សៀវភៅ ដ៏មានសារៈសំខាន់នេះវាបានរួមចំនែកដ៏ធំក្នុងការិយាល័យរបស់ វិស្វករសំណង់ នៅតាមការដ្ឋានសំណង់ និងបានប្រើប្រាស់ទៅលើការងារសំណង់ជាច្រើនទៀតនៅលើសកលលោកយើងនេះ ដោយត្រូវបានគេចងក្រងប្រមូលផ្ដុំនូវប្រមានជា ២០០០រូបមន្ត សំខាន់ៗ។ រូបមន្តទាំងអស់នេះគឺវាមានសារៈសំខាន់ផងដែរដល់អ្នកសិក្សាគំរោង វិស្វករគ្រឿងបង្គុំសំណង់ វិស្វករស្ពានថ្នល់ អ្នកសាងសង់គ្រឹះ វិស្វករគ្រប់គ្រងការដ្ឋាន វិស្វករដែលទ្រាមខ្លួនដើម្បីប្រឡងយកសញ្ញាប័ត្រអ្នកជំនាញពិសេស អ្នជំនាញខាងបេតុង អ្នកសាងសង់គ្រោងបេតុងឬដែក និងនិសិត្សដែលចង់បន្តរការសិក្សានៅក្នុងផ្នែកផ្សេងៗទៀត នៃសំណង់ស៊ីវិល។
វា បានប្រមូលផ្ដុំនូវចង្កោមរូបមន្តពិសេសដែលជាតម្រូវការចាំបាច់ សំរាប់វិស្វករសំណង់ស៊ីវិលចំនួន ១២មែកធាងធំៗគឺៈ ធ្នឹមនិងរត សសរ សសរគ្រឹះនិងការវាយសសរគ្រឹះ គ្រឿងបង្គុំបេតុង វិស្វកម្មឈើ តូប៉ូវិទ្យា ដីនិងការងារដី គ្រឿងបង្គុំអាគារ ស្ពាន ការពន្យួរខ្សែរកាប ផ្លូវតូចនិងធំ និងទាក់ទងទៅនឹងលំហូររបស់ប្រឡាយទឹក។ រូបមន្តគន្លឹះទាំងនេះត្រូវបានរៀបចំតាមលំដាប់លំដោយទៅតាម ជំពូកនិមួយៗ។ គ្រប់រូបមន្តត្រូវបានពន្យល់នែរនាំយ៉ាងច្បាស់ ដូច្នេះវិស្វករក៏ដូចជាអ្នកគូរប្លង់ក៏ដូចជាអ្នកសិក្សាគំរោង អាចងាយយល់ថាតើគេប្រើវាសំរាប់អ្វី ប្រើវានៅពេលណា ហើយគួរប្រើវានៅកន្លែងណា។
ខ្នាត ទាំងឡាយដែលប្រើសំរាប់រូបមន្តទាំងនោះ ត្រូវបានគេផ្ដល់អោយនូវបទដ្ឋានឬប្រព័ន្ឋខ្នាតអន្តរជាតិ ពីររួមគា្នគឺប្រព័ន្ឋខ្នាតប៉ែកលោកខាងលិច (USCS) និងប្រព័ន្ឋខ្នាតអន្តរជាតិ (SI) ។ ដូច្នេះសៀវភៅនេះគឺប្រើបានទូទៅនៅគ្រប់កន្លែងលើពិភពលោក។ ហើយដើម្បីជាជំនួយក្នុងការអាន អ្នកនិពន្ឋបានរៀបចំតារាងបំបែកខ្នាតពី USCS មក SI ផងដែរនៅក្នុងជំពូកទី១។
PDF | 4630KB | 480p | Year 2002
ពាក្យសំងាត់សំរាប់អានសៀវភៅនេះគឺៈ fanni






0 comments:
Post a Comment
Welcome To 4khmerarchitect Website