Showing posts with label ការៀបចំខាងក្នុង. Show all posts
Showing posts with label ការៀបចំខាងក្នុង. Show all posts

ការបង្កើត​ការិយាល័យ​ក្នុងផ្ទះ



​មានគំនិត​ពិចារណា​ជាច្រើន មិន​នឹង​ឆ្ពោះទៅរក​ការបង្កើត​ការិយាល័យ ក្នុងផ្ទះ។មិន​ត្រូវ​ទិញ​សម្ភារៈ​ច្រើន​ហួសប្រមាណ​ពេក​ជួនកាល​សម្ភរៈ​ខ្លះ​ មិន​មាន​ការចាំបាច់ស​ម្រាប់ការ​រៀបចំ​ការិយា​ល័យ​ក្នុង​ផ្ទះ​ឡើយ​។​ចំណុច​ ខាង​ក្រោម​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការរៀបចំ​ការិយាល័យ​ក្នុង​ផ្ទះ​ដ៏​ ល្អ​ស្អាត​។
​ជាដំបូង​អ្នក​ត្រូវ​ជ្រើសរើស​ទីតាំង​មួយ​សម្រាប់​បង្កើត​ការិយាល័យ ក្នុង ផ្ទះ​។​បន្ទប់​គេង​ជា​កន្លែង​ដែល​មាន​ទីតាំង​ល្អ​ជាងគេ ហើយ​មាន​លក្ខណៈ ឯកជន។ដូច្នេះបន្ទប់​គេង​មិនត្រូវ​មាន​ទីតាំង​ជិត​បន្ទប់​ការិយាល័យ​ឡើយ អាច ជះឥទ្ធិពល​អាក្រក់​ដល់​សមាជិក​គ្រួសារ​ដ៏ទៃទៀត។ សមាជិកគ្រួសារ ទាំង ឡាយ​និង​មាន​ការរំខាន​ដោយ កខ្វក់ សូរសំលេង រំខាន​ដោយ​ទូរ​សព្ទ និង​សេវាកម្ម​ផ្សេងៗ​ទៀត​របស់​ការិយាល័យ​។ ដូច្នេះ​ការិយាល័យ​គួរតែ​មាន​ទី តាំង​នៅ​ឆ្ងាយ​ពី​បន្ទប់​គេង​។
​មុន​នឹង​ជ្រើសរើស​តំបន់​ណា​មួយ​សម្រាប់​ការិយាល័យ​ក្នុង​ផ្ទះ អ្នក​គិតថា ត្រូវ​ប្រើប្រាស់​សម្ភារៈ​អ្វីខ្លះ​? ពិចារណាឲ​បាន​ល្អិតល្អន់​នូវ​សម្ភារៈ​អ្វី​ដែល​អ្នក ត្រូវការ​ប្រើប្រាស់​មុន​ទិញ​របស់​ទាំងនោះ ហើយ​ពិនិត្យ​មើល​ថាតើស័ក្តិសម និង ទំហំ​បន្ទប់​នេះ​ទេ​? ចំណុច​ល្អ​បំផុត ត្រូវ​ទិញ​សម្ភារៈ​ណា​ចាំបាច់​ដើម្បី បង្កើត​ការិយាល័យ​នោះ ជាជាង​ទិញ​សម្ភារៈ​ណា​ដែល​អត់​ប្រយោជន៍​។ ពេលខ្លះ​សម្ភារៈ​ជជុះ​ក៏​អាច​ប្រើ​បាន​ហើយ​សន្សំសំចៃ​ប្រាក់​ផង​ដែរ​។
បន្ទាប់មកទៀត អ្នក​ត្រូវ​ពិចារណាឲ​បានច្បាស់លាស់​ព្រោះការិយាល័យ ភាគច្រើន ត្រូវការ​បញ្ចូល​នូវ​រូបភាព កុំព្យូទ័រ ព្រីន​ធ័​រ ហ្វាក់ ឬ ទូរស័ព្ទ​ជាដើម។ នៅពេល​ដែល​ដាក់​តាំង របស់​ទាំងនេះ យើង​គួរតែពិចារណាលើទីតាំង​ឲ្យបាន សមរម្យ និង​ទាក់ទាញ​ជាមុនសិន។ ជាទូទៅ ការរៀបចំ​ការិយាល័យជាអក្សរ និង រាង​ត្រីកោណ មានការទាក់ទាញបំផុត ពិសេសប្រសិនបើអ្នកប្រើប្រាស់ កៅអី​រុញ​ជា​សម្ភារៈ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​។
​ការពិចារណា​សំខាន់បំផុត គឺ​ផាសុកភាព​។ ការទិញ​កៅអី ដែល​អាច អង្គុយ​ធ្វើការ​បាន​យូរ ហើយ​តុ​ការរិយាល័​យមាន គុណភាព​ល្អ ព្រមទាំង សម្ភារៈគ្រឿង​សង្ហារឹម​ដែល​មាន​គុណភាព​ខ្ពស់ ជួយ​បង្កើត​សោភ័ណភាព បន្ទប់ និង​ទាក់ទាញ​ភ្ញៀវ​ថែមទៀត​ផង​។
​ចុងបញ្ចប់​ការបង្កើត​ការិយាល័យ​ក្នុង​ផ្ទះ​គឺ​ត្រូវ​ព្រាងទុក និង ជ្រើសរើស ទីតាំង​ណាមួយ​ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន​៕

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន 

អាង​ហែលទឹក​​ផ្តល់​ភាព​សុខសាន្ត​ដល់​ការ​រស់នៅ



កាលពីមុន​មនុស្ស​ភាគច្រើន​តែងតែ​នាំ​គ្នា​អួត​ពី​ សម្ភារៈ​ប្រើប្រាស់​ដូចជា​រថយន្ត​ទំនើបៗ ម៉ាក​ឡិច​ស៊ី​ស ឡង់​គ្រីស័រ រួមជាមួយ​ម៉ូតូ​ស៊េរី​ថ្មី​ទំនើប ទាន់សម័យ និង​ទូរស័ព្ទ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួកគេ​ចាប់ផ្តើម ងាក​មក​រក​ការ​បង្អួត គ្នា​ពី​គេហដ្ឋាន​ដែលមាន អាងទឹក​វិញ ម្តង​។ គេហដ្ឋាន ដែល​មាន​អាង​ទឹកជា​គេហដ្ឋាន ដែល​មាន​សោភ័ណភាព​ជាងគេ ផ្តល់​ភាព សុខសាន្ត​ដល់​ក្រុមគ្រួសារ និង​បង្កលក្ខណ​ងាយស្រួល​ក្នុង​ការរស់នៅ​ហើយ ព្រមទាំង បង្កើត​អោយ​មាន​បរិយាកាស ជាមួយ​សម្រស់​សួនច្បារ​ប្រកបដោយ សិល្បៈ​ធម្មជាតិ​ពិត​។​
លោក សេង វត្ថា ម្ចាស់​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​មួយ​បាន​មាន​ចំណាប់​អារម្មណ៍​ទៅលើ​ការ​ បង្អួត​គ្នា​ពី​អាង​ហែល​ទឹក​ដូចនេះ​ថា “​ការរស់នៅ មាន​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន ធ្វើអោយ​ជីវិត​រស់​រវើក មើល​ទៅ​ហ៊ឺហារ សង្ហារ​ដូចជា អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចង់ អោយ​អ្នក​ដ៏​ទៃ​ស្ងើចសរសើរ​ថា​ខ្លួន​ជា​មនុស្ស​ឆ្លាត​ពូកែ​ជាង​គេ​។​
អាង​ហែល​ទឹក​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​របស់​ពួកគេ ដូចជា ពួកគេ​មិន​បាច់​ចំណាយ​ពេលវេលា​ទៅ​សមុទ្រ ដើម្បី​លំហែរ​កាយ​ហែល​ទឹក​កំសាន្ត​សប្បាយ​នោះទេ គឺ​ពួកគេ​គ្រាន់តែ​ចេញពី​ក្នុងផ្ទះ ហើយ​ចុះ​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​របស់ខ្លួន​ជា​ការ​ស្រេច​។ អាង​ហែល​ទឹក​ផ្តល់​ភាព​ត្រជាក់ ត្រ​ជុំ និង ចម្រុងចម្រើន​ដល់​គេហដ្ឋាន​។​
សម្រស់​គេហដ្ឋាន​ក៏​ជា​ការទាក់ទាញ​អារម្មណ៍​មនុស្ស​ដ៏​ទៃ​ទៀត អោយ ងាក​មើល​មិន​អាច​ខាន​បាន ព្រោះ​គេហដ្ឋាន​ប្លែក​ស្អាត​ជាងគេ និង​ជា​ពិសេស នៅក្នុង​បរិវេណ​ដី​ក្នុង​គេហដ្ឋាន មាន​អាង​ហែល​ទឹក​ជាមួយ មាន​ទឹកថ្លា ដូច​កញ្ចក់​អាច​ឆ្លុះ​មុខ​បាន ទីធ្លា​ធំ​ទូលាយ​ជាមួយ​សួនច្បារ​ដែល​មាន​ការ​រ​ច​នា​ឡើង ប្រកប​ដោយ​សិល្បៈ​លាយឡំ​ចំរុះ​ពណ៌ បញ្ចេញ​ក្លិនក្រអូប គួរ​អោយ​ចង់​គយគន់​។​
លោក​សេង វត្ថា​បាន​និយាយ​ពី​ផ្ទះ​ដែល​គ្មាន​អាង​ហែល​ទឹក​ថា “​មាន​សភាព​សោះកក្រោះ ដូច​ភូមិគ្រឹះ​ធំ​ទូលាយ​អត់​មនុស្ស​រស់​នៅ​។ គេហដ្ឋាន ស្អាត​មាន​សួនច្បារ តែ​គ្មាន​អាង​ហែល​ទឹក​ជា​បញ្ហា​ធ្វើ​អោយ​ការរស់នៅ​ខ្វះ ភាព​អ៊ូរ​អរ​ស្រស់ស្រាយ​។ ជុំវិញ​ការសង់​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​របស់ លោក​ព្រហ្ម ផេង ម្ចាស់​អាង ហែល​ទឹក​និយាយថា​”​ខ្ញុំ​ធ្វើ​អាង​ហែល​ទឹក​ទៅ​តាម ក្បួន​ហុងស៊ុយ ព្រមទាំង​ធ្វើ​យ៉ាងណា​អោយ​វា​ជួយ​បង្កើន​សោភ័ណ​ផ្ទះ និង ផ្តល់​ផា​សុខភាព​ដល់​ក្រុមគ្រួសារ​ខ្ញុំ​។ ជាក់ស្តែង​គេហដ្ឋាន​ដូចជា​ផ្ទះ​វីឡា​មុន នឹង​សាងសង់​គេ​តែងតែ​មើល​ក្បួន​ហុងស៊ុយ​ដើម្បី​ជៀសវាង​ការសាងសង់​ខុស​ក្បួន​ ដែល​ធ្វើអោយ ការរស់នៅ​មិនបាន​សុខ​សប្បាយ​។ អាង​ហែល​ទឹក​មិន ត្រឹមតែ​នាំមក​នូវ​សេចក្តីសុខ​នោះទេ វា​ថែម​ជួយ​លើក សម្រស់​គេហដ្ឋាន ថែម​មួយ​កម្រិត និង​ជា​ពិសេស​ជាងនេះទៅទៀត វា​ជួយ​ផ្នែក​សុខភាព​ផងដែរ ព្រោះ​ការ​ហាត់ប្រាណ​ហែល​ទឹក ជួយ​ដល់ សរីរាង្គកាយ​យើង អោយមាន ភាពរឹងមាំ​។​
ចំណែកឯ​លោក​ព្រហ្ម ផេង ម្ចាស់​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​មួយ​ផ្សេងទៀត​បាន​និយាយថា អាង​ហែល​ទឹក​អាចជួយ​បន្ធូរបន្ថយ​នូវ​អារម្មណ៍​តានតឹង បាន​។ គាត់ និង​ក្រុម​គ្រួសារ​តែងតែ​ហែល​ទឹក​ជា​រៀង​រាល់​សប្តាហ៍ មាន​រហូត ដល់​២​ឬ​៣​ដង​ក្នុង​១​សប្តាហ៍​ឯណោះ​។ លោក​ផេង​និយាយថា “​តាំងពី​គាត់​ធ្វើ អាង​ហែល​ទឹក​មក​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ពោល​គឺ​ការរស់នៅ​ចេះ តែមាន​សេចក្តីសុខ​រហូត​។​
លោក​សេង រតនៈ ប្រធាន​ក្រុមហ៊ុន​ស្ថាបនា​អាង​ហែល​ទឹក​រហាត់​ខ្មែរ បាន​ពន្យល់ថា គោលបំណង​ក្នុង​ការធ្វើ​អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​គឺ ទី​១៖ ដើម្បី​រក​ប្រាក់ចំណូល​បាន​ច្រើន ព្រោះ​ផ្ទះ​មាន​តម្លៃ​ខ្ពស់​ចំពោះ​ការលក់ និង​ជួល​អោយ​អតិថិជន ទី​២៖ លើក​សោភ័ណភាព​គេហដ្ឋាន​អោយ​កាន់តែ មាន​សភាព​ស្រស់ស្អាត និង​ទី​៣៖ ធ្វើអោយ​មាន​សុខភាព​ល្អ​។ គេហដ្ឋាន​ដែល មាន​អាង​ហែល​ទឹក​អាច​រក​អតិថិជន​ងាយស្រួល​ជាង គេហដ្ឋាន​ដែល​គ្មាន អាង​ហែល​ទឹក​ហើយ​តម្លៃ​នៃ​ការជួល​ក៏​វា​ថ្លៃ​ដែរ​។ អ្វី​ដែល​អាង​ហែល​ទឹក​ជួយ ផ្នែក​សុខភាព​នោះ គឺ​ពេលដែល​យើង​ហាត់ប្រាណ​ហែល​ទឹក​ធ្វើអោយ​សួត យើង​មាន​សុខភាព​ល្អ ងាយស្រួល​ក្នុង​ការដកដង្ហើម ជា​ពិសេស​ធ្វើអោយ សារពាង្គកាយ​ទាំងមូល​ធ្វើ​ចលនា​ងាយស្រួល និង​ធ្វើអោយ​សម្រស់​កាន់តែ ស្អាត សាច់ដុំ​រឹងមាំ​ខ្លាំង​។ បើ​តាម​ការស្រាវជ្រាវរ​បស់​លោក​កន្លងមក “​ការ​ហែល​ទឹក​គឺជា​កីឡា​ដែល​សំខាន់​ជាង​គេ​បំផុត​។​
អង្គុយ​ស្រូបយក​ខ្យល់អាកាស​នៅក្បែ​រអាង​ហែល​ទឹក​ក៏​អាច​បន្ធូរ​អារម្មណ៍ ​បាន​ដែរ​ដោយ​មិន​ចាំបាច់​ទៅ​ដល់ សមុទ្រ​នោះ​ទេ​។ លោក​និយាយ ថា​ជន​បរទេស​ចូល​ចិត្ត អាង​ហែល​ទឹក​ណាស់ ព្រោះ​ពួកគេ​ចូលចិត្ត ហាត់ប្រាណ ហែល​ទឹក រត់​កំសាន្ត​នៅ​ចុង​សប្តាហ៍ ពួកគេ​តែងតែ​ហៅ​មិត្តភក្តិ កូនចៅ​មក​ហែល​ទឹក ញ៉ាំ​អាហារ​យ៉ាង​រីករាយ​។ ម្យ៉ាង​ទៀត​ដោយ​លោក យល់ឃើញថា គេហដ្ឋាន​ដែលមាន​អាងទឹក​នោះ ជា​គេហដ្ឋាន​ដែល​ស្ថិត ក្នុង​លំដាប់​ថ្នាក់ខ្ពស់ ពួក​គេ​ចង់​បង្ហាញ​បង្អួត​គ្នា​អំពី​សម្រស់​វា​ព្រមទាំង ហៅ មិត្តភក្តិ​មក​មើល និង​ហែល​ទឹក​កំសាន្ត​។ គេហដ្ឋាន​មាន​អាង​ហែល​ទឹកស្អាត មាន​ទីធ្លា​ធំ​ទូលាយ បង្ក​ភាពសប្បាយ​រីករាយ​ដល់​ក្មេង និង​ជា​ការពិត មាន​អាង​ហែល​ទឹក​ដូចជា​មាន​ក្មេងៗ​ច្រើន​នៅក្នុង​គេហដ្ឋាន​។
ការ​រចនា​ធ្វើ អាង​ហែល​ទឹក​ក្នុង​គេហដ្ឋាន​លោក​សេង រតនៈ​និយាយថា ការធ្វើ​អាង​ហែល ទឹក​ក្នុង​គេហដ្ឋាន​បាន​ជុំរុញ​អោយ​មាន​ការរស់នៅ​មាន​ភាពស្រស់ស្អាត និង ផាសុខភាព​។ ជុំវិញ​ការធ្វើ​អាង​ហែល​ទឹក លោក​និយាយថា យើង​អាច ជ្រើសរើស​អាង​ហែល​ទឹក ទៅ​តាម​គំរូ​ណាមួយ​ដែល​យើង​ស្រលាញ់​តាមបែប អ៊ឺរ៉ុប និង​បែប​អាស៊ី​ក៏បាន​។ សំខាន់​នៅ​ត្រង់​ថា តើ​យើង​អាច​មាន​លុយ គ្រប់គ្រាន់​ដើម្បី​សាងសង់​វា ឬ​អត់​។ មិនតែប៉ុណ្ណោះ គេ​ត្រូវ​ពិនិត្យមើល​ទំហំ​ដី ក្នុង​បរិវេណ​គេហដ្ឋាន​ដើម្បី​ដឹងថា វា​គួរ​អាច​សាងសង់​អាង​ហែល​ទឹក​ទំហំ ប៉ុណ្ណា​ទើប​ល្អ​នោះ​។ លោក​និយាយថា​មាន​លុយ​ត្រឹមតែ​១៥,០០០​ដុល្លា គឺអាច ធ្វើ​អាង​ហែល​ទឹក​ដែល​មាន​ទំហំ​៤x៨ ម៉ែត្រ និង​ជម្រៅ​ប្រហែល​មួយ​ម៉ែត​កន្លះ​ដោយមាន​បំពាក់​សម្ភារៈ​គ្រប់គ្រាន់​យ៉ាង​ សមរម្យ​។ អាង​ហែល​ទឹក មាន​ពីរ​ប្រភេទ ដែល​ទីមួយ​ជា​ប្រភេទ (Overflow)  ជា​ប្រភេទ​ទឹក​បង្ហៀរ និង ប្រភេទ​ទី​ពីរ​ហៅថា (Skimer) ជា​ប្រភេទ​អាង​ដែល​មាន​លក្ខណៈ​ទឹក​មិន​ពេញ​។ លោក​បន្ថែមថា អាង​ហែល​ទឹក​អាចមាន​ប្រភេទ​ទឹកសាប និង​ទឹកប្រៃ​។ អាង​ទឹកប្រៃ គឺ​គេ​ប្រើ​អំបិល និង​ទឹកសាប​ប្រើក្ល​រីន​។ អាង​ទាំងពីរ​នេះ មាន គុណភាព​ប្រហាក់ប្រហែលគ្នា​ក្នុង​ការជួយ​កម្ចាត់​ក្លិន កម្ចាត់​មេរោគ កម្ចាត់​ស្លែរ លើស​តែ​ម្យ៉ាង គឺ​ប្រភេទ​អំបិល គឺ​ជួយ​កម្ចាត់​មេរោគ​សើរ​ស្បែក​។ លោក​និយាយថា អាង​ហែល​ទឹក​ដែល​ល្អ​ជាងគេ គឺ​ប្រភេទ​អាង​ហែល​ទឹកប្រៃ ហើយ​បច្ចុប្បន្ន​បរទេស​ចូលចិត្ត​ប្រើ​ប្រភេទ​ទឹកប្រៃ​ខ្លាំងណាស់​។​
ការថែទាំ​អាង​ហែល​ទឹក​
លោក​កៃ សន​អ្នកថែរក្សា​អាង​ហែល​ទឹក​នៅ​តាម​គេហដ្ឋាន​បាន​និយាយថា ការថែរក្សា​អាង​ហែល​ទឹក​អោយបាន​ស្អាត​ជា​ប្រចាំ​គឺ​យើង​ត្រូវ​អនុវត្ត​តាម​ គោលការណ៍​ដូចជា សម្អាត​មួយថ្ងៃ​យ៉ាងហោច​ណាស់​ពីរដង ព្រឹក​មួយដង ល្ងាច​មួយដង និង​ត្រួត​ទឹកជា​ប្រចាំ​ដោយ​ប្រើ​បំពង់​សីតុណ្ហភាព​ដើម្បី​វាស់ កម្រិត​ជាតិ​អាស៊ី​ត ក្ល​រីន​ក្នុង​អាងទឹក​។ ប្រសិនបើ​កម្រិត​ជាតិ​អាស៊ីត​ខ្លាំង ឬ​ក្លរ ច្រើន​យើង​អាច​កាត់បន្ថយ​ការប្រើប្រាស់​ក្ល​រីន ឬ​ក៏​បន្ថែម​សូ​ដា តែ​បើ​ខ្វះ​យើង បន្ថែម​ក្ល​រីន​ក្នុង​ទឹក​។ លោក​និយាយថា ចំពោះ​អាង​ហែល​ទឹក គេ​គួរតែ​ច្រោះ​វា យ៉ាងហោចណាស់ ៨​ម៉ោង​ក្នុង​មួយថ្ងៃ និង​មាន​ការប្តូរ​ទឹក​លាង​ធុង​ច្រោះ​មួយ ឬ​ក៏​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។ ធ្វើបែបនេះ វា​នឹង​ធ្វើអោយ​ទឹកថ្លា​ស្រស់ស្អាត និង​ធ្វើអោយ​ម៉ាស៊ីន​ទឹក​ដំណើរការ​ល្អ​ជា​ប្រចាំ​។ ពេល​ទឹក​មាន​ការប្រែប្រួល វា​អាច​ទៅ​ជា​ខូច​បាន ដូច្នេះ​យើង​គួរតែ​យកចិត្តទុកដាក់​រក​វិធីសាស្ត្រ​ធ្វើ​យ៉ាង ណា​អោយ​ទឹកស្អាត​ដូចដើម​វិញ ដូច​ជា​យើង​ត្រូវដាក់​ក្លរ​បន្ថែម ឬ​ចាក់​អាស៊ី​ត ចូល​ទឹក​ដើម្បី​កាត់​ជាតិ​ស្លែរ ឬ​ក៏​ប្រើ​ថ្នាំ​ស្លែរ និង​បន្ថែម​ការ​ច្រោះ​អោយ​កាន់តែ​យូរ ច្រើនជាង​៨​ម៉ោង​ក្នុង​មួយថ្ងៃ ធ្វើ​បែបនេះ​ទើប​មាន​ប្រសិទ្ធិភាព​៕​

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន 

ការជ្រើសរើស​ផ្ទះល្វែង​តាម​ក្បួន​ហុងស៊ុយ​

បច្ចុប្បន្ននេះ​មាន​ការសាងសង់​សំណង់​ផ្ទះល្វែង​ជាច្រើន និង​មាន​កាសែតទស្សនាវ​ដ្តី​ជាច្រើន​ផងដែរ និយាយ​ពី​ការទិញ​លក់​ជួល​ផ្ទះល្វែង។ ប៉ុន្តែពួកគេពុំ​ទាន់​ឃើញ​មាន​អត្ថបទ​មួយណា ដែល​និយាយ​អំពី​ការជ្រើសរើស​ផ្ទះល្វែង​ប្រភេទ​ណា​ដែល​ផ្តល់​សេចក្តីសុខ និង​ភាព​ចម្រុងចម្រើន​ដល់​ក្រុមគ្រួសារ និង សមស្រប​តាម​ក្បួន​ហុងស៊ុយ​នៅឡើយ​ទេ​។ នេះជាចំនុច​សំខាន់​ដែល​លោកអ្នក​គួរ​ពិចារណា​ដើម្បី​ជ្រើសរើស​ផ្ទះល្វែងឲ​ សមស្រប​ទៅ​តាម​ក្បួន​ហុងស៊ុយ​។​
ទស្សនា​វ​ដ្តី​គេហដ្ឋា​ននឹង​ជ្រើសរើស​វិធីសាស្ត្រ​មួយចំនួន មក​បង្ហាញ​ជូន​មិត្ត​អ្នក​អានឲ​បាន​ជ្រាប​ថា គួរ​ជ្រើសរើស​ផ្ទះល្វែង​បែបណាឲ​សមស្រប​ទៅតាម​ក្បួនតម្រា​ហុងស៊ុយ​។
១.ផ្ទះល្វែង​ចំហ​ទ្រូងៈ ផ្ទះល្វែង​ស្ថិតនៅក្នុង​ប្លុក​ពាណិជ្ជកម្ម ដែល​បើកទ្វារ​ចេញ​ចូល​ទាំងមុខ​ទាំងក្រោយ ដើម្បី​ប្រកបមុខរបរ​រកស៊ី​ចាត់ទុកថា ផ្ទះល្វែង​ចំហ​ទ្រូង ធ្វើឲ​ជោគ​លាភ​ហូរ​ចេញ​យ៉ាង​ឆាប់រហ័ស​។
២. ដើមឈើ​ងាប់​ជោគ​រលាយបាត់ៈ បរិវេណ​មុខ​ផ្ទះល្វែង​មាន​ដើមឈើ​ងាប់​នៅ​ពីមុខ ហើយ​ថ្នល់​រាំង​ខ័ណ្ឌ​ចែក​ផ្លូវ ចាត់ទុកថា​មិន​ល្អ​ទេ ព្រោះ​វា​នឹង​ធ្វើឲ​កាត់ជោគ​លាភ លុយកាក់​ស្រុតចុះ និង ជីវភាព​គ្រួសារ​ចុះ​ទាប​។ អ្នក​គួរតែ​កាត់​ដើមឈើ​ងាប់​នោះ​ចោល ប៉ុន្តែ​ប្រសិនបើ​ដើមឈើ​នោះ​មិនទាន់​ងាប់​ទេ ហើយ​អាច​ចេញ​ស្លឹក​ផ្កា​សារជាថ្មី ចូរ​កុំ​កាប់​វា​ឲ​សោះ​។
៣. ផ្ទះល្វែង​ទល់មុខ​កន្លែង​ឃ្លាំងៈ កន្លែង​ឃ្លាំង​នៅក្នុង​ក្បួនតម្រាមានន័យថាសំដៅលើវត្តអារាម ព្រះវិហារ និង ទីលាន​បញ្ចុះសព​ជាដើម​។ ផ្ទះ​ល្វែង​ដែល​ស្ថិត​ចំ​ពីមុខ​ទីកន្លែង​ដូច​ ខាងលើគេចាត់ទុកថាមិនល្អទេយូរៗទៅ​គ្រួសារ​រស់នៅ​គ្មាន​សេចក្តីសុខ និង​តែងតែ​មាន​ភាព​រញ៉េរញ៉ៃ​ក្តៅក្រហាយ​។
៤. ផ្ទះល្វែង​បែរមុខ​ទល់​ថ្នល់​ដែល​បុក​មករកៈ ផ្ទះ​ល្វែង​ដែល​ស្ថិតនៅក្នុង​តំបន់​មាន​ភូមិសាស្ត្រ​ល្អ ផ្ទះ​ខ្លះ​ស្ថិតនៅ​ត្រង់​ចំណុច​បែរមុខ​មករក​ថ្នល់​បុក​រក​ចំ​ថ្នល់​តែម្តង ដូចជា​ផ្លូវបំបែក​ជា​បី ឬ ជា​ផ្ទះ​ដែល​ស្ថិតនៅ​ចុង​បំផុត​នៃ​ច្រក​ផ្លូវ​ទល់​។ ផ្ទះ​ដែល​មាន​លក្ខណៈ​ទីតាំង​បែបនេះ​ចាត់ទុកថា​អាក្រក់​ណាស់​មនុស្ស​ក្នុង​ ផ្ទះ​នឹង​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាមិនខាន​។
៥. ផ្ទះល្វែង ឬ វីឡា​នៅ​ច្រក​ផ្លូវ​ទល់ៈ ប្រសិនបើ​អ្នក​ជ្រើសរើស​ផ្ទះល្វែង ឬ​វីឡា​នៅ​ផ្លូវ​ទល់ ឬក៏​ជ្រើសរើស​ផ្ទះល្វែង​នៅ​ចំណុច​ក្រោយ​គេ គេ​ចាត់ទុកថា​មិន​ល្អ​ទេ ហើយ​របរ​រកស៊ី​ក៏​មិន​ឡើង​ដែរ​។
៦. ផ្ទះ​ល្វែង​ដែល​នៅកាច់ជ្រុងៈ ផ្ទះល្វែង​ដែល​នៅកាច់ជ្រុងមិនថាតែទីកន្លែង​ស្នាក់អាស្រ័យ ឬ​កន្លែង​ធ្វើការ​នោះទេ ផ្ទះ​បែបនេះ​ក៏​មិន​ល្អ​ដែរ​។ គួរ​ជៀសវាង​ផ្ទះ​ប្រភេទ​បែបនេះ​។
៧. ជណ្តើរ​បែរ​ទៅមុខ​ចំ​ទ្វារៈ គឺ​មិន​ល្អ​ឡើយ​។ រឿង​ជណ្តើរ​ឡើងផ្ទះ​សំខាន់​ណាស់​ប្រសិនបើ​យើង​សាងសង់​ចំ​ទិស​ហុងស៊ុយ​ល្អ ផ្ទះល្វែង​ដែលមាន​ទ្វារ​ចូល​ឈមមុខ​ជាមួយ​ជណ្តើរ គឺជា​ប្រការ​ល្អ និង​នាំមក​នូវ​ជោគ​លាភ​សំណាង​មាស​ប្រាក់​ដល់​យើង​៕

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន 

ពន្លឺ​ថ្ងៃ​ដែល​ចាំង​ចូល​ក្នុង​ផ្ទះ​ជា​អាវុធ​មុខ​ពីរ​



​ការសាងសង់​ផ្ទះ​ដែល​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់ ​នៅ​ផ្នែក​ខាងក្នុង​មាន​ភាព​វិជ្ជមាន និង​អវិជ្ជមាន​។ ផល​វិជ្ជមាន​នៅ​ត្រង់​ថា ផ្ទះ​ដែល​មាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់ នៅ​ផ្នែក​ខាង ក្នុង​អាច​ជួយ​សន្សំសំចៃ ថាមពល​ពន្លឺ​អគ្គិសនី ដោយសារតែយើង​អាច​ទាញយក​ពន្លឺ​ព្រះ អាទិត្យ​បំភ្លឺ​ក្នុងផ្ទះ​ទាំងមូល ដូច្នេះ​វា​អាច​ជួយ​កាត់បន្ថយ​ចំណាយ​ប្រាក់​លើ​សេវាកម្ម​ថា​ម ពល​អគ្គិសនី​បាន​ច្រើន​នៅពេល​ថ្ងៃ។ ពិសេស​ជាងនេះទៅទៀត ពន្លឺ​ថ្ងៃ​ដែល​ចាំង​ចូលក្នុង ផ្ទះ​បាន​សម្លាប់​មេរោគ ដែល​ស្ថិតនៅ​តាម​តំបន​ងងឹតៗ​ដូចជា គែម​ជ្រុង​សសរ ជញ្ជាំង និង នៅតាម​បន្ទប់ទឹក​ដែល​ធ្វើឱ្យ​ការរស់នៅ​របស់​សមាជិក​គ្រួសារ​មាន​ភាព​ ស្រស់ស្រាយ​ក្នុង​ជីវិត​។នេះបើយោង​តាម​ការពន្យល់​របស់ លោក ប៊ូ ពុទ្ធី ប្រធាន​ក្រុមហ៊ុន ខេ​ម ខ​ល ខូ​អិល​ធី​ឌី ដែលជា​ក្រុមហ៊ុន​មួយ​ផ្តោត​លើ​សំណង់ និង​វិស្វកម្ម។ ប៉ុន្តែ​ក្រៅពី​ទទួល​អត្ថប្រយជន៍​ពន្លឺ​ថ្ងៃ ដែល​ជះ​ចូល​ក្នុង​ផ្ទះ​ក៏​មាន​ផលប៉ះពាល់​មួយចំនួន​ដែរ​។ លោក​វិស្វករ​រូបនេះ​បាន​បញ្ជាក់ថា បើសិន​ជា​ផ្ទះ​របស់​យើង​មាន​ពន្លឺ ចេញចូល​ច្រើនពេក វា​នឹង​បាត់បង់​ភាព​ត្រជាក់​។ ដូច្នេះ នៅពេល​យើង​បើក​ម៉ាស៊ីនត្រជាក់ វា​មិន​អាច​បញ្ចេញ​នូវ​ភាព​ត្រជាក់​ដល់​បន្ទប់​បាន​ភ្លាម​ទេ ពោល​គឺ​វា​ទាមទារ​ឱ្យ​យើង​ចំណាយ​ថាមពល​អគ្គិសនី​ច្រើន​។
​គួរបញ្ជាក់​ថា ការបំពាក់​បង្អួច​កញ្ចក់​ដែល​រចនា​ឡើង​សម្រាប់​ការ​សន្សំសំចៃ​ថាមពល អគ្គិសនី​អាច​កាត់បន្ថយ​ការខាតបង់​ថាមពល​បាន​ច្រើន​៕

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន 

ការរៀបចំ​បន្ទប់​គេង​សម្រាប់​កុមារ​ឲ្យបាន​សមស្រប



ឪពុក​ម្តាយ​ត្រូវ​ពិចារណា​មុនគេ ថា​តើ​ត្រូវ​ប្រើ​សម្ភារៈ​អ្វីខ្លះ​ដើម្បី​រៀបចំ​នៅ​ក្នុង​បន្ទប់​គេង​ សម្រាប់​កុមារ​ឲ្យបាន​សមស្រប​។ ដំបូង​ឪពុកម្តាយ​ត្រូវ​ផ្តល់​សេចក្តីស្រលាញ់​ដល់​កូនៗ​របស់ខ្លួន និង​ត្រូវ​តែង​បន្ទប់​មួយ​ឲ្យ​ស្រស់​ស្អាត​ដើម្បី​ផ្តល់​ការថែទាំ​ដល់​ បុត្រាបុត្រី​ឲ្យមាន​សុខភាព​ល្អ​ប្រសើរ​។ បន្ទប់​គេង​កុមារ​មាន​បញ្ចូល​នូវ​ពណ៌​ប៉ា​ស្តាល់ និង ក្រណាត់​ដ៏​ល្អ​ប្រណិត​ផងដែរ​។ ប៉ុន្តែ​អ្វី​ដែល​អាច​កើតមានឡើង​នៅពេល​កូន​លោក​អ្នក​ធំ​ឡើង​បន្តិច​ម្តងៗ ក្លាយជា​មនុស្ស​ជំទង់​ពេល​នោះ​ពណ៌​ប៉ា​ស្តាល់​នៃ​ផ្កាឈូក ខៀវ លឿង និង​ក្រណាត់​រលោង​ទាំងឡាយ​នឹង​ក្លាយ​ជា​ពណ៌​គួរ​ឲ្យ​ធុញទ្រាន់​។ ដូច្នេះ​អ្វីៗ​ទាំងអស់​នេះ​មិន​អាច​ប្រើ​បាន​រយៈពេល​វែង​នោះទេ នៅពេល​កុមារ​មាន​ការប្រែប្រួល​ច្រើន ហើយ​រឹតតែ​មិន​អាច​ថែរក្សា​សោភ័ណភាព​ក្នុង​បន្ទប់​បាន​ទៀត​។
ជំនួស​មកវិញ នៅ​ពេល​អ្នក​រចនា​បន្ទប់គេង​សម្រាប់​កូនតូចៗ គឺ​ត្រូវ​ពិចារណា និង បង្កើត​គម្រោង​មួយ​ឲ្យបាន​ច្បាស់លាស់ ដែល​ជា​តម្រូវការ​ចាំបាច់​។ ការបង្កើត​គម្រោង​មានន័យថា អ្នក​ត្រូវ​បង្កើត​នូវ​បន្ទប់​មួយ​ដែល​ងាយស្រួល​ក្នុង​ការថែរក្សា ដូច​ជា​ការ​បោកគក់​ជាប់​លាប់​បានល្អ និង ងាយស្រួល​ផ្លាស់ប្តូរ​នៅ​ពេល​កូនៗ​ធំធាត់​។ យុវវ័យ​ស្ទើរតែ​ទាំងអស់​គឺ​មិន​ចង់បាន​វាំងនន​រំ​យោល ឬ កម្រាល​ពណ៌​ប៉ា​ស្តាល់​ទេ​។
កន្លែង​ទុក​ឥ​វ៉ាន់ គឺជា​កន្លែង​ដែល​គួរ​ពិចារណា​។ ក្មេងៗ​ត្រូវ​ការផ្លាស់ប្តូរ​សំលៀក​បំពាក់​របស់​ពួកគេ ហើយ​ពួកគេ​ប្រើប្រាស់​សំលៀកបំពាក់​ច្រើន​ជាង​របស់របរ​ផ្សេងៗ ដូចជា​ស្បែកជើង​ជាដើម ហើយ​ការ​ទុកដាក់​របស់រ​បរទាំង​នេះ វា​កាន់តែ​កើនឡើង​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ ដែល​ជា​បញ្ហា​ចោទ​ផងដែរ​។
តើ​បន្ទប់​មាន​តម្លៃ​ប៉ុន្មាន​ទើប​សាក​សម​? តើ​បន្ទប់​ធំ​ទូលាយ​ប៉ុណ្ណា​ទើប​គ្រប់គ្រាន់​សម្រាប់​ដាក់​រប​ស់របរ​ក្មេង​ លេង​បាន​? តើ​បន្ទប់​នេះ​ងាយស្រួល​ដាក់​សម្ភារៈ​ទាំងនេះ​ហើយ​ដាក់​តាំង​នៅ​កន្លែង​ណា​? ​
ការរៀបចំ​ធ្នើរ​កន្លែង​ដាក់​ឥ​វ៉ាន់​កុមារ ជា​របៀប​ដែល​អាច​ធ្វើឲ្យ​បន្ទប់​កាន់តែ​មាន​ភាពទាក់ទា​ញ និង​ផ្តល់​ភាពងាយស្រួល​តំរៀប​ជា​ជួរៗ​នៃ​សៀវភៅ​ក្មេងៗ តុ​ក្កតា សៀវភៅ​ពុម្ព ស៊ី​ឌី សម្ភាៈ​តន្ត្រី ប្រជុំរឿងព្រេង​ដែលជា​ចំណង់​ចំណូលចិត្ត​ក្មេងៗ​។
ការប្រើប្រាស់​កម្រាលព្រំ​នៅ​ច្រលចូល​បន្ទប់ ក៏​កាន់តែ​ធ្វើឲ្យ​បន្ទប់មាន​ភាពស្រស់ស្អា​ត​ដែរ ថ្វី​ត្បិត​តែ​ពិបាក​ថែរក្សា​ក៏ដោយ​ប៉ុន្តែ​អ្នក​ត្រូវធ្វើ​ការសំអាត​ឲ្យបាន ​ញឹក​ញយ ដើម្បី​ផ្តល់​ភាព​ទាក់ទាញ ដល់​កូន​ជាទី​ស្រលាញ់​របស់​អ្នក​។
ការ​លាប​ពណ៌​គ្រឿង​សង្ហា​រឹម ជា​ពណ៌​ដែល​មាន​ពន្លឺ ផ្តល់​ភាពងាយស្រួល​សម្រាប់​ផ្លាស់ប្តូរ​ភាព​ងងឹត​ទៅ​ជា​ពន្លឺ​ចែង​ចាំង Maple គឺជា​ពណ៌​ប្រណិត​សម្រាប់​តុបតែង ហើយ​រក្សា​ភាពស្រស់ស្អាត​រយៈពេល​ច្រើន​ឆ្នាំ​។ គ្រឿង​សង្ហា​រឹម​នេះ​ងាយស្រួល​សម្រាប់​សម្អាត​ផងដែរ​។
ការ​លាប​ជញ្ជាំង​តែ​មួយ​ពណ៌ ជា​វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​តុបតែង​បន្ទប់​កុមារ ហើយ​ផ្តល់​ភាពងាយស្រួល​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្តូរ​ទៅតាម​ចំណង់​ ចំណូលចិត្ត​របស់​ពួកគេ​។ ទី​១ គឺ​ចាប់ផ្តើម​រៀបចំ​បន្ទប់​ដ៏​ល្អ​ប្រណិត សម្រាប់​កូនៗ​របស់​លោក​អ្នក បន្ទាប់មកទៀត គឺ​ផ្លាស់ប្តូរ​ពណ៌ នៅ​ពេល​ពួកគេ​កាន់តែ​ធំធាត់ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​។ ចុងក្រោយ​នេះ​គឺ ឧស្សាហ៍​ផ្លាស់ប្តូរ​ពណ៌​ជញ្ជាំង ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផង​៕

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន

ការរៀបចំ​បន្ទប់​ទទួលភ្ញៀវឲ​ស្រស់​ស្អាត​បែប​សម័យ​ទំនើប​


 ​ការរៀបចំ​តុបតែង​បន្ទប់​ទទួលភ្ញៀវ គឺ​ធ្វើ​យ៉ាងណាឲ​បរិយាកាស​ក្នុង បន្ទប់​មាន​ក្លិន​ល្អ មាន​ការចាប់អារម្មណ៍ បង្កើត​នូវ​ភាព​ស្រលាញ់ និង​ផ្ដល់​ការ ស្ងើចសរសើរ​ពី​ភ្ញៀវ​។ បន្ទប់ទទួលភ្ញៀវ​ចែកចេញជា​ពីរ​ប្រភេទ ដែល​ក្នុងនោះ ប្រភេទ​ទី​មួយ​ជា​ប្រភេទ​បន្ទប់​បិត​ជិត និង​ប្រភេទ​បន្ទប់​បើក​។ បន្ទប់​បិត​ជិត ជា​ប្រភេទ​បន្ទប់​ដែល​ស្ទើរតែ​បិត​ជិត​ទាំងអស់ គ្រាន់​តែ​ផ្នែក​ណាមួយ​នៃ​ជ្រុង បន្ទប់​អាច​ភ្លឺ​មើលឃើញ​ធម្មជាតិ​ក្នុង​សួនច្បារ​ខាងក្រៅ​ផ្ទះ ឆ្លងកាត់​តាមរយៈ បង្អួច​កញ្ចក់​ពណ៌​ទឹកសមុទ្រ ដែល​ជា​ពណ៌​ត្រជាក់​ភ្នែក និង​ជា​ទី​គយគន់​នៃ អ្នក​រាល់គ្នា​។ នៅក្នុង​បន្ទប់​បិត​ជិត​នេះ​គេ​មាន​ដាក់​វត្ថុ​តាំង​ដែល​មាន​តម្លៃ និង មាន​អត្ថន័យ​យ៉ាង​សំខាន់​ដូច​នៅក្នុង​បន្ទប់ ខ្លះ​មាន​ដាក់តាំង​រូប​ក្ងោក​ពីរ ដើម្បី បង្ហាញ​នូវ​ការស្រលាញ់ និង​ភាពស្និទ្ធស្នាល​។ ខ្លះទៀត​គេ​ដាក់តាំង ជា​រូប សត្វ​ដំរី ជា​តំណាង​កម្លាំង​ថាមពល អំណាច​រិទ្ធី​បារមី​ខ្លាំង​ដូច​សត្វ​ដំរី​។ បន្ទប់ ប្រភេទ ទី​២ ជា​ប្រភេទ​បន្ទប់​បើក ដែល​ក្នុង​ការរៀបចំ​រចនា​តុបតែង មាន លក្ខណៈ ប្រហាក់ប្រហែល​ទៅ​នឹង​បន្ទប់​បិទ​ជិត​ដែរ គ្រាន់​តែ​មួយ​ផ្នែក​ណា មួយ​មាន​ដាក់​ព្យួរ​ផ្ទាំង​ក្រណាត់ ឬ​បន្ទះ​ឈើ​ខណ្ឌ​ជា​បន្ទប់​។ តែ​ផ្ទាំង​ខណ្ឌ​នោះ មាន​ប្រហោង​អាច​មើលឃើញ​ទៅ​ផ្នែក​ខាងក្រៅ​បាន​។
លោក កាយ លី​កី​ម​សែ ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្រុមហ៊ុន​ដេក័រ ហ្គា​ឡារី (Decor Gallery) មានប្រសាសន៍ថា ការរៀបចំ​បន្ទប់ទទួលភ្ញៀវ​គឺ​វា​អាស្រ័យ លើ​ទិស​នៃ​គេហដ្ឋាន​របស់​យើង ថា​តើ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាង​ណា ហើយ​ច្រក ចូល​មាន​ទំហំ​ធំ ឬ តូច​។ បន្ទប់ទទួលភ្ញៀវ​ភាគច្រើន គេ​មិនសូវ​និយម​ធ្វើ​ចំហរ ទាំងអស់​ទេ ព្រោះ​គេ​ចង់​រក្សា​អាថ៌កំបាំង និង​ភាពស្ងាត់ស្ងៀម​។
សម្ភារៈ​គ្រឿង​សង្ហារឹម និង ឧបករណ៍​រៀបចំ​សម្រាប់​ប្រើប្រាស់​ក្នុង​បន្ទប់​មាន​លក្ខណៈ​ទំនើប ដើម្បី​ធ្វើឲ​បន្ទប់​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​។ បន្ទប់​ក៏​មាន​ការប្រើប្រាស់​នូ​វប្រ​ព័ន្ធ​ភ្លើង ដោយ​បំពាក់​អំពូល​ភ្លើង​បាន​គ្រប់គ្រាន់ សមស្រប​ទៅ​នឹង​ខ្នាត​បន្ទប់​។ អំពូល​ភ្លើង​គឺ​ត្រូវ​ជ្រើសរើស​ទៅតាម​ពន្លឺ​ភ្លើង ឬ​ងងឹត​នៅ​ផ្នែក​ណាមួយ​នៃ​បន្ទប់​ដូចជា​នៅ​តាម​ជញ្ជាំង លើ​ពិ​ដាន និង​លើ​ក្បាលសសរ​ជាដើម​។ អំពូល​ភ្លើង​ជា​ប្រភេទ​អំពូល​ដែលមាន ពន្លឺ​ដូច​ជា​ពន្លឺ​ថ្ងៃ ព្រោះ​ពន្លឺ​ថ្ងៃ មិន​ភ្លឺ​ពេក ហើយក៏​មិន​ងងឹត​ពេក គឺ​មាន​ពន្លឺ ស្រទន់​។
បន្ទប់​មាន​ភាពទូលំទូលាយ បំពាក់គ្រឿងសង្ហារឹម​យ៉ាង​ស្អាត​និង​មាន​របៀបរៀបរយ​ប្រកប​ដោយ​គំនិត​ ច្នៃប្រឌិត​យ៉ាង​ប៉ិនប្រសប់​ក្នុង​ការរៀបចំ​។ សា​ឡុង​គួរតែ​ជ្រើសរើស​ពណ៌​ទៅតាម​ពណ៌​ជញ្ជាំង​បន្ទប់ ពិ​ដាន និង នៅលើ​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់​មាន​ដាក់​កម្រាលព្រំ​សម​នឹង​ពណ៌​បន្ទប់​ផងដែរ​ ។
លក្ខណៈពិសេស នៃ​បន្ទប់ទទួលភ្ញៀវ​គឺ​ទំហំ ពណ៌ និង​ក្លិន​។ លោក លី​កី​ម​សែ បាន​និយាយ​ទាក់ទង​ទៅនឹង​ទំហំ និង​ពណ៌​យ៉ាង​ដូច្នេះ​ថា «​បន្ទប់​ទទួលភ្ញៀវ​យ៉ាងហោច​ណាស់​គឺ​មាន​ទំហំ​ចាប់ពី ៤ x ៤​ម៉ែត្រ បើ​មាន​ទំហំ​ធំ​ជាង​នេះ​កាន់តែ​ប្រសើរ​»​។ ចំពោះ​ពណ៌​យើង​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​យើង​បាន​។
បន្ទប់​ទទួលភ្ញៀវ​គួរតែ​មាន​ក្លិនក្រអូប​ដូច​ក្លិន​បុប្ផា ក្លិន​សូ​ប៊ឺ​រី ឬ ក្លិន​ទៀន និង​បរិយាកាស​ខាង​ក្នុង​បន្ទប់​មាន​ខ្យល់​ត្រជាក់​អាច​បាន​មក​ពី​ខ្យល់​ ធម្មជាតិ ឬ​ចេញពី​ម៉ាស៊ីនត្រជាក់ និង​កង្ហារ​។ ការរៀបចំ​បន្ទប់ទទួលភ្ញៀវ ឲ​កាន់តែ​ស្អាត និង​ជាទី​ចាប់អារម្មណ៍ នោះ​បងស្រី ដា​ភា ប្រធាន​គ្រប់គ្រង​រចនា​ប្លង់​ម៉ូត​បន្ទប់​របស់​ក្រុមហ៊ុន ស្ពេស ឌី​ហ្សា​ញ (Space Design) និយាយថា​ ​«​ បន្ទប់ទទួលភ្ញៀវ​សំខាន់​ត្រូវ​មើល​ទៅលើ​ផ្ទះ​យើង​សិន ថា​តើ​ផ្ទះ​នោះ​ជា​ប្រភេទ​ផ្ទះ​ខ្មែរ​បុរាណ​ឬ​សម័យ​។ ផ្ទះ​បែប​បុរាណ​យើង​ត្រូវ​រៀបចំ​បំពាក់​សម្ភារៈ​គ្រឿង​សង្ហារឹម ក្នុង​បន្ទប់​បែប​បុរាណ ហើយ​បើ​សម័យ​វិញ​នោះ ការរៀបចំ​រចនា​ម៉ូត នឹង​ត្រូវ​បំពាក់គ្រឿងសង្ហារឹម​ទាន់សម័យ​»៕

ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន

គំនិត​៖ តុបតែង​ខាង​ក្នុង​ផ្ទះ​


គំនិត​ក្នុង​ការ​រៀប​ចំ​បន្ទប់​គេង​ដែល​តូច​ចង្អៀត



អ្នកចូលចិត្ត​ Web

Lorem ipsum