​៧​ប្រទេស​ ចូល​​រួម​ប្រកួត​ប្រជែង​ផង​ដែរ​ ហើយ​នៅ​ឆ្នាំ​នេះ​ មាន​ទូក​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

លោក​មិន ឃិន​ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ​នឹង​មាន​ភាព​អធិក​អធម​ណាស់​ ដោយ​មាន​ការ​យាង​ និង​អញ្ជើញ​ចូល​រួម​ពី​ព្រះ​មហាក្សត្រ ប្រមុខ​ព្រឹទ្ធសភា រដ្ឋ​សភា រដ្ឋាភិបាល ​មន្ត្រី​រាជការ​ ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ។ ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​រៀប​ចំ​ប្រគំ​តន្ត្រី​ និង​សម្ដែង​សិល្បៈ​បុរាណ និង​សម័យ​ជា​ច្រើន​ប្រភេទ​ សម្រាប់​ស្វាគមន៍​ភ្ញៀវ​​ដែល​ចូល​រួម​ឱ្យ​កាន់​តែ​មាន​​(ការ)​សប្បាយ​រីក​ រាយ​មួយ​កម្រិត​ថែម​ទៀត ។



ពិធី​អុំ​ទូក​នេះ​មាន​មនុស្ស​ម្នា​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ជាង​៤​លាន​នាក់​ ដោយ​អ្នក​ខ្លះ​ចូល​រួម​ប្រណាំង​ទូក​តាម​ភូមិ​ស្រុក​របស់​ខ្លួន​ និង​អ្នក​ខ្លះ​ទៀត​បាន​នាំ​ក្រុម​គ្រួសារ​មក​ទស្សនា​ទូក​នៅ​មុខ​វាំង ។ នៅ​ពេល​យប់​មាន​ការ​បាញ់​កាំជ្រួច បណ្ដែត​ប្រទីប​លម្អ​ដោយ​ភ្លើង​ពណ៌​ ព្រម​ទាំង​ការ​ប្រគំ​តន្ត្រី​ចែក​ជូន​ទស្សនា​ទៀត​ផង ។ នៅ​ពេល​នោះ មាន​ទាំង​ជន​ជាតិ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ក៏​នាំ​គ្នា​​ទៅ​កម្សាន្ត​ដែរ​ ហើយ​ពួក​គេ​បាន​សម្ដែង​នូវ​ក្ដី​សប្បាយ​រីក​រាយ​ក្រៃ​លែង​ ​ដោយ​មាន​មនុស្ស​យ៉ាង​ច្រើន ទាំង​ថ្ងៃ និង​យប់​នៅ​ត្រើយ​ខាង​លិច-កើត​មុខ​ព្រះ​បរម​រាជវាំង ៕
ឯកសារយោង

ប្រវត្តិពិធីបុណ្យចូលឆ្នាំខែ្មរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក យើង​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

-----------------------------------------------------------------------
ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជា​អ្នកសមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ "ខ" ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។

ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។

ដូចេ្នះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម ត្នោត​មួយ​គូ ដើម​ត្នោត​នោះ សត្វឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។

ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។

ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុង​មហាសមុទ្រ​ទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​

ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏​អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា "ភគ វតីសភា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និងគ្រឿងអាភរណៈ
ថ្ងៃ ទេពធីតាមហាសង្រ្កាន គឿ្រងអាភរណៈ
ថៃ្ងអាទិត្យ ទុង្សា សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាគ ភក្សាហារផែ្លឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆេ្វងសង័្ខពាហនៈគ្រុឌ
ថៃ្ងច័ន្ទ គោរាគ សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆេ្វងឈើច្រត់ ពាហនៈខ្លា
ថៃ្ងអង្គារ គោរាក្សសា សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆេ្វងធ្នូ ពាហនៈអស្សតរ
ថៃ្ងពុធ មណ្ឌា សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆេ្វងឈើច្រត់ ពាហនៈ លា
ថៃ្ងព្រហស្បតិ៏ កិរិណី សៀតផ្កាមណ្ឌា គឿ្រងប្រដាប់មរកត ភក្សាហារសណែ្តក ល្ង អាវុធស្តាំកងេ្វរ ឆេ្វងកាំភ្លើង ពាហនៈដំរី
ថៃ្ងសុក្រ កិមិរា សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆេ្វងពិណពាហនៈក្របី
ថៃ្ងសៅរ៏ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក

ទំនៀមចូលឆ្នាំ
ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វណបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ អែ​ការ​កំនត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំនត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំនែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះ​ អែង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកក្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ​ហើយ​កំនត់​ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចែត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចែត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និង​ភេសជ្ជៈ នំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូល​អគ្គិសនី​ខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំនត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងើយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សន្តែក គេ​ដាក់​សន្តែក ល្ង ថ្វាយ...ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :

ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំនី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​បូចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង រឺ​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ
ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ដាល​ទីធ្លា​ដែល​គេ​ បាន​កំនត់ រួចពូនអោយ​ចេញ​ជា​រាង​ចេតិយបែរមុខទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំនាង​អោយ​ព្រះចូលាមនីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ រឺ​ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំនត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កន្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។

នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកន្ដាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្នុ​ការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ។

រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ​ អ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមានរិទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខគ្រប់យ៉ាង ។

អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំនាចដែលបាន​លេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗក្តីរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។

ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ...ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាអុទាហរណ៍គឺ :

និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ អុទ្ទិស ជាតំនាងចូលាមុណីចេតិយដែ

លបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបានជាស្តេចអែករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។

និទានទី២ ដំនាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ)ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញ

ទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏រំលែកបាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាល រឺ យមភូបាលយកខ្លួនទៅសួរយកចំលើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាត់ចេញ មកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រលេកទៅឃើញអន្តាតភ្លើងមានសំបុរដូចចីវរលោកស ង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។
ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតអែឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាននាងសុវណ្ណអោរៃជាទេពី។ អន្នំ លោកង្សិន៍ទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយ ចូលទៅដេក នាងសុវណ្ណអោរៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។ នាងសុវណ្ណអោរៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។

អន្នំលោកង្សិន៍ទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រអោយ ចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាងសុវណ្ណអោរៃចេញមកទទួល។

និយាយជាសំនួរតបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង ពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែអែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ ពួកយមបាលទាល់ចំនេះនឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។


ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ លហើយ។

និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំ
ជិលខ្សាច់»

។ នាថ្ងៃមួយ ព្រះអិន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេពធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះអិន្ទ្រប្រើអោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបសំនេះសំនាលលួងលោមចៅកំជិលខ្សាច់ ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំ នាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សម គួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវលើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រមទាំងនាងទេពធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុដែលបានពូនភ្នំខ្សាច់នោះអែង ។ កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួក ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក ដល់បច្ចុប្បន្នកាល ។

១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូលាមណីចេតិយ រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែល តែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុ គ្រោះ សុំអោយផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានអុទ្ទិសកុសលជូនដល់អ្នកដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅ ពេលបញ្ចប់ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងា ចម្តងទៀត ។

ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបានបន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវនេះនូវវាលុក ចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ៕

ប្រវត្តិ ​បុណ្យ​ភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំង ព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ" ។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​




ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា "បាយបិណ្ឌ") ។
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង។

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :

1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។

បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យ​មាននូវ ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំង នោះមាន​ការកោត​ខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បាន ពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មកលោក ក៏​បានលាត្រឡប់ មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : "ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ អ៊ី​ចឹង​បើ​តេជគុណ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ឃ បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួបឧបត្ថម្ភឲ្យ បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​តទៅ"។

ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។

លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​ បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។

ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រែក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។


ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។

នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។

នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕

អ្នកចូលចិត្ត​ Web

Lorem ipsum