ដកស្រង់ចេញពី បណ្តាញព័ត៌មានវប្បធម៌ខ្មែរ

ការសង្កេតមកឈ្មោះប្រភេទផ្សេងៗនៃផ្ទះខ្មែរច្រើនតែកំណត់ដោយដំបូល។ រីឯផ្ទះកិងសម្គាល់ថាមានដំបូលពីរថ្នាក់ត្រួតលើគ្នា
ហើយមានហប់ពីរនៅខាងមុខនិងក្រោយ(រូបទី១-២)។ សសរកណ្តាលមានពីរជួរ ដំបូលលើទ្រដោយជើងគក។ ដំបូលថ្នាក់ក្រោមអាចបង្កើតបានជារបៀងបើគេបាំងជញ្ជាំងមកនៅត្រឹមជួរទី២(រូបទី៣)។ រនាបនៅត្រង់របៀងនេះសោតគេអាចបញ្ចុះឲ្យទាបជាងរនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។ ជួនកាលគេធ្វើទ្វារធំដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ មិនថាជាទទឹងឬបណ្តោយផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ(រូបទី៤-៥)។ ឧទាហរណ៍ ជណ្តើរដាក់នៅកណ្តាលផ្ទះជាធម្មតា ប៉ុន្តែក្នុងពេលខ្លះ ដូចជាមានរៀបមង្គលការកូនជាដើម គេប្តូរទីតាំងជណ្តើរទៅទិសខាងណាមួយដែលមិនឆ្ងាយពីពិធី។
រូបទី២ |
រូបទី៣ |
គេនិយាយថាពីមុនមកផ្ទះកិងច្រើនតែជាផ្ទះអ្នកមានបណ្តាសកិ្ត ឬក៏កុដិរបស់ចៅអធិការវត្តជាដើម។ គេជឿថាផ្ទះនៅរូបលេខ៦ ជាផ្ទះអ្នកធំណាម្នាក់នៅខេត្តបាត់ដំបង កាលពីសម័យលោកម្ចាស់។ រូបទី៧ គេគូរប្លង់ផ្ទះនោះតាមបច្ចេកទេសស្ថបត្យកម្ម។ ប៉ុន្តែ បើពិនិត្យគំនូរបុរាណនៅតាមវត្ត ឃើញថា អាចដូច្នេះផង ហើយអាចពុំមែនផង។ រូបលេខ៨ ប្រហែលអាចជាផ្ទះអ្នកទ្រើស ឬអ្នកមានទ្រព្យណាម្នាក់មែន ដោយឡែករូបលេខ៩ ឃើញថាជាផ្ទះអ្នកសាមញ្ញធម្មតា ជញ្ជាំងនិងដំបូលធ្វើអំពីស្លឹក។
រូបទី៤ |
រូបទី៥ |
រូបទី៦ |
រូបទី៧ |
រូបទី៨ |
រូបទី៩ |
0 comments:
Post a Comment
Welcome To 4khmerarchitect Website