Showing posts with label សំណង់. Show all posts
Showing posts with label សំណង់. Show all posts

រូបមន្ត​សំរាប់​សំណង់​វិស្វ​កម្ម (Civil Engineering Formulars)

សៀវភៅ ​ដ៏មាន​សារៈ​សំខាន់​នេះ​វា​បាន​រួម​ចំនែក​ដ៏ធំ​ក្នុង​ការិយាល័យ​របស់​ វិស្វករ​សំណង់ នៅ​តាម​ការដ្ឋាន​​សំណង់ និងបាន​ប្រើប្រាស់ទៅ​លើការងារ​សំណង់ជាច្រើន​ទៀត​នៅ​លើ​សកលលោក​យើង​នេះ ដោយ​ត្រូវ​បាន​គេចង​ក្រង​ប្រមូល​ផ្ដុំ​នូវប្រមាន​ជា ២០០០​រូបមន្ត សំខាន់ៗ​។ រូបមន្ត​ទាំងអស់​នេះ​គឺ​វា​មាន​សារៈ​សំខាន់​ផង​ដែរ​ដល់​អ្នក​សិក្សា​គំរោង វិស្វករគ្រឿង​បង្គុំ​សំណង់ វិស្វករ​ស្ពាន​ថ្នល់ អ្នក​សាង​សង់​គ្រឹះ វិស្វករ​គ្រប់គ្រង​ការដ្ឋាន វិស្វករ​ដែល​ទ្រាម​ខ្លួន​ដើម្បី​ប្រឡងយកសញ្ញាប័ត្រ​អ្នកជំនាញ​ពិសេស អ្នជំនាញ​ខាង​បេតុង អ្នក​សាងសង់គ្រោង​បេតុងឬ​ដែក និង​និសិត្ស​ដែល​ចង់​បន្តរការសិក្សា​នៅក្នុង​ផ្នែក​ផ្សេងៗ​​ទៀត​ នៃសំណង់ស៊ីវិល​។
វា ​បាន​ប្រមូល​ផ្ដុំ​នូវ​ចង្កោម​រូបមន្ត​ពិសេសដែល​ជាតម្រូវ​ការ​ចាំបាច់​ សំរាប់​វិស្វករ​សំណង់ស៊ីវិល​ចំនួន ១២​​មែកធាង​ធំៗ​គឺៈ ធ្នឹម​និងរត សសរ សសរគ្រឹះ​និងការវាយសសរ​គ្រឹះ គ្រឿង​បង្គុំ​បេតុង​ វិស្វកម្មឈើ តូប៉ូវិទ្យា ដីនិងការងារ​ដី គ្រឿង​បង្គុំ​អាគារ ស្ពាន ការ​ពន្យួរ​ខ្សែរកាប ផ្លូវតូចនិង​ធំ និង​ទាក់​ទង​ទៅ​នឹង​​លំហូរ​របស់ប្រឡាយ​ទឹក។ រូបមន្ត​គន្លឹះ​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​តាមលំដាប់​លំដោយ​ទៅតាម​ ជំពូកនិមួយៗ​។ គ្រប់​រូបមន្ត​ត្រូវ​បានពន្យល់​នែរនាំ​យ៉ាង​ច្បាស់ ដូច្នេះ​វិស្វករ​ក៏ដូចជា​អ្នកគូរប្លង់​ក៏ដូច​ជាអ្នក​សិក្សា​គំរោង អាច​ងាយ​យល់ថាតើគេ​ប្រើវា​សំរាប់អ្វី ប្រើ​វា​នៅ​ពេល​ណា ហើយគួរ​ប្រើ​វា​នៅ​កន្លែង​ណា។
ខ្នាត ​ទាំង​ឡាយ​ដែល​ប្រើ​សំរាប់​រូបមន្ត​ទាំង​នោះ ​ត្រូវ​បាន​គេ​ផ្ដល់​អោយនូវ​បទ​ដ្ឋានឬ​ប្រព័ន្ឋ​ខ្នាត​អន្តរជាតិ​ ពីររួមគា្នគឺ​ប្រព័ន្ឋ​ខ្នាតប៉ែកលោក​ខាងលិច (USCS) និង​ប្រព័ន្ឋ​ខ្នាត​អន្តរជាតិ (SI) ។ ដូច្នេះ​សៀវភៅ​នេះគឺប្រើ​បានទូទៅនៅ​គ្រប់​កន្លែង​លើ​ពិភពលោក។ ហើយដើម្បី​ជាជំនួយ​ក្នុង​ការអាន អ្នកនិពន្ឋ​បាន​រៀប​ចំតារាងបំបែកខ្នាតពី USCS មក SI ផងដែរនៅ​ក្នុង​ជំពូកទី១។
PDF | 4630KB | 480p | Year 2002
ពាក្យសំងាត់សំរាប់អានសៀវភៅនេះគឺៈ fanni

សៀវភៅ​ក្បួន​ស្តង់ដា​សំរាប់​វិស្វករ​ស៊ីវិល (Standard Handbook for Civil Engineers)

សៀវភៅ ​នេះបាន​រៀបរៀង​ឡើងដោយ​ប្រមូល​ផ្ដុំ​នូវគ្រប់ផ្នែកទាំង​អស់​ ដែលទាក់​ទិននឹងការងារ​ប្រតិបត្តិ​ពិសេសៗ​ពេញ​និយមក្នុងពេល​បច្ចុប្បន្ន​លើ​ វិស័យ​សំណង់​អោយមក​នៅក្នុង​មួយ​កន្លែង ដើម្បីសំរួលដល់ការសិក្សា ​ស្រាវ​ជ្រាវ​របស់វិស្វករ​ក៏ដូចជានិសិត្ស​ដែលកំពុងសិក្សា។ វា​បាន​ផ្ដល់​នូវ​ពណ៌មាន​ដែល​មានសារៈប្រយោជន៏​ដ៏ធំ​សំបើម​ ដល់​អ្នក​ធ្វើ​ការសំរេច​ចិត្ត​ដែល​មានផល​ប៉ះ​ពាល់ដល់​ការជ្រើស​រើស​ វិធីនិងទឹស​ដៅ​វិស្វកម្ម ថែមទាំង​ការ​ជ្រើស​រើស​សំភាៈ​សំណង់និង​វិធី​សាស្រ្ត​សាង​សង់។
គេ ​បានរៀបចំ​វា​ជាពិសេស​ គឺប្រៀបបានទៅនឹងវច្ចនានុក្រម​បច្ចេកទេស​មួយ​អញ្ចឹង។ យើង​ត្រូវ​តំឡើង​វានៅ​លើ​កុំព្យូទ័រ​ទើបអាច​ប្រើវាបាន គឺហាក់​បីដូច​ជាកូនប្រូក្រាម​មួយ​ដែរ។ នៅ​ក្នុងនោះ​យើង​នឹងឃើញសៀវ​ភៅ​ជាច្រើន​ដូចជាៈ
  • ឋាន​លេខា
  • សិក្សាអំពីឈើ​និងការសាងសង់
  • សិក្សា​អំពី​ដែកនិង​ការ​សាងសង់
  • គ្រឿង​បង្គុំ​ដែកនិងការសាងសង់
  • សិក្សាពីបេតុងនិងការសាងសង់
  • វិស្វកម្មភូគព្ភសាស្រ្ត
  • ទ្រឹស្ដីនៃគ្រឿងបង្គុំ
  • សម្ភារៈសំណង់
  • ការគ្រប់គ្រងសំណង់
  • បទដ្ឋានសំណង់
  • ការគ្រប់គ្រងផ្នែក Design
  • ការសិក្សាជាប្រព័ន្ឋ
  • តារាងបំបែកខ្នាត
  • សំណង់កំពង់ផែ
  • បរិដ្ឋាន
  • វិស្វកម្មធនធានទឹក
  • សំណង់រូងក្រោមដី
  • សំណង់ផ្លូវដែក
  • សំណង់អាកាសយាន្តដ្ឋាន
  • សំណង់ស្ពាន
  • សំណង់ផ្លូវហាយវ៉េ
  • សំណង់អាគារ
  • សហគមន៏និងការរៀបចំផែនការសំរាប់តំបន់
  • ការងារដី
Rar File | 62MB | Year 1999
ពាក្យសំងាត់សំរាប់បើក Rar: tehparadox.com

អ្នកចូលចិត្ត​ Web

Lorem ipsum