គាត់គឺជាមនុស្សដែលមានសមត្ថភាពបែបនេះតែមួយគត់នៅ ក្នុងលោកនេះ។ គាត់មានញាណពិសេសជាមួយនឹងលេខហើយគាត់បាននិយាយថា លេខនីមួយៗមានរូបរាងខុសគ្នា ហើយមានអារម្មណ៍ផ្សេងៗគ្នាទៀតផង។ គាត់និយាយថា លេខ ២៨៩ជាលេខអាក្រក់ ហើយលេខ ៣៣៣ គឺជាលេខដែលគួរឲ្យចាប់អារម្មណ៍។
អ្វីដែលអស្ចារ្យនោះគឺគាត់បាន គ្រប់គ្រងដំណែង កំណត់ត្រានៅអឺរ៉ុប ដោយសារគាត់មានការចង់ចាំខ្ពស់ គាត់អាចចាំលេខ រហួតដល់ទៅ ២២ ៥១៤ខ្ទង់ ដោយប្រើរយៈពេលតែ ៥ម៉ោងប៉ុណ្ណោះ។ មនុស្សធម្មតាលេខ ១០ខ្ទង់ក៏មិនអាចចាំផង។
លោក Tammet ចេះនិយាយភាសាជាច្រើន ដូចជា អង់គ្លេស បារាំង អាទ្បឺម៉ង់ អេស្ប៉ាញ រ៉ូម៉ានី អេសស្តូនី(Estonian) អាយទ្បែន(Icelandic) វែល(Welsh ) អេសស្ពើរ៉េនតូ(Esperanto) លីសហ្សូអេនី(Lithuanian)។ ដើម្បីសាកសមត្ថភាពរបស់គាត់ គេបានឲ្យគាត់រៀននិយាយភាសា អាយទ្បែន ក្នុងរយៈពេល ១សប្តាហ៍។ មួយសប្តាហ៍ក្រោយមក គេឃើញគាត់ទ្បើងនិយាយនៅក្នុងទូរទស្សន៍ ដោយប្រើភាសា អាយទ្បែន(Icelandic) យ៉ាងស្រួល។ គេនិយាយថាគាត់មិនមែនជាមនុស្សទេ ព្រោះថាមួយសប្តាហ៍សោះគាត់អាចនិយាយភាសា អាយទ្បែនបាន។






0 comments:
Post a Comment
Welcome To 4khmerarchitect Website