Real Steel នៅ​តែ​លេខ​១ ក្រោយ​​យ​ក​ឈ្នះ Footloose

1ខ្សែ​ភាព​យន្ត​បែប​មនុស្ស​យន្ត Real Steel នៅ​តែ​ធ្វើ​បានល្អ​ដដែល​នៅ​សប្ដាហ៍​នេះ ដោយ​បាន​បំបាក់​ខ្សែ​ភាព​យន្ត​ថ្មី​ដ៏​ខ្លាំងគឺ​រឿង Footloose ដែល​នេះ​ជា​សប្ដាហ៍​ទី​ពីរ​ជាប់​គ្នា​របស់​រឿង​នេះ​ផង​ដែរ​ ដែល​អាច​ឈរ​នៅ​កំពូល​គេនៅ Box Office។
ក្រុមហ៊ុន Walt Disney របស់​រឿង Real Steel បានបញ្ជាក់​ប្រាប់កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​នេះ​​ថា រឿង​នេះ​​រក​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​បាន​ ៣៩,៦លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល ១៦,៣លាន​ដុល្លារ​បាន​ពី​ការ​លក់​សំបុត្រ​នៅអាមេរិក និង​កាណាដា។
Footloose ដែល​​រឿង​ដែល​និយាយ​ពី​ក្មេង​ជំទង់​ដែល​រស់​នៅ​ទី​ជនបទ​តូច​មួយ​ដែល​ត្រូវ​ បាន​គេ​ហាម​មិន​ឲ្យ​រាំនោះ បាន​រក​បាន​ប្រហែល​នឹង​រឿង Reel Steel ដែរ​ ពោល​គឺ​ចំនួន ១៦,១លាន​ដុល្លារ​នៅ​អាមេរិក​ និង​កាណាដា​។
លោក Dave Hollis ដែល​ជា​អគ្គនាយក​រង​នៃ​ Disney បាន​និយាយ​ថា ការ​ដែល​ខ្សែ​ភាព​យន្ត Reel Steel នៅ​តែ​បន្ត​ឈរ​នៅកំពូល​គេ គឺ​ដោយ​សារ​តែ​រឿងនេះ​ជា​រឿង​បែ​បលក្ខណៈ​គ្រួសារ​ (ខ្សែ​ភាពយន្ត​នេះ​និយាយ​អំពី​ឪពុក និង​កូន​រួម​គ្នា​ធ្វើ​មនុស្ស​យន្ត​ដើម្បី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ ប្រដាល់​)។
គិត​មក​ទល់​ពេល​នេះ រឿង​ Real Steel អាច​រក​បាន​ដល់​ទៅ ៥១,៧លាន​ដុល្លារ​ហើយ នៅរោង​ភាព​យន្ត​របស់​​អាមេរិក​ខាង​ជើង បូក​រួម​ទាំង ៥៦,៦លាន​ដុល្លារ​ទៀត​ពី​រោង​ភាព​យន្ត​នៅ​ក្រៅអាមេរិក​ ដែលសរុប​ទៅ​គឺ ១០៨,៣លានដុល្លារ​។
ចំណែក​ឯ​រឿង Footloose ដែលស្ទើ​តែ​អាច​ឈរ​នៅ​លេខ​មួយ​នោះ ក៏​អាច​ធ្វើ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ដែរ បើ​ទោះ​បី​មិន​បាន​ឈរ​នៅ​កំពូល​គេ​ក៏​ដោយ​។
1

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum