វត្ត​​រ៉ងខុន​​ ( ប្រទេសថៃ​ )

Quantcast  
វត្ត​​រ៉ងខុន (ថៃ៖ วัดร่องขุ่น) គឺ​ជា​វត្ត​មួយ​បែប​ព្រះ​ពុទ្ធ និង​ហិណ្ឌូ ស្ថិត​នៅ​ឯ​ខេត្ត​ជៀងរ៉ាយ របស់​ប្រទេស​ថៃ រចនា​ និង​កសាង​ដោយ ឆ្លើមជ័យ ឃោសិតភិវឌ្ឍន៍ តាំង​ពី​ព.ស.​២៥៤០។
ប្រវត្តិ
ឆ្លើមជ័យ ឃោសិតភិវឌ្ឍន៍ បាន​ទទួល​កម្លាំង​ចិត្ត​ក្នុង​ការ​កសាង​វត្ត​ មក​ពី​ធាតុ​បី​ដូច​ត​ទៅ​នេះ៖
  1. ជាតិ៖ ដោយ​ការ​ស្រឡាញ់​ប្រទេស​ជាតិ ស្រឡាញ់​ការងារ​សិល្បៈ ទើប​សម្រេច​កសាង​ការងារ​សិល្បៈ​ដ៏​ធំ​អស្ចារ្យ​នេះ​ទុក​ជា​សម្បត្តិ​ផែន​ដី (ថៃ)
  2. សាសនា៖ ធម៌ បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​លោក​អាចារ្យ ឆ្លើមជ័យ ពី​ក្ដៅ​មក​ជា​ត្រជាក់ ទើប​ឧទ្ទិស​ខ្លួន​ចំពោះ​ព្រះ​ពុទ្ធ​សាសនា
  3. ព្រះ​មហា​ក្ស័ត្រិយ៍៖ បន្ទាប់​ពី​ការ​ចូល​បង្គំ​គាល់ ថ្វាយ​ការងារ​ដល់​ព្រះ​អង្គ (ស្ដេច​ថៃ) ជា​ច្រើន​លើក​ច្រើន​គ្រា ធ្វើ​ឲ្យ​អាចារ្យ ឆ្លើមជ័យ ស្រឡាញ់​ព្រះ​អង្គ​ខ្លាំង​ណាស់។ ពី​ការ​មើល​ឃើញ​ព្រះ​អច្ឆិរិយភាព​ខាង​សិល្បៈ និង​ព្រះ​មេត្តា​របស់​ព្រះ​អង្គ ទើប​ក​កើត​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​នៃ​ព្រះ​មហា​ករុណាធិគុណ ទើប​ប្រាថ្នា​នឹង​កសាង​ការងារ​ពុទ្ធ​សិល្បៈ​ថ្វាយ​ជា​ការងារ​សិល្បៈ​ប្រចាំ​ រជ្ជការ​ព្រះ​អង្គ។
អត្ថន័យ​របស់​ឧបោសថ
  • ព័ណ៌​ស៖ ព្រះ​បរិសុទ្ធិគុណ​របស់​ព្រះ​ពុទ្ធ​អង្គ
  • ស្ពាន៖ ការ​ដើរ​ឆ្លង​ពី​សង្សារវដ្ដ​ឆ្ពោះ​ពុទ្ធ​ភូមិ
  • ចង្កូម ឬ​មាត់​ស្ដេច​មារ៖ កិលេស​ក្នុង​ចិត្ត
  • ខ្នង​ស្ពាន៖ មាន​អសូរ មួយ​ខាង​៨ សរុប​ទាំង​ពីរ​ខាង គឺ​ឧបកិលេស​ទាំង​១៦
  • ផ្នែក​កណ្ដាល​នៃ​ស្ពាន៖ ភ្នំ​ព្រះ​សុមេរុ
  • ផ្កា​ឈូក​ទិព្វ៖ មាន​ផ្កា​ធំ​ចំនួន​៤ នៅ​ផ្លូវ​ចូល​ទៅ​ឧបោសថ និង​ព្រះ​អរិយ​អង្គ​៤​ព្រះ​អង្គ គឺ​ព្រះ​សោតាប័ន ព្រះ​សកិទាគាមិ ព្រះ​អនាញាមិ និង​ព្រះ​អរហន្ត
  • ជណ្ដើរ​ឡើង៖ មាន​បី​ជាន់ អនិចំ ទុក្ខំ អនត្តា
ការ​កសាង
  • ប្រើ​រយៈ​វេលា​១៣​ឆ្នាំ​ក្នុង​ការ​កសាង និង​ចំណាយ​ថវិកា​ជាង​៤០០​លាន​បាត
  • ប៉ាន់​ស្មាន​ថា​នឹង​កសាង​ឧបោសថ​ចំនួន​៩​ខ្នង ឲ្យ​ស្រេច​សម្បូណ៍ ក្នុង​រយៈ​វេលា​៦០​ទៅ​៧០​ឆ្នាំ
ទី​តាំង
  • ស្ថិត​នៅ​ឃុំ​ប៉ា​អដយជ័យ ស្រុក​មឿង ខេត្ត​ជៀងរ៉ាយ ៥៧០០០។
  • ទូរស័ព្ទ៖ ០៥៣៦៧៣៥៧៩
  • គេហទំព័រ៖ www.watrongkhun.org
វត្ត៖ បើក​ឲ្យ​ចូល​ទស្សនា​រាល់​ថ្ងៃ​ ពី​ម៉ោង​៦.៣០ ដល់ ១៨.០០
បន្ទប់​ពិព័រណ៌៖ បើក​ឲ្យ​ចូល​ទស្សនា​រាល់​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង​៨.០០ ដល់ ១៧.៣០ ចំណែក​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក ម៉ោង​៨.០០ ដល់ ១៨.០០។







____________________________________________

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum