The Lion King 3D
ចំណាត់ថ្នាក់លេខបី បានធ្លាក់ទៅលើខ្សែភាពយន្ត Dolphin Tale ដែលបានចាប់ផ្ដើមថ្ងៃដំបូងរបស់ខ្លួនបានយ៉ាងល្អជាមួយនឹងទឹក ប្រាក់ ៥,១១លានដុល្លារ ដែលធ្វើឲ្យខ្សែភាពយន្តរបស់ The Warner Bros. មួយនេះអាចរកចំណូលប្រចាំសប្ដាហ៍បាន ១៧,៥លានដុល្លារ។
ជាមួយនឹងទឹកប្រាក់ ១០,៥លានដុល្លារ គឺល្មមគ្រប់គ្រាន់ឲ្យរឿង Killer Elite ឈរនៅលេខបួន ស្ថិតនៅលើរឿង Abduction ដែលឈរនៅលេខប្រាំជាមួយនឹងប្រាក់ចំណូល ១០,២លានដុល្លារ។
ងាកមកមើលខ្សែភាពយន្តដែលធ្លាប់ឈរនៅកំពូលគេវិញម្ដងគឺរឿង Contagion និង The Help វិញម្ដង។ ក្រោយពីធ្លាប់បានធ្វើព្យុះធ្វើភ្លៀងនៅឯកំពូលតារាង ឥលូវនេះត្រូវមកស្ថិតនៅខាងក្រោមៗវិញ ដោយសារតែការធ្លាក់ចុះចំណូល គួបផ្សំនឹងរឿងថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍។ ខ្សែភាពយន្តទាំងពីរនេះអាចបាត់មុខពីរកំពូលតារាងទាំង១០ នៅសប្ដាហ៍ក្រោយក៏ថាបាន ប្រសិនបើមានរឿងថ្មីច្រើនហើយល្អដូចសប្ដាហ៍នេះ។
ដោយធ្លាក់ចំណូល ៤២ភាគរយនៅសប្ដាហ៍នេះ រឿង Contagion បានធ្លាក់មកចំណាត់ថ្នាក់ទី៦ ដោយបានរកចំណូលបាន ៨,៥លានដុល្លារ ។ ចំណែកឯរឿង Drive (2011) ដែល ទើបចេញមុខកាលពីសប្ដាហ៍មុននោះ ក៏បានធ្លាក់ចុះចំណូលយ៉ាងច្រើនផងដែរ ដោយអាចរកបានតែ ៦លានដុល្លារ សមល្មមនឹងចំណាត់ថ្នាក់ទី៧។
ចំណែកឯរឿង The Help បានកាន់តែរំកិលខ្លួនទាបទៅ ៗហើយ ដោយសប្ដាហ៍នេះស្ថិតនៅលេខរៀងទី៨ ជាមួយនឹងប្រាក់ចំណូល ៤,៥លានដុល្លារ។ ខ្សែភាពយន្តពីរទៀត ដែលឈរនៅក្រោមគេ គឺរឿង I Don't Know How She Does It (២,២លានដុល្លារ) និង Straw Dogs (២,១លានដុល្លារ)។






0 comments:
Post a Comment
Welcome To 4khmerarchitect Website