Showing posts with label ផ្ទះខ្មែរបុរាណ. Show all posts
Showing posts with label ផ្ទះខ្មែរបុរាណ. Show all posts

ផ្ទះប៉ិត

ផ្ទះប៉ិតមាន៣រជ្ជកា​ល
ទី១- រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ប្រជាជន​និយម​ចូល​ចិត្ត​សង់​ផ្ទះ​ប៉ិត​គ្មាន​ហោជាង​មុខ​ក្រោយ​ឡើយ។
ទី២- រជ្ជកាលព្រះបាទ ស៊ីសុវត្តិមុនីវង្ស គេ​ថែម​សសរ​១ជួរ​ទៀត​ត្រូវ​ជា​៣​ជួរ​ក្នុង​សំណង់​ឲ្យ​ធំទូលាយ។
ទី៣- នៅក្នុងរជ្ជកាលទី៣ ព្រះបាទសម្តេចនរោត្តមសីហនុវរ្ម័ន ខ្មែរ​ច្រើន​និយម​ប្រើ​ផ្ទះ​ប៉ិត​ស្ទើរ​តែ​ទាំង​​ពាស​ពេញ​ព្រះរាជា​ ណាចក្រកម្ពុជា​ឯផ្ទះ​រោង​ដោល និង​រោង​ឌឿង​គេមិនសូវ​និយម​សង់​ទេ ផ្ទះរោង​ឌឿង​និង​រោង​ដោល​គឺមាន​សល់​តែ​ផ្ទះ​ចាស់ៗ​ដែលនៅសល់​ពីរជ្ជកាល​មុន​ មក ឯជនជាតិចាម ជ្វាក៏​និយម​ធ្វើ​ផ្ទះ​ប៉ិត​នេះដែរ។














                      

ផ្ទះកន្តាំង

ដកស្រង់ចេញពីៈ បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

រូបទី១
ផ្ទះកន្តាំងដែលសាមញ្ញបំផុតមានដំបូលផ្តុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន ៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងតែខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង ឬសសរកន្លោង។ ចំណែកឯសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅសសរជើងរាង (រូបទី១& ទី២)។ លំនាំផ្ទះប្រភេទនេះមានជាយូរណាស់មកហើយ ដូចដែលយើងអាចឃើញនៅតាមចម្លាក់ផ្សេងៗ ដូចជានៅតាមថែវប្រាសាទបាយ័នជាដើម(រូបទី៣)។ ផ្ទះរបៀបនេះបើប្រៀបធៀបទៅនឹងប្រភេទផ្ទះរោងដោល ផ្ទះរោងឌឿង ឬផ្ទះប៉ិត វាមានលក្ខណៈងាយសាងសង់ជាងគេ។
រូបទី២

ថ្វីត្បិតែមើលពីក្រៅហាក់ដូចជាសមញ្ញក្តី តាមពិតទៅគេមានវិធីរៀបចំខាងក្នុងឲ្យមានរបៀបរបបខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត។ ឧទាហរណ៍តែងឃើញគេធ្វើបន្ទប់ដែលមានដំបូលបាំងពីលើហាក់ដូចជាពិដាន នោះគឺជាស្កាកដែលគេអាចប្រើប្រាស់សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗ(រូបទី៤)។ ផ្ទះប្រភេទនេះអ្នស្រុកនៅតាមដងទន្លេធំដែលជាប់ខ្សែស្រឡាយចិន(កូនកាត់ចិន)និយមសង់ច្រើន ជាពិសេសនៅខេត្តកំពង់ចាម និងក្រចេះ។ ផ្ទះនេះអាចមានពីមួយខ្នងរហូតទៅដល់ប្រាំខ្នង។ ជួលកាលនៅខាងមុខបង្អស់ មើលទៅឃើញហាក់ដូចជាខ្នងមួយដែរ តែតាមពិតរាប់ថាជាខ្នងពុំសមឡើយ ត្បិតពុំមែនសម្រាប់នៅ ទទឹងក៏តូចហើយនៅចំកណ្តាលទទឹងផ្ទះ ឯជញ្ជាំងបិទបាំងក៏គ្មាន។ គេហៅថាហោណាំងវិញ(រូបទី៥)។
រូបទី៣
រូបទី៤
ម្យ៉ាងទៀត ផ្ទះកន្តាំងអាចមាន «ស្លាប» ចេញពីប៉ែកខាងក្រោយនៃហោជាង។ ជាទូទៅគេហៅថា «កន្តាំងស្លាប» តែអ្នកស្រុកខ្លះហៅថា «បាក់ណុក(មានន័យថាស្លាបបក្សី)»។ ស្លាបនេះអាចការពារថ្ងៃ ឬភ្លៀងបន្តិចបន្តួចបាន។ ឯកម្ពស់ផ្ទះមានខ្ពស់ទាបច្រើនបែបច្រើនយ៉ាង អាស្រ័យទៅតាមស្ថានភាពដី(រូទី៦-៨) ប៉ុន្តែបើសង់ផ្ទះផ្ទាល់នឹងដីគេហៅថា «ផ្ទះតៀម» (រូបទី៩)។
រូបទី៥
រូបទី៦
រចនាសម្ព័ន្ធផ្ទះកន្តាំងសាមញ្ញជាងរចនាសម្ព័ន្ធប្រភេទផ្ទះផ្សេងៗ។ គ្រឿងឈើឬសម្ភារៈល្មមៗ អាចធ្វើបាន ដូច្នោះហើយ បានជាគេឃើញថា ផ្ទះប្រភេទនេះសម្បូរជាងគេនៅប្រទេសកម្ពុជា។ ពិសេសសម័យបច្ចុប្បន្ននេះ ដែលឈើកាន់តែខ្សត់ទៅៗ។ ទោះជាផ្ទះធ្វើពីស្លឹកក៏អាចធ្វើជាផ្ទះកន្តាំងបានដែរ មិនតែប៉ុណ្ណោះអាចថែមថយបំបែកតទៅទៀតបានដូចបានបង្ហាញជូនក្នុងរូបទី១០ជាឧទាហរណ៍ស្រាប់។
រូបទី៧
រូបទី៨
រូបទី៩
រូបទី១០

ផ្ទះរោងដោល

ដកស្រង់ចេញពី បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

ផ្ទះរោងដោលនេះគឺនៅក្នុងពពួកផ្ទះ«រោង»។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាងសសរជួរចំហៀងត្បិតមានតួនាទីទ្រមេដំបូល។ ម្យ៉ាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។
រូបទី១
រូបទី២
រូបទី៣
រូបទី៤
រីឯសសរនៅជួរចំហៀងគេហៅថាសសររៀង ឬសសរជើងរៀង។ ជួនកាលយើងពុំចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារាងដោលដែរ(រូបទី៣)។ រីឯរូបទី៤ ជាការវិភាគរចនាសម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ ប្រសិនបើផ្ទះនោះមានហប់នៅមុខផង ក្រោយផងដូចគ្នា គេហៅថាផ្ទះរោងឌឿង។ ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ (ឧទាហរណ៍ ប៉ិត កន្តាំង ។ល។) សុទ្ធសឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋានប៉ុណ្ណោះ។
តាមពិតទៅផ្ទះប្រភេទណាក៏ដោយក៏តែងតែមានការរៀបចំខុសៗគ្នាទៅតាមតួនាទី ឬតម្រូវការ។ ក្នុងពួករោងនេះគេអាចមាន «រោងលំហ» ដែលឥតជញ្ជាំងសម្រាប់រៀបចំបុណ្យទានផ្សេងៗ។ រីឯ «រោងលំហែ» គឺជាព្រះពន្លា។ ចំណែកឯរោងខ្លះទៀតមង្គលការ ។ល។
អង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋាននោះ គឺគេអាចពង្រីកដោយថែមអង្គភាពឬរចនាសម្ព័ន្ធ តូចៗផ្សេងទៀតបានច្រើនបែបយ៉ាង។ ដរាបណាការពង្រីក ឬបន្តែមនោះធ្វើតាមបែបបទប្រពៃណី ផ្ទះរោងដោលនៅតែជារោងដោលដដែល។ រូបទី៥បង្ហាញពីផ្ទះរោងដោលជាមូលដ្ឋាន ដែលមានផ្ទះបាយជាប់ជាមួយ ក្លាយទៅជាផ្ទះភ្លោះ ព្រមទាំងមានរានហាលមួយនៅពីក្រោយ(រូបទី៦)។ រូបទី៧-៨បង្ហាញពីផ្ទះនោះមើលពីចំហៀង និងពីលើចំ។ រូបទី៩-១២ គឺផ្ទះរោងដោលផ្សេងៗនៅក្នុងគំនូរតាមវត្តនានា។
រូបទី៥
រូបទី៦
រូបទី៧
រូបទី៨
រូបទី៩
រូបទី១០
រូបទី១១
រូបទី១២

អ្នកចូលចិត្ត​ Web

Lorem ipsum