ផ្ទះខ្មែរមានដំបូលពីរផ្ទាំផ្តុំគ្នា ដោយធ្វើឲ្យមានជម្រាលរាងចោទខ្លាំង(រូបទី១)។ គេអាចធ្វើផ្ទះបែបនេះតែមួយខ្នងទោល ដាច់តែឯងក៏បាន ដូចមានបង្ហាញជូនក្នុងរូបទី២ ដែលជាគំនូរក្នុងព្រះវិហារនាដើមសតវត្សទី២០ ឬធ្វើភ្លោះជាប់គ្នាក៏បាន (រូបទី៣) ឬមួយគេសង់ជាប់ៗគ្នាមួយជួរក៏បានដែរ ពិសេសច្រើនតែជាកុដិព្រះសង្ឃ (រូបទី៤) ជួលកាលឃើញមានជួរខ្លះគេទម្លាក់ដំបូលមកខាងមុខ(រូបទី៥) ជួនកាលទៀតតពីមុខផង ពីចំហៀងផង (រូបទី៦) ដើម្បីបង្កើតបានជាល្វែងបន្តទៀតក៏មាន។
ដើម្បីធ្វើផ្ទះខ្មែរ គេត្រូវមានឈើវែងៗទើបអាចធ្វើជាសសរ និងគ្រឿងដំបូលផ្សេងៗ ហើយត្រូវប្រើឈើដែលរឹងមាំល្អទៀតផង។
ដូច្នេះច្រើនតែជាអ្នកមានធនធានទើបមានលទ្ធភាពអាចធ្វើផ្ទះខ្មែរនៅ។ យើងសង្កេតឃើញថា គេធ្វើផ្ទះរបៀបនេះ សម្រាប់ជាកុដិ លោក នៅតាមវត្តនានា ឬជាតំណាក់របស់រាជវង្សានុវង្ស ឬមួយអ្នកមន្ត្រីធៗជាដើម។ ផ្ទះខ្មែរមើលទៅមានភាពស្គឹមស្គៃណាស់ នៅតាមហោជាងជាដើម ច្រើនមានក្បូរក្បាច់ រចនាប្រណិតៗផង ដូចមានបង្ហាញជូនក្នុងរូបទី៧ស្រាប់។






0 comments:
Post a Comment
Welcome To 4khmerarchitect Website