ផ្ទះរោងដោល

ដកស្រង់ចេញពី បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

ផ្ទះរោងដោលនេះគឺនៅក្នុងពពួកផ្ទះ«រោង»។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាងសសរជួរចំហៀងត្បិតមានតួនាទីទ្រមេដំបូល។ ម្យ៉ាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។
រូបទី១
រូបទី២
រូបទី៣
រូបទី៤
រីឯសសរនៅជួរចំហៀងគេហៅថាសសររៀង ឬសសរជើងរៀង។ ជួនកាលយើងពុំចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារាងដោលដែរ(រូបទី៣)។ រីឯរូបទី៤ ជាការវិភាគរចនាសម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ ប្រសិនបើផ្ទះនោះមានហប់នៅមុខផង ក្រោយផងដូចគ្នា គេហៅថាផ្ទះរោងឌឿង។ ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ (ឧទាហរណ៍ ប៉ិត កន្តាំង ។ល។) សុទ្ធសឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋានប៉ុណ្ណោះ។
តាមពិតទៅផ្ទះប្រភេទណាក៏ដោយក៏តែងតែមានការរៀបចំខុសៗគ្នាទៅតាមតួនាទី ឬតម្រូវការ។ ក្នុងពួករោងនេះគេអាចមាន «រោងលំហ» ដែលឥតជញ្ជាំងសម្រាប់រៀបចំបុណ្យទានផ្សេងៗ។ រីឯ «រោងលំហែ» គឺជាព្រះពន្លា។ ចំណែកឯរោងខ្លះទៀតមង្គលការ ។ល។
អង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋាននោះ គឺគេអាចពង្រីកដោយថែមអង្គភាពឬរចនាសម្ព័ន្ធ តូចៗផ្សេងទៀតបានច្រើនបែបយ៉ាង។ ដរាបណាការពង្រីក ឬបន្តែមនោះធ្វើតាមបែបបទប្រពៃណី ផ្ទះរោងដោលនៅតែជារោងដោលដដែល។ រូបទី៥បង្ហាញពីផ្ទះរោងដោលជាមូលដ្ឋាន ដែលមានផ្ទះបាយជាប់ជាមួយ ក្លាយទៅជាផ្ទះភ្លោះ ព្រមទាំងមានរានហាលមួយនៅពីក្រោយ(រូបទី៦)។ រូបទី៧-៨បង្ហាញពីផ្ទះនោះមើលពីចំហៀង និងពីលើចំ។ រូបទី៩-១២ គឺផ្ទះរោងដោលផ្សេងៗនៅក្នុងគំនូរតាមវត្តនានា។
រូបទី៥
រូបទី៦
រូបទី៧
រូបទី៨
រូបទី៩
រូបទី១០
រូបទី១១
រូបទី១២

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum