ការរៀបចំ​បន្ទប់​គេង​សម្រាប់​កុមារ​ឲ្យបាន​សមស្រប



ឪពុក​ម្តាយ​ត្រូវ​ពិចារណា​មុនគេ ថា​តើ​ត្រូវ​ប្រើ​សម្ភារៈ​អ្វីខ្លះ​ដើម្បី​រៀបចំ​នៅ​ក្នុង​បន្ទប់​គេង​ សម្រាប់​កុមារ​ឲ្យបាន​សមស្រប​។ ដំបូង​ឪពុកម្តាយ​ត្រូវ​ផ្តល់​សេចក្តីស្រលាញ់​ដល់​កូនៗ​របស់ខ្លួន និង​ត្រូវ​តែង​បន្ទប់​មួយ​ឲ្យ​ស្រស់​ស្អាត​ដើម្បី​ផ្តល់​ការថែទាំ​ដល់​ បុត្រាបុត្រី​ឲ្យមាន​សុខភាព​ល្អ​ប្រសើរ​។ បន្ទប់​គេង​កុមារ​មាន​បញ្ចូល​នូវ​ពណ៌​ប៉ា​ស្តាល់ និង ក្រណាត់​ដ៏​ល្អ​ប្រណិត​ផងដែរ​។ ប៉ុន្តែ​អ្វី​ដែល​អាច​កើតមានឡើង​នៅពេល​កូន​លោក​អ្នក​ធំ​ឡើង​បន្តិច​ម្តងៗ ក្លាយជា​មនុស្ស​ជំទង់​ពេល​នោះ​ពណ៌​ប៉ា​ស្តាល់​នៃ​ផ្កាឈូក ខៀវ លឿង និង​ក្រណាត់​រលោង​ទាំងឡាយ​នឹង​ក្លាយ​ជា​ពណ៌​គួរ​ឲ្យ​ធុញទ្រាន់​។ ដូច្នេះ​អ្វីៗ​ទាំងអស់​នេះ​មិន​អាច​ប្រើ​បាន​រយៈពេល​វែង​នោះទេ នៅពេល​កុមារ​មាន​ការប្រែប្រួល​ច្រើន ហើយ​រឹតតែ​មិន​អាច​ថែរក្សា​សោភ័ណភាព​ក្នុង​បន្ទប់​បាន​ទៀត​។
ជំនួស​មកវិញ នៅ​ពេល​អ្នក​រចនា​បន្ទប់គេង​សម្រាប់​កូនតូចៗ គឺ​ត្រូវ​ពិចារណា និង បង្កើត​គម្រោង​មួយ​ឲ្យបាន​ច្បាស់លាស់ ដែល​ជា​តម្រូវការ​ចាំបាច់​។ ការបង្កើត​គម្រោង​មានន័យថា អ្នក​ត្រូវ​បង្កើត​នូវ​បន្ទប់​មួយ​ដែល​ងាយស្រួល​ក្នុង​ការថែរក្សា ដូច​ជា​ការ​បោកគក់​ជាប់​លាប់​បានល្អ និង ងាយស្រួល​ផ្លាស់ប្តូរ​នៅ​ពេល​កូនៗ​ធំធាត់​។ យុវវ័យ​ស្ទើរតែ​ទាំងអស់​គឺ​មិន​ចង់បាន​វាំងនន​រំ​យោល ឬ កម្រាល​ពណ៌​ប៉ា​ស្តាល់​ទេ​។
កន្លែង​ទុក​ឥ​វ៉ាន់ គឺជា​កន្លែង​ដែល​គួរ​ពិចារណា​។ ក្មេងៗ​ត្រូវ​ការផ្លាស់ប្តូរ​សំលៀក​បំពាក់​របស់​ពួកគេ ហើយ​ពួកគេ​ប្រើប្រាស់​សំលៀកបំពាក់​ច្រើន​ជាង​របស់របរ​ផ្សេងៗ ដូចជា​ស្បែកជើង​ជាដើម ហើយ​ការ​ទុកដាក់​របស់រ​បរទាំង​នេះ វា​កាន់តែ​កើនឡើង​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ ដែល​ជា​បញ្ហា​ចោទ​ផងដែរ​។
តើ​បន្ទប់​មាន​តម្លៃ​ប៉ុន្មាន​ទើប​សាក​សម​? តើ​បន្ទប់​ធំ​ទូលាយ​ប៉ុណ្ណា​ទើប​គ្រប់គ្រាន់​សម្រាប់​ដាក់​រប​ស់របរ​ក្មេង​ លេង​បាន​? តើ​បន្ទប់​នេះ​ងាយស្រួល​ដាក់​សម្ភារៈ​ទាំងនេះ​ហើយ​ដាក់​តាំង​នៅ​កន្លែង​ណា​? ​
ការរៀបចំ​ធ្នើរ​កន្លែង​ដាក់​ឥ​វ៉ាន់​កុមារ ជា​របៀប​ដែល​អាច​ធ្វើឲ្យ​បន្ទប់​កាន់តែ​មាន​ភាពទាក់ទា​ញ និង​ផ្តល់​ភាពងាយស្រួល​តំរៀប​ជា​ជួរៗ​នៃ​សៀវភៅ​ក្មេងៗ តុ​ក្កតា សៀវភៅ​ពុម្ព ស៊ី​ឌី សម្ភាៈ​តន្ត្រី ប្រជុំរឿងព្រេង​ដែលជា​ចំណង់​ចំណូលចិត្ត​ក្មេងៗ​។
ការប្រើប្រាស់​កម្រាលព្រំ​នៅ​ច្រលចូល​បន្ទប់ ក៏​កាន់តែ​ធ្វើឲ្យ​បន្ទប់មាន​ភាពស្រស់ស្អា​ត​ដែរ ថ្វី​ត្បិត​តែ​ពិបាក​ថែរក្សា​ក៏ដោយ​ប៉ុន្តែ​អ្នក​ត្រូវធ្វើ​ការសំអាត​ឲ្យបាន ​ញឹក​ញយ ដើម្បី​ផ្តល់​ភាព​ទាក់ទាញ ដល់​កូន​ជាទី​ស្រលាញ់​របស់​អ្នក​។
ការ​លាប​ពណ៌​គ្រឿង​សង្ហា​រឹម ជា​ពណ៌​ដែល​មាន​ពន្លឺ ផ្តល់​ភាពងាយស្រួល​សម្រាប់​ផ្លាស់ប្តូរ​ភាព​ងងឹត​ទៅ​ជា​ពន្លឺ​ចែង​ចាំង Maple គឺជា​ពណ៌​ប្រណិត​សម្រាប់​តុបតែង ហើយ​រក្សា​ភាពស្រស់ស្អាត​រយៈពេល​ច្រើន​ឆ្នាំ​។ គ្រឿង​សង្ហា​រឹម​នេះ​ងាយស្រួល​សម្រាប់​សម្អាត​ផងដែរ​។
ការ​លាប​ជញ្ជាំង​តែ​មួយ​ពណ៌ ជា​វិធីសាស្ត្រ​ល្អ​បំផុត​សម្រាប់​តុបតែង​បន្ទប់​កុមារ ហើយ​ផ្តល់​ភាពងាយស្រួល​គ្រប់គ្រាន់​ដើម្បី​ផ្លាស់ប្តូរ​ទៅតាម​ចំណង់​ ចំណូលចិត្ត​របស់​ពួកគេ​។ ទី​១ គឺ​ចាប់ផ្តើម​រៀបចំ​បន្ទប់​ដ៏​ល្អ​ប្រណិត សម្រាប់​កូនៗ​របស់​លោក​អ្នក បន្ទាប់មកទៀត គឺ​ផ្លាស់ប្តូរ​ពណ៌ នៅ​ពេល​ពួកគេ​កាន់តែ​ធំធាត់ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​។ ចុងក្រោយ​នេះ​គឺ ឧស្សាហ៍​ផ្លាស់ប្តូរ​ពណ៌​ជញ្ជាំង ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ផង​៕

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum