Showing posts with label ខ្សែភាពយន្តល្បីៗ. Show all posts
Showing posts with label ខ្សែភាពយន្តល្បីៗ. Show all posts

The Lion King 3D នៅ​តែ​ខ្លាំង​


The Lion King 3D
ខ្សែ​ភាព​យន្ត​បែប​ 3D របស់ Disney គឺ​រឿង The Lion King 3D នៅ ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន​ដដែល​ ដោយ​បាន​ឈរ​នៅ​កំពូល​តារាង Box Office។ ទោះ​បី​ជា​មាន​រឿង​ថ្មី​ដល់​ទៅ​៤ក៏ដោយ​ ក៏​មិន​មាន​រឿង​ណា​មួយ​អាច​ធ្វើ​អី​ស្ដេច​តោ​នេះ​បាន​ដដែល​ ពោល​គឺ​រឿង​បែប​គំនូរ​ជីវចល​មួយ​នេះ​ អាច​រក​ចំណូល​បាន ២៣លាន​ដុល្លារ លើស​រឿង​ផ្សេង​ៗ​ទៀត​។ ទោះ​បី​ជា​មិន​អាចយក​ឈ្នះ​ The Lion King 3D ប៉ុន្ដែរឿង​ថ្មី​ទាំង​បួន​នៅ​សប្ដាហ៍​នេះ​គឺ​មិនធម្មតា​នោះ​ទេ គឺ​បាន​ឈរ​បន្ត​បន្ទាប់​គ្នា​ពីលេខ​ពីរ​រហូត​ដល់​លេខ​៥ ពីលើ​រឿង​ចាស់​ដទៃ​ទៀត​។ រឿង Moneyball របស់ Sony/Columbia គឺ​ជា​រឿង​ដែល​ឈរ​នៅ​លេខ​ពីរ ជាមួយ​នឹង​ទឹក​ប្រាក់​ ១៩,៥លាន​ដុល្លារ។​
ចំណាត់​ថ្នាក់​លេខ​បី បាន​ធ្លាក់​ទៅ​លើ​ខ្សែ​ភាព​យន្ត Dolphin Tale ដែល​បាន​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​ទឹក​ ប្រាក់ ៥,១១លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ភាព​យន្ត​រ​បស់ The Warner Bros. មួយ​នេះ​អាច​រក​ចំណូល​ប្រចាំ​សប្ដាហ៍​បាន ១៧,៥លាន​ដុល្លារ​។
ជាមួយ​នឹង​ទឹក​ប្រាក់ ១០,៥លាន​ដុល្លារ គឺ​ល្មម​គ្រប់​គ្រាន់​ឲ្យ​រឿង Killer Elite ឈរ​នៅ​លេខ​បួន​ ស្ថិត​នៅ​លើ​រឿង Abduction ដែល​ឈរ​នៅ​លេខ​ប្រាំ​ជាមួយ​នឹង​ប្រាក់​ចំណូល ១០,២​លាន​ដុល្លារ​។
ងាក​មក​មើល​ខ្សែភាព​យន្ត​ដែល​ធ្លាប់​ឈរ​នៅ​កំពូល​គេ​វិញ​ម្ដង​គឺ​រឿង Contagion និង​ The Help វិញ​ម្ដង​។ ក្រោយ​ពី​ធ្លាប់​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ឯ​កំពូល​តារាង ឥលូវ​នេះ​ត្រូវ​មក​ស្ថិត​នៅ​ខាង​ក្រោម​ៗ​វិញ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ចំណូល គួប​ផ្សំ​នឹង​រឿង​ថ្មី​ៗ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ខ្សែ​ភាព​យន្ត​ទាំង​ពីរ​នេះ​អាច​បាត់​មុខ​ពីរ​កំពូល​តារាង​ទាំង​១០ នៅ​សប្ដាហ៍​ក្រោយ​ក៏​ថាបាន ប្រសិន​បើ​មាន​រឿង​ថ្មី​ច្រើន​ហើយ​ល្អ​ដូច​សប្ដាហ៍​នេះ​។
ដោយ​ធ្លាក់​ចំណូល ៤២ភាគរយ​នៅ​សប្ដាហ៍​នេះ រឿង Contagion បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី​៦ ដោយ​បាន​រកចំណូល​​បាន ៨,៥លាន​ដុល្លារ ។ ចំណែក​ឯ​រឿង Drive (2011) ដែល ​ទើប​ចេញ​មុខ​កាល​ពី​សប្ដាហ៍​មុន​នោះ ក៏​បាន​ធ្លាក់​ចុះ​ចំណូល​យ៉ាង​ច្រើន​ផង​ដែរ ដោយ​អាច​រក​បាន​តែ ៦លាន​ដុល្លារ សម​ល្មម​នឹង​ចំណាត់​ថ្នាក់​ទី​៧។
ចំណែក​ឯ​រឿង The Help បាន​កាន់​តែ​រំកិល​ខ្លួន​ទាប​ទៅ​ ៗ​ហើយ​ ដោយ​សប្ដាហ៍​នេះ​ស្ថិត​នៅ​លេខ​រៀង​ទី​៨ ជាមួយ​នឹង​ប្រាក់​ចំណូល​ ៤,៥លាន​ដុល្លារ​។ ខ្សែ​ភាព​យន្ត​ពីរ​ទៀត​ ដែល​ឈរ​នៅក្រោម​គេ គឺ​រឿង I Don't Know How She Does It (២,២លាន​ដុល្លារ) និង Straw Dogs (២,១លានដុល្លារ)។

Real Steel នៅ​តែ​លេខ​១ ក្រោយ​​យ​ក​ឈ្នះ Footloose

1ខ្សែ​ភាព​យន្ត​បែប​មនុស្ស​យន្ត Real Steel នៅ​តែ​ធ្វើ​បានល្អ​ដដែល​នៅ​សប្ដាហ៍​នេះ ដោយ​បាន​បំបាក់​ខ្សែ​ភាព​យន្ត​ថ្មី​ដ៏​ខ្លាំងគឺ​រឿង Footloose ដែល​នេះ​ជា​សប្ដាហ៍​ទី​ពីរ​ជាប់​គ្នា​របស់​រឿង​នេះ​ផង​ដែរ​ ដែល​អាច​ឈរ​នៅ​កំពូល​គេនៅ Box Office។
ក្រុមហ៊ុន Walt Disney របស់​រឿង Real Steel បានបញ្ជាក់​ប្រាប់កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​នេះ​​ថា រឿង​នេះ​​រក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​បាន​ ៣៩,៦លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល ១៦,៣លាន​ដុល្លារ​បាន​ពី​ការ​លក់​សំបុត្រ​នៅអាមេរិក និង​កាណាដា។
Footloose ដែល​​រឿង​ដែល​និយាយ​ពី​ក្មេង​ជំទង់​ដែល​រស់​នៅ​ទី​ជនបទ​តូច​មួយ​ដែល​ត្រូវ​ បាន​គេ​ហាម​មិន​ឲ្យ​រាំនោះ បាន​រក​បាន​ប្រហែល​នឹង​រឿង Reel Steel ដែរ​ ពោល​គឺ​ចំនួន ១៦,១លាន​ដុល្លារ​នៅ​អាមេរិក​ និង​កាណាដា​។
លោក Dave Hollis ដែល​ជា​អគ្គនាយក​រង​នៃ​ Disney បាន​និយាយ​ថា ការ​ដែល​ខ្សែ​ភាព​យន្ត Reel Steel នៅ​តែ​បន្ត​ឈរ​នៅកំពូល​គេ គឺ​ដោយ​សារ​តែ​រឿងនេះ​ជា​រឿង​បែ​បលក្ខណៈ​គ្រួសារ​ (ខ្សែ​ភាពយន្ត​នេះ​និយាយ​អំពី​ឪពុក និង​កូន​រួម​គ្នា​ធ្វើ​មនុស្ស​យន្ត​ដើម្បី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ ប្រដាល់​)។
គិត​មក​ទល់​ពេល​នេះ រឿង​ Real Steel អាច​រក​បាន​ដល់​ទៅ ៥១,៧លាន​ដុល្លារ​ហើយ នៅរោង​ភាព​យន្ត​របស់​​អាមេរិក​ខាង​ជើង បូក​រួម​ទាំង ៥៦,៦លាន​ដុល្លារ​ទៀត​ពី​រោង​ភាព​យន្ត​នៅ​ក្រៅអាមេរិក​ ដែលសរុប​ទៅ​គឺ ១០៨,៣លានដុល្លារ​។
ចំណែក​ឯ​រឿង Footloose ដែលស្ទើ​តែ​អាច​ឈរ​នៅ​លេខ​មួយ​នោះ ក៏​អាច​ធ្វើ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ដែរ បើ​ទោះ​បី​មិន​បាន​ឈរ​នៅ​កំពូល​គេ​ក៏​ដោយ​។
1


អ្នកចូលចិត្ត​ Web

Lorem ipsum