ការរៀបចំ​បន្ទប់​ទទួលភ្ញៀវឲ​ស្រស់​ស្អាត​បែប​សម័យ​ទំនើប​


 ​ការរៀបចំ​តុបតែង​បន្ទប់​ទទួលភ្ញៀវ គឺ​ធ្វើ​យ៉ាងណាឲ​បរិយាកាស​ក្នុង បន្ទប់​មាន​ក្លិន​ល្អ មាន​ការចាប់អារម្មណ៍ បង្កើត​នូវ​ភាព​ស្រលាញ់ និង​ផ្ដល់​ការ ស្ងើចសរសើរ​ពី​ភ្ញៀវ​។ បន្ទប់ទទួលភ្ញៀវ​ចែកចេញជា​ពីរ​ប្រភេទ ដែល​ក្នុងនោះ ប្រភេទ​ទី​មួយ​ជា​ប្រភេទ​បន្ទប់​បិត​ជិត និង​ប្រភេទ​បន្ទប់​បើក​។ បន្ទប់​បិត​ជិត ជា​ប្រភេទ​បន្ទប់​ដែល​ស្ទើរតែ​បិត​ជិត​ទាំងអស់ គ្រាន់​តែ​ផ្នែក​ណាមួយ​នៃ​ជ្រុង បន្ទប់​អាច​ភ្លឺ​មើលឃើញ​ធម្មជាតិ​ក្នុង​សួនច្បារ​ខាងក្រៅ​ផ្ទះ ឆ្លងកាត់​តាមរយៈ បង្អួច​កញ្ចក់​ពណ៌​ទឹកសមុទ្រ ដែល​ជា​ពណ៌​ត្រជាក់​ភ្នែក និង​ជា​ទី​គយគន់​នៃ អ្នក​រាល់គ្នា​។ នៅក្នុង​បន្ទប់​បិត​ជិត​នេះ​គេ​មាន​ដាក់​វត្ថុ​តាំង​ដែល​មាន​តម្លៃ និង មាន​អត្ថន័យ​យ៉ាង​សំខាន់​ដូច​នៅក្នុង​បន្ទប់ ខ្លះ​មាន​ដាក់តាំង​រូប​ក្ងោក​ពីរ ដើម្បី បង្ហាញ​នូវ​ការស្រលាញ់ និង​ភាពស្និទ្ធស្នាល​។ ខ្លះទៀត​គេ​ដាក់តាំង ជា​រូប សត្វ​ដំរី ជា​តំណាង​កម្លាំង​ថាមពល អំណាច​រិទ្ធី​បារមី​ខ្លាំង​ដូច​សត្វ​ដំរី​។ បន្ទប់ ប្រភេទ ទី​២ ជា​ប្រភេទ​បន្ទប់​បើក ដែល​ក្នុង​ការរៀបចំ​រចនា​តុបតែង មាន លក្ខណៈ ប្រហាក់ប្រហែល​ទៅ​នឹង​បន្ទប់​បិទ​ជិត​ដែរ គ្រាន់​តែ​មួយ​ផ្នែក​ណា មួយ​មាន​ដាក់​ព្យួរ​ផ្ទាំង​ក្រណាត់ ឬ​បន្ទះ​ឈើ​ខណ្ឌ​ជា​បន្ទប់​។ តែ​ផ្ទាំង​ខណ្ឌ​នោះ មាន​ប្រហោង​អាច​មើលឃើញ​ទៅ​ផ្នែក​ខាងក្រៅ​បាន​។
លោក កាយ លី​កី​ម​សែ ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្រុមហ៊ុន​ដេក័រ ហ្គា​ឡារី (Decor Gallery) មានប្រសាសន៍ថា ការរៀបចំ​បន្ទប់ទទួលភ្ញៀវ​គឺ​វា​អាស្រ័យ លើ​ទិស​នៃ​គេហដ្ឋាន​របស់​យើង ថា​តើ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាង​ណា ហើយ​ច្រក ចូល​មាន​ទំហំ​ធំ ឬ តូច​។ បន្ទប់ទទួលភ្ញៀវ​ភាគច្រើន គេ​មិនសូវ​និយម​ធ្វើ​ចំហរ ទាំងអស់​ទេ ព្រោះ​គេ​ចង់​រក្សា​អាថ៌កំបាំង និង​ភាពស្ងាត់ស្ងៀម​។
សម្ភារៈ​គ្រឿង​សង្ហារឹម និង ឧបករណ៍​រៀបចំ​សម្រាប់​ប្រើប្រាស់​ក្នុង​បន្ទប់​មាន​លក្ខណៈ​ទំនើប ដើម្បី​ធ្វើឲ​បន្ទប់​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​។ បន្ទប់​ក៏​មាន​ការប្រើប្រាស់​នូ​វប្រ​ព័ន្ធ​ភ្លើង ដោយ​បំពាក់​អំពូល​ភ្លើង​បាន​គ្រប់គ្រាន់ សមស្រប​ទៅ​នឹង​ខ្នាត​បន្ទប់​។ អំពូល​ភ្លើង​គឺ​ត្រូវ​ជ្រើសរើស​ទៅតាម​ពន្លឺ​ភ្លើង ឬ​ងងឹត​នៅ​ផ្នែក​ណាមួយ​នៃ​បន្ទប់​ដូចជា​នៅ​តាម​ជញ្ជាំង លើ​ពិ​ដាន និង​លើ​ក្បាលសសរ​ជាដើម​។ អំពូល​ភ្លើង​ជា​ប្រភេទ​អំពូល​ដែលមាន ពន្លឺ​ដូច​ជា​ពន្លឺ​ថ្ងៃ ព្រោះ​ពន្លឺ​ថ្ងៃ មិន​ភ្លឺ​ពេក ហើយក៏​មិន​ងងឹត​ពេក គឺ​មាន​ពន្លឺ ស្រទន់​។
បន្ទប់​មាន​ភាពទូលំទូលាយ បំពាក់គ្រឿងសង្ហារឹម​យ៉ាង​ស្អាត​និង​មាន​របៀបរៀបរយ​ប្រកប​ដោយ​គំនិត​ ច្នៃប្រឌិត​យ៉ាង​ប៉ិនប្រសប់​ក្នុង​ការរៀបចំ​។ សា​ឡុង​គួរតែ​ជ្រើសរើស​ពណ៌​ទៅតាម​ពណ៌​ជញ្ជាំង​បន្ទប់ ពិ​ដាន និង នៅលើ​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់​មាន​ដាក់​កម្រាលព្រំ​សម​នឹង​ពណ៌​បន្ទប់​ផងដែរ​ ។
លក្ខណៈពិសេស នៃ​បន្ទប់ទទួលភ្ញៀវ​គឺ​ទំហំ ពណ៌ និង​ក្លិន​។ លោក លី​កី​ម​សែ បាន​និយាយ​ទាក់ទង​ទៅនឹង​ទំហំ និង​ពណ៌​យ៉ាង​ដូច្នេះ​ថា «​បន្ទប់​ទទួលភ្ញៀវ​យ៉ាងហោច​ណាស់​គឺ​មាន​ទំហំ​ចាប់ពី ៤ x ៤​ម៉ែត្រ បើ​មាន​ទំហំ​ធំ​ជាង​នេះ​កាន់តែ​ប្រសើរ​»​។ ចំពោះ​ពណ៌​យើង​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​យើង​បាន​។
បន្ទប់​ទទួលភ្ញៀវ​គួរតែ​មាន​ក្លិនក្រអូប​ដូច​ក្លិន​បុប្ផា ក្លិន​សូ​ប៊ឺ​រី ឬ ក្លិន​ទៀន និង​បរិយាកាស​ខាង​ក្នុង​បន្ទប់​មាន​ខ្យល់​ត្រជាក់​អាច​បាន​មក​ពី​ខ្យល់​ ធម្មជាតិ ឬ​ចេញពី​ម៉ាស៊ីនត្រជាក់ និង​កង្ហារ​។ ការរៀបចំ​បន្ទប់ទទួលភ្ញៀវ ឲ​កាន់តែ​ស្អាត និង​ជាទី​ចាប់អារម្មណ៍ នោះ​បងស្រី ដា​ភា ប្រធាន​គ្រប់គ្រង​រចនា​ប្លង់​ម៉ូត​បន្ទប់​របស់​ក្រុមហ៊ុន ស្ពេស ឌី​ហ្សា​ញ (Space Design) និយាយថា​ ​«​ បន្ទប់ទទួលភ្ញៀវ​សំខាន់​ត្រូវ​មើល​ទៅលើ​ផ្ទះ​យើង​សិន ថា​តើ​ផ្ទះ​នោះ​ជា​ប្រភេទ​ផ្ទះ​ខ្មែរ​បុរាណ​ឬ​សម័យ​។ ផ្ទះ​បែប​បុរាណ​យើង​ត្រូវ​រៀបចំ​បំពាក់​សម្ភារៈ​គ្រឿង​សង្ហារឹម ក្នុង​បន្ទប់​បែប​បុរាណ ហើយ​បើ​សម័យ​វិញ​នោះ ការរៀបចំ​រចនា​ម៉ូត នឹង​ត្រូវ​បំពាក់គ្រឿងសង្ហារឹម​ទាន់សម័យ​»៕

ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum