លំដាប់ទី១០៖ ប្រាសាទនគរវត្ត, ខេត្តសៀមរាប, ប្រទេសកម្ពុជា
ជាទេវស្ថានហិណ្ឌូលិទ្ធិវៃឞ្ណពនិកាយ ដែលគោរពព្រះវិស្ណុជាទេពចៅខ្ពស់បំផុត។ សាងដោយព្រះចៅសុរិយវរ្ម័នទី២ ក្នុងពាក់កណ្ដាលដើមគ្រឹស្តសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ដែលព្រះអង្គជឿថាជារាងកាយរបស់ព្រះអង្គឯង។
លំដាប់ទី៩៖ The Temple of Srirangam, ក្រុងTiruchirapalli, ប្រទេសឥណ្ឌា
វត្ត Sri Ranganathaswamy ឬ The Temple of Srirangam មានទីតាំងនៅក្នុងប្រទេសឥណ្ឌា ក្រុង Tiruchirapalli ឬ Trichy ជាវត្តរបស់សាសនាហិណ្ឌូដែលធំបំផុតក្នុងលោក។
លំដាប់ទី៨៖ The Harmandir Sahib, ក្រុងអម្រិតសារ៍, ប្រទេសឥណ្ឌា
វិហារ ហ័រម៉ាន់ឌិរ សាហីប ឬវិហារមាស ជាវិហារដែលសំខាន់បំផុតក្នុងសាសនាស៊ីក មានទីតាំងនៅក្រុងអម្រិតសារ៍ រដ្ឋគេវុនបញ្ចាប ភាគខាងជើងរបស់ប្រទេសឥណ្ឌា។
លំដាប់ទី៧៖ បុរោពុទ្ធោ (Borobudur), កោះជ្វា, ប្រទេសឥណ្ឌូណេស៊ី
បុរោពុទ្ធោ គឺជាពុទ្ធស្ថានដ៏ស័ក្ដិសិទ្ធិដែលសាងមកតាំងពីសតវត្សរ៍ទី៨-៩ ដោយក្ស័ត្រិយ៍រាជវង្សសៃលេន្ទរ មានទីតាំងនៅទីខ្ពស់របស់កោះជ្វាភាគកណ្ដាល ឆ្ងាយពីក្រុងយ៉កយ៉ាកាតារ៍ ទៅទិសខាងកើតឆៀងខាងជើង ប្រមាណ៤០គីឡូម៉ែត្រ។ គឺជាបុរាណស្ថានដ៏ធំដែលជាមោទនភាពរបស់ប្រជាជនឥណ្ឌូណេស៊ី។
លំដាប់ទី៦៖ វត្ត Chion-in Temple, ក្រុងតូក្យូ, ប្រទេសជប៉ុន
វត្តចិនអន អ៊ីន មានផ្ទៃដីធំធេងដែលស្ថិតលើភ្នំ ពោរពេញទៅដោយដើមឈើផ្ដល់ម្លប់យ៉ាងត្រឈឹងត្រឈៃ។ វត្តនេះសាងក្នុងឆ្នាំ១២៣៤ ដើម្បីជាកិត្តិយសឲ្តអ្នកបង្កើតសាសនាព្រះពុទ្ធនិកាយចូតូ ដែលជាអ្នកបួសមានឈ្មោះថា Honen។
លំដាប់ទី៥៖ ប្រាសាទសួគ៌ (Temple of Heaven), ក្រុងប៉េកាំង, ប្រទេសចិន
ប្រាសាទសួគ៌ធៀនថាន ជាស្ថានបួងសួងទេព្ដាដ៏ធំមួយដែលនៅបានអភិរក្សក្នុងប្រទេសចិន។ ទីនេះជាកន្លែងដែលព្រះចៅចក្រពត្តិនៃរាជវង្សមីង និងរាជវង្សឆិង ប្រើជាកន្លែងសម្រាប់បួងសួងទេព្ដា នៅពេលចូលដល់រដូវរងា។
លំដាប់ទី៤៖ ព្រះមហាធាតុចេតីយ៍ស្វេតិកុន, ទីក្រុងរ៉នកុន, ប្រទេសភូមា
ព្រះមហាធាតុចេតីយ៍ស្វេតិកុន ស្ថិតនៅជើងភ្នំជៀងកុត្រៈ ក្រុងរ៉នកុន ប្រទេសភូមា។ ចេតីយ៍នេះបានសាងឡើងប្រមាណជា២៥០០ឆ្នាំមកហើយ តែអ្នកបុរាណវិទ្យាជឿថាសាងរវាងគ្រឹស្តសតវត្សរ៍ទី៦ ទៅ១០ ដោយជនជាតិមន។
លំដាប់ទី៣៖ វត្តហិណ្ឌូព្រហ្មបាណន់ (Prambanan), ក្រុងព្រហ្មបាណន់, ប្រទេសឥណ្ឌូណេស៊ី
វត្តហិណ្ឌូព្រហ្មបាណន់ ជាវត្តហិណ្ឌូដែលធំបំផុតក្នុងប្រទេសឥណ្ឌូណេស៊ី ហើយដែលអាចនិយាយថាធំជាងគេបំផុតនៅអាស៊ីអគ្នេយ៍ក៏ថាបាន។ វត្តនេះសាងប្រមាណឆ្នាំព.ស.១៣៤០ ដោយសន្និដ្ឋានថាអាចនឹងសាងឡើងនៅសម័យរបស់ក្ស័ត្រិយ៍ Rakai Pikatan ពីរាជវង្ស Mataram ទី២ ឬអាចនឹងសាងក្នុងសម័យក្ស័ត្រិយ៍ Balitung Maha Samba ពីរាជវង្ស Sanjaya។
លំដាប់ទី២៖ វត្តរ៉ងខុន (Wat Rong Khun), ខេត្តជៀងរ៉ៃ, ប្រទេសថៃ
វត្តរ៉ងខុន នេះត្រូវបានគូសម៉ូដដោយលោកគ្រូ ឆ្លើមជ័យ ឃោសិតភិវឌ្ឍន៍ ដែលលោកមានបំណងសាងវត្តឲ្យដូចឋានសួគ៌ ដែលមនុស្សលោកអាចចាប់កាន់បាន។ វត្តនេះសាងតាំងពីព.ស.២៥៤០ ពីផ្ទៃដីដើមឡើយ៣រ៉ៃ ហើយដែលទិញថែម និងមានអ្នកបរិច្ចាគដែលមកដល់បច្ចុប្បន្ននេះមាន៩រ៉ៃ។
លំដាប់ទី១៖ វត្ត Paro Taktsang, ប្រទេសប៊ូតង់
វត្តប៉ារ៉ូ តាកត៍សាង ឬ វត្តរូងខ្លា ជាវត្តដែលមានឈ្មោះល្បីបំផុតនៅប្រទេសប៊ូតង់ តាំងនៅលើកំពូលភ្នំកម្ពស់៧០០ម៉ែត្រ នៅភ្នំប៉ារ៉ូ និងមានកម្ពស់ពីទឹកសមុទ្ទ៣១២០ម៉ែត្រ។
យ៉ាងម៉េចដែរ ក្នុងចំណោមវត្តស្អាតបំផុតក្នុងលោកទាំង១០នេះ? អ្នកបានទៅប៉ុន្មានវត្តដែរ? ខ្ញុំឯណេះ បានបួនវត្តដែរ គឺទី១ លំដាប់លេខ១០ (នគរវត្ត), លេខ៥ (ប្រាសាទសួគ៌), លេខ៤ (ចេតីយ៍ស្វេតិកុន) និងលេខ២ (វត្តរ៉ងខុន) ហេហេ… សង្ឃឹមថាង៉ៃមុខបានទៅវត្តដែលនៅសល់ទាំង៦ទៀត៕






0 comments:
Post a Comment
Welcome To 4khmerarchitect Website