ការជ្រើសរើស​ផ្ទះល្វែង​តាម​ក្បួន​ហុងស៊ុយ​

បច្ចុប្បន្ននេះ​មាន​ការសាងសង់​សំណង់​ផ្ទះល្វែង​ជាច្រើន និង​មាន​កាសែតទស្សនាវ​ដ្តី​ជាច្រើន​ផងដែរ និយាយ​ពី​ការទិញ​លក់​ជួល​ផ្ទះល្វែង។ ប៉ុន្តែពួកគេពុំ​ទាន់​ឃើញ​មាន​អត្ថបទ​មួយណា ដែល​និយាយ​អំពី​ការជ្រើសរើស​ផ្ទះល្វែង​ប្រភេទ​ណា​ដែល​ផ្តល់​សេចក្តីសុខ និង​ភាព​ចម្រុងចម្រើន​ដល់​ក្រុមគ្រួសារ និង សមស្រប​តាម​ក្បួន​ហុងស៊ុយ​នៅឡើយ​ទេ​។ នេះជាចំនុច​សំខាន់​ដែល​លោកអ្នក​គួរ​ពិចារណា​ដើម្បី​ជ្រើសរើស​ផ្ទះល្វែងឲ​ សមស្រប​ទៅ​តាម​ក្បួន​ហុងស៊ុយ​។​
ទស្សនា​វ​ដ្តី​គេហដ្ឋា​ននឹង​ជ្រើសរើស​វិធីសាស្ត្រ​មួយចំនួន មក​បង្ហាញ​ជូន​មិត្ត​អ្នក​អានឲ​បាន​ជ្រាប​ថា គួរ​ជ្រើសរើស​ផ្ទះល្វែង​បែបណាឲ​សមស្រប​ទៅតាម​ក្បួនតម្រា​ហុងស៊ុយ​។
១.ផ្ទះល្វែង​ចំហ​ទ្រូងៈ ផ្ទះល្វែង​ស្ថិតនៅក្នុង​ប្លុក​ពាណិជ្ជកម្ម ដែល​បើកទ្វារ​ចេញ​ចូល​ទាំងមុខ​ទាំងក្រោយ ដើម្បី​ប្រកបមុខរបរ​រកស៊ី​ចាត់ទុកថា ផ្ទះល្វែង​ចំហ​ទ្រូង ធ្វើឲ​ជោគ​លាភ​ហូរ​ចេញ​យ៉ាង​ឆាប់រហ័ស​។
២. ដើមឈើ​ងាប់​ជោគ​រលាយបាត់ៈ បរិវេណ​មុខ​ផ្ទះល្វែង​មាន​ដើមឈើ​ងាប់​នៅ​ពីមុខ ហើយ​ថ្នល់​រាំង​ខ័ណ្ឌ​ចែក​ផ្លូវ ចាត់ទុកថា​មិន​ល្អ​ទេ ព្រោះ​វា​នឹង​ធ្វើឲ​កាត់ជោគ​លាភ លុយកាក់​ស្រុតចុះ និង ជីវភាព​គ្រួសារ​ចុះ​ទាប​។ អ្នក​គួរតែ​កាត់​ដើមឈើ​ងាប់​នោះ​ចោល ប៉ុន្តែ​ប្រសិនបើ​ដើមឈើ​នោះ​មិនទាន់​ងាប់​ទេ ហើយ​អាច​ចេញ​ស្លឹក​ផ្កា​សារជាថ្មី ចូរ​កុំ​កាប់​វា​ឲ​សោះ​។
៣. ផ្ទះល្វែង​ទល់មុខ​កន្លែង​ឃ្លាំងៈ កន្លែង​ឃ្លាំង​នៅក្នុង​ក្បួនតម្រាមានន័យថាសំដៅលើវត្តអារាម ព្រះវិហារ និង ទីលាន​បញ្ចុះសព​ជាដើម​។ ផ្ទះ​ល្វែង​ដែល​ស្ថិត​ចំ​ពីមុខ​ទីកន្លែង​ដូច​ ខាងលើគេចាត់ទុកថាមិនល្អទេយូរៗទៅ​គ្រួសារ​រស់នៅ​គ្មាន​សេចក្តីសុខ និង​តែងតែ​មាន​ភាព​រញ៉េរញ៉ៃ​ក្តៅក្រហាយ​។
៤. ផ្ទះល្វែង​បែរមុខ​ទល់​ថ្នល់​ដែល​បុក​មករកៈ ផ្ទះ​ល្វែង​ដែល​ស្ថិតនៅក្នុង​តំបន់​មាន​ភូមិសាស្ត្រ​ល្អ ផ្ទះ​ខ្លះ​ស្ថិតនៅ​ត្រង់​ចំណុច​បែរមុខ​មករក​ថ្នល់​បុក​រក​ចំ​ថ្នល់​តែម្តង ដូចជា​ផ្លូវបំបែក​ជា​បី ឬ ជា​ផ្ទះ​ដែល​ស្ថិតនៅ​ចុង​បំផុត​នៃ​ច្រក​ផ្លូវ​ទល់​។ ផ្ទះ​ដែល​មាន​លក្ខណៈ​ទីតាំង​បែបនេះ​ចាត់ទុកថា​អាក្រក់​ណាស់​មនុស្ស​ក្នុង​ ផ្ទះ​នឹង​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាមិនខាន​។
៥. ផ្ទះល្វែង ឬ វីឡា​នៅ​ច្រក​ផ្លូវ​ទល់ៈ ប្រសិនបើ​អ្នក​ជ្រើសរើស​ផ្ទះល្វែង ឬ​វីឡា​នៅ​ផ្លូវ​ទល់ ឬក៏​ជ្រើសរើស​ផ្ទះល្វែង​នៅ​ចំណុច​ក្រោយ​គេ គេ​ចាត់ទុកថា​មិន​ល្អ​ទេ ហើយ​របរ​រកស៊ី​ក៏​មិន​ឡើង​ដែរ​។
៦. ផ្ទះ​ល្វែង​ដែល​នៅកាច់ជ្រុងៈ ផ្ទះល្វែង​ដែល​នៅកាច់ជ្រុងមិនថាតែទីកន្លែង​ស្នាក់អាស្រ័យ ឬ​កន្លែង​ធ្វើការ​នោះទេ ផ្ទះ​បែបនេះ​ក៏​មិន​ល្អ​ដែរ​។ គួរ​ជៀសវាង​ផ្ទះ​ប្រភេទ​បែបនេះ​។
៧. ជណ្តើរ​បែរ​ទៅមុខ​ចំ​ទ្វារៈ គឺ​មិន​ល្អ​ឡើយ​។ រឿង​ជណ្តើរ​ឡើងផ្ទះ​សំខាន់​ណាស់​ប្រសិនបើ​យើង​សាងសង់​ចំ​ទិស​ហុងស៊ុយ​ល្អ ផ្ទះល្វែង​ដែលមាន​ទ្វារ​ចូល​ឈមមុខ​ជាមួយ​ជណ្តើរ គឺជា​ប្រការ​ល្អ និង​នាំមក​នូវ​ជោគ​លាភ​សំណាង​មាស​ប្រាក់​ដល់​យើង​៕

 ដកស្រង់ចេញពី​ ទស្សនាវដី្តគេហដ្ឋាន 

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum