ស្ថាបត្យករមួយរូបបានលាតត្រដាងឲ្យដឹងថា អាគារមានចលនាទីមួយនៅលើពិភពលោក ដែលមានកម្ពស់៨០ជាន់ ហើយអាចផ្លាស់ប្តូររូបរាងរបស់វាបាននឹងត្រូវគេសាងសង់ឡើង នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ប្លង់នៃអាគារ Dynamic Tower ត្រូវបានគេរចនាឡើងដោយបន្ទប់របស់វានឹងវិលពីមួយបន្ទប់ទៅមួយបន្ទប់បន្ត បន្ទាប់គ្នា។ ស្ថាបត្យករជាតិអ៊ីតាលី លោក David Fisher បាននិយាយនៅឯ សន្និសីទកាសែតមួយនាទីក្រុងញូវយ៉កថា វាគឺជាអាគារទីមួយហើយ ដែលអាចវិលធ្វើចលនា និងផ្លាស់ប្តូររូបរាងបាន។ អាគារដែលមានកំពស់៤២០ម៉ែត្រនេះនឹងមិនមានរូបរាងតែមួរហូតនោះទេ។
អាគារនេះនឹងវិលមួយជុំរបស់វាក្នុងរយៈពេលពី១ទៅ៣ម៉ោង ហើយមានតម្លៃចាប់ពី ៣.៧លានដុល្លារ ទៅ៣៦លានដុល្លារក្នុងមួយ Apartment.
គេត្រូវការចំនាយទឹកប្រាក់ប្រមាណ ៧០០លានដុល្លារអាមេរិកសម្រាប់សាងសង់អាគារកម្ពស់កប់ពពកមួយនេះ ហើយវានឹងបញ្ចប់ការសាងសង់ និងបើកឲ្យប្រើប្រាស់ នៅក្នុងទីក្រុងឌូបៃ នាឆ្នាំ២០១០នេះ។ គេក៏មានគម្រងសាងសង់អាគារកម្ពស់៧០ជាន់ដែលមានទម្រង់ប្រហាក់ប្រហែល គ្នានេះដែរនៅទីក្រុងម៉ូស្កូ ប្រទេសរុស្សី។
ដកស្រង់ចេញពី Everyday.com.kh
0 comments:
Post a Comment
Welcome To 4khmerarchitect Website