​ ទាញ​យក​ Windows 8 Developer Preview បាន​ដោយ​សេរី

មើ! មិត្ត​យុវវ័យណា​ខ្លះ​ចង់​សាកល្បង​ប្រើ​​ Windows 8​ មុន​គេ។ លឺ​ល្បីតៗ​គ្នា​ថា Windows 8​ មាន​ផ្ទាំង​ប្រើប្រាស់​ស្រស់​ស្អាត​ ដែល​គេ​ហៅថា Metro style ព្រម​ជា​មួយ​នឹង​ល្បឿន​ Start up លឿន​ដូច​រន្ទះ​ និង​មាន​ Ribbon UI អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ អ៊ីចឹង​ចង់​សាក​ល្បង​ខ្លួន​ឯង​ទេ?
ពេល​នេះ​គេអាច​ទាញ​យក​ Windows 8 Developer Preview បាន​ដោយ​សេរី និង​អាច​យក​មក​សាក​ដោយ​ខ្លួន​ឯង​បាន។ ចំពោះ​ការ​ដំឡើង​ Windows 8 នេះ​ គឺ​អាច​ប្រើ​ Virtual Box, VMware ឬ​ជា​ Dual Boot ក៏​បាន។ មិត្ត​យុវវ័យ​អាច​ទាញ​យក​​ជា​កំណែ​ប្រែ​ 32-bit ទំហំ 2.8GB , 64-bit ទំហំ 3.6GB និង 64-bit ជាមួយ​ Developer tool ទំហំ 4.8GB។




តម្រូវការ​ទាប​បំផុត​សម្រាប់​ អ្នក​ចង់​សាកល្បង​ Windows 8 មាន​ដូច​ខាង​ក្រោម៖
-CPU ទំហំ 1GHz ឬ​ធំ​ជាង​នេះ
-RAM ទំហំ 1GHz សម្រាប់​ 32-bit និង 2GB សម្រាប់ 64-bit
-មាន​Hard disk ទំនេរ 16GBសម្រាប់ 32-bit និង 20GB សម្រាប់ 64-bit
-ក្រាហ្វិក Direct 9 ជាមួយ WDDM 1.0 ឬ​ខ្ពស់​ជាង​នេះ
-បើ​មាន​ Touch Screen កាន់​តែ​ល្អ
-អេក្រង់​ត្រូវ​មាន​ Resolution យ៉ាង​តូច 1024×768 ដើម្បី​អាច​ដំណើរ​ការ​ Metro style បាន។

0 comments:

Post a Comment

Welcome To 4khmerarchitect Website

អ្នកចូលចិត្ត​ Web

Lorem ipsum