សំណង់ Stonehenge
Stoneehenge គឺជាសំណង់បុរាណមួយដ៏ល្បីទូទាំងពិភពលោក ប៉ុន្ដែវានៅតែមានអាថ៌កំបាំង ដែលធ្វើឲ្យអ្នកបុរាណវិទូ អ្នកវិទ្យាសាស្រ្ដ និងប្រវត្តិវិទូជាច្រើន បានធ្វើការជជែកវែកញែកមិនចេះចប់តាំងពីមជ្ឈឹមសម័យមកទល់បច្ចុ ប្បន្ន។ Stonehenge មានទីតាំងស្ថិតនៅតំបន់ជនបទនៃប្រទេសអង់គ្លេស ដែលត្រូវបានគេជឿថាវាមានអាយុកាលតាំងពី ២៥០០មុនគ្រឹស្តសករាជមកម្លេះ ដែលបច្ចុប្បន្នគេសង្កេតឃើញមានដុំថ្មដ៏ធំៗប្រមាណបួនប្រាំដុំ តម្រៀបគ្នា ហើយមានដាក់ដុំថ្មផ្សេងទៀតនៅកំពូលថ្មនីមួយៗ។ តំបន់នេះមានព័ទ្ធជុំវិញទៅដោយស្នាមភ្លោះតូចៗ និងពំនូកដីនៅគ្រប់ជ្រុងទាំងអស់។ ការតម្រៀបថ្មយ៉ាងដូច្នេះ ត្រូវបានអ្នកវិភាគទាំងអស់មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយអ្នកខ្លះបានគិតថាអ្វីដែលកំពុងតែឃើញពេលនេះ គ្រាន់តែជាផ្នែកមួយតូចរបស់របស់អគារសម័យបុរាណតែប៉ុណ្ណោះ ដែលវាត្រូវបាក់បែកដោយសារអាយុកាលដ៏ចំណាស់។ ប៉ុន្ដែអ្វីដែលត្រូវបានគេជឿច្រើននោះ គឺថាអាយុកាលរបស់ Stonehenge គឺអាចចាប់ពី ១៥០០ឆ្នាំ ទៅ៧០០០ឆ្នាំ។ អ្វីៗទាំងអស់គឺគ្រាន់តែជាការស្រម៉ៃ វានៅតែជាទីដ៏មានអាថ៌កំបាំងដដែល។
The Great Sphinx of Giza នៅអេហ៊្សីប
The Great Sphinx of Giza គឺជាសំណង់បុរាណមួយស្ថិតនៅប្រទេសអេហ៊្សីប ដែលមានរូបរាងជាតោ និងមានក្បាលជាមនុស្ស។ សំណង់ប្រភេទនេះ ត្រូវបានគេរកឃើញជាច្រើននៅលើលោក ប៉ុន្ដែមានតែ The Sphinx of Giza មួយទេដែលល្បី ដោយសារតែវាធ្វើតែវាត្រូវបានធ្វើតែពីថ្មីមួយដុំដ៏ធំមហិមាដ៏ មិនគួរឲ្យជឿ ពោលគឺមាន ប្រវែង ២៤០ហ្វ៊ីត ទទឹង ២០ហ្វ៊ីត និងកម្ពស់ ៦៦ហ៊្វីត (១ហ្វ៊ីត = ០,៣០៤៨ម៉ែត្រ) ដែលវាត្រូវបានគេសន្មតថាជាសំណង់ដ៏ធំជាងគេ ក្នុងចំណោមសំណង់ប្រភេទនេះ។ ទោះបីជាវាល្បីបែបនេះក៏ដោយ ប៉ុន្ដែសំណង់នេះនៅតែជាអាថ៌កំបាំងនៅឡើយ ដោយគ្មានអ្នកណាដឹងថា ហេតុអ្វីបានគេកសាងវា, កសាងពេលណា ដោយរបៀបណា និងដោយអ្នកណា? អ្នកបុរាណវិទូរបស់អេហ្សីប បានគិតថាសំណង់នេះប្រហែលជាត្រូវកសាងក្នុងរជ្ជកាលស្ដេចផារ៉ាអុង ដែលមានកកើតតាំងពី ២៥០០ឆ្នាំមុនគ្រឹស្ដសករាជ ប៉ុន្ដែការនិយាយនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ដជំទាស់ ដោយសារតែពួកគេបានពិនិត្យមើលលើស្នាមទឹកហូរនៅលើថ្ម ពួកគេគិតថាវាអាចមានអាយុចាស់ជាងនេះទៅទៀត។
The Georgia Guidestones
Georgia Guidestones គឺជាប្រភេទសំណង់ជាបន្ទះថ្មតម្រៀបគ្នាស្រដៀងនឹង Stonehenge នៅអង់គ្លេសផងដែរ ហើយសំណង់នេះក៏គេអាចហៅម្យ៉ាងទៀតបានថា American Stonehenge។ សំណង់ដែលមានថ្មដម្រៀបគ្នា៤ដុំ ទ្របន្ទះថ្មមួយដុំនៅពីលើនេះ ត្រូវបានរកឃើញដោយជនជាតិអាមេរិកាំងម្នាក់ដែលហៅខ្លួនគាត់ថា R.C Christian នៅឆ្នាំ ១៩៧៤។ អ្វីដែលគួរឲ្យចាប់អារម្មណ៏នៃសំណង់នេះ គឺថាមានសិលាចារិកនៅថ្មនោះចំនួន៨ភាសាផ្សេងគ្នា។ អក្សរជាច្រើនឃ្លាដែលសរសេរនោះ ភាគច្រើនទាក់ទងនឹងស្ថេរភាពរបស់ផែនដី ដូចជាសរសេរថា ចូររក្សាចំនួនមនុស្សនៅលើផែនដីកុំឲ្យលើស ៥០០លាននាក់ ដើម្បីមានតុល្យភាពជាមួយធម្មជាតិជារៀងរហូត។ ពាក្យមួយឃ្លានេះគឺដូចទៅនឹងសំណង់បុរាណមួយទៀតនៅអាមេរិកដែរ។ អ្វីដែលជាចម្ងល់របស់អ្នកស្រាវជ្រាវគឺថា តើអ្នកណាធ្វើវាឡើង ហើយតើធ្វើក្នុងបំណងអ្វី? ទ្រឹស្ដីនៅដែលសរសេរលើសំណង់មួយនេះគេសង្កេតឃើញមានត្រូវច្រើន ដូចជាតើធ្វើយ៉ាងណាដើម្បីកសាងសង្គមឡើងវិញ ក្រោយពីជួបនូវវិបត្តនុយក្លេអ៊ែរជាដើម។
The Easter Island Moai
Moai គឺជាឈ្មោះឈ្មោះរូបចម្លាក់ដ៏ធំជាច្រើនដែលត្រូវបានគេរកឃើញនៅ កោះដាច់ស្រយ៉ាលដ៏តូចមួយដែលមានឈ្មោះថាកោះ Rapa Nui ឬកោះ Easter ស្ថិតក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក។ រូបចម្លាក់ទាំងនោះ ត្រូវបានគេប៉ាន់ប្រមាណថាត្រូវបានកសាងឡើងក្នុងចន្លោះឆ្នាំ ១២៥០ ដល់ ១៥០០នៃគ្រិស្ដសករាជ ដោយក្រុមមនុស្សដំបូងដែលមករស់នៅលើកោះនេះ។ ដោយសារតែបន្ទុះភ្នំភ្លើងដែលកើតឡើងនៅកោះនេះ បានធ្វើឲ្យរូបនេះបាក់បែកអស់ខ្លះដែលធ្វើឲ្យគេមិនអាចដឹងថារូប ចម្លាក់នេះធ្វើទឹកមុខដូចម្ដេច។ អ្វីដែលគេអាចមើលយល់គឺត្រង់រូបនេះ មានក្បាលធំ និងច្រមុះរីក។ អ្នកវិទ្យាសាស្រ្ដបានកំណត់ថា មានរូបចម្លាក់នៅលើកោះនេះចំនួន ៨៨៧ ប៉ុន្ដែដោយសារតែរយៈពេលយូរ បូករួមទាំងគ្រោះធម្មជាតិផងនោះ បានធ្វើឲ្យសព្ធថ្ងៃនេះនៅសល់តែរូបចម្លាក់ចំនួន ៣៩៤ប៉ុណ្ណោះដែលនៅឈរ ហើយរូបដែលធំបំផុតមានកំពស់ ៣០ហ្វ៊ីត និងទម្ងន់ ៧០តោន។ អ្វីដែលអាថ៌កំបាំងសម្រាប់រូបចម្លាក់ទាំងអស់នោះគឺថា តើមនុស្សជំនាន់នោះអាចដឹករូបទាំងនេះយកដាក់នៅកោះនេះ យ៉ាងដូចម្ដេច ព្រោះរូបនីមួយៗ មានទម្ងន់ជាមធ្យមរាប់តោនដូច្នេះ។ ការសាងសង់គឺមិនមែននៅលើកោះនេះទេ គឺនៅតំបន់ផ្សេងទៀតដែលនៅជុំវិញកោះនោះ។
Sacsayhuaman
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Inca នៃប្រទេស Machu Picchu សំណង់ Sacsayhuaman ដែលជាសំណង់ធ្វើពីថ្មដ៏ចម្លែក។ វាមានជញ្ជាំងបី អមជាមួយនឹងថ្មទម្ងន់រាប់រយតោន ដែលតម្រៀបជារាងបត់ចុះបត់ឡើងតាមជើងភ្នំ។ ជញ្ជាំងវែងជាងគេបំផុតមានប្រវែង ១០០០ហ៊្វីត ហើយជញ្ជាំងនីមួយៗមានកំពស់ ១៥ហ្វ៊ីត។
អ្វីដែលជាធ្វើឲ្យមានចម្ងល់ពីអ្នកស្រាវជ្រាវនោះគឺ តើហេតុអ្វីបានជាមនុស្សជំនាន់នោះ កសាងជញ្ជាំងមានលក្ខណៈចម្លែកបែបនេះ។ និងអ្វីដែលកាន់តែងឿងឆ្ងល់ជាងនេះទៀត គឺថាតើគេប្រើបច្ចេកទេសដូចម្ដេច ដើម្បីកសាងនូវជញ្ជាំងដែលមានសុទ្ធតែថ្មធំៗដែលដាក់ត្រូវគ្នាឥត ខ្ចោះ ដែលសូម្បីតែសន្លឹកក្រដាសក៏មិនអាចញាត់ចូលក្នុងចន្លោះថ្មបានដែរ ។ តើមនុស្សជំនាន់នោះដឹកជញ្ជូន និងលើកថ្មនោះយ៉ាងដូច្ម្ដេច។
Goseck Circle
Goseck Circle គឺជាសំណង់មួយក្នុងចំណោមសំណង់អាថ៌កំបាំងបំផុតនៅអាល្លឺម៉ង់។ សំណង់នេះធ្វើឡើងដោយដី គ្រួសល្អិត និងឈើ។ វាមានលក្ខណៈជារង្វង់ ព័ទ្ធជុំវិញដោយរបងឈើ ហើយមានពំនូកដីនៅចំណុចកណ្ដាល។ របងនោះមានទ្វារបីនៅទិសអាគ្នេយ៍ និរតី និងឧត្តរ។ អ្នកស្រាវជ្រាវបាននិយាយថា វាត្រូវបានកសាងឡើងតាំងពី ៤៩០០ឆ្នាំមុនគ្រិស្ដសករាជ ដោយមនុស្សបុរាណ។ ការធ្វើជារាងរង្វង់ដ៏ចម្លែកមិនធ្លាប់ឃើញនេះ បានធ្វើឲ្យអ្នកស្រាវជ្រាវពិបាកក្នុងការរកឲ្យឃើញថាគេសាងសង់ វាដើម្បីអ្វីនោះទេ។
The Nazca lines
The Nazca lines គឺជាប្រភេទនៃគំនូសមានរាងជាខ្សែបន្ទាត់នៅលើដី នៃវាលខ្សាច់ Nazca ដែលជាតំបន់ក្ដៅខ្លាំងក្នុងប្រទេស ប៉េរូ។ វាគ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០ម៉ាយល៍។ គេប៉ាន់ស្មានថា វាត្រូវបានគេបង្កើតឡើងក្នុងចន្លោះឆ្នាំ ២០០ មុនគ្រឹស្តសករាជ ទៅ ៧០០នៃគ្រឹស្ដសករាជ ដោយជនជាតិឥណ្ឌា។ ទោះបីជាឆ្លងកាត់រយៈពេលច្រើនពាន់ឆ្នាំ ប៉ុន្ដែវានៅតែមិនបាត់បង់រូបរាងដើម ដោយសារតំបន់នេះ មិនសូវមានភ្លៀង និងខ្យល់។ អ្នកវិទ្យាសាស្រ្ដបានដឹងហើយថាអ្នកណាជាអ្នកធ្វើវា និងធ្វើដោយរបៀបណា ប៉ុន្ដែគ្មានអ្នកណាដឹងទេថា គេធ្វើវាឡើងដើម្បីអ្វីនោះទេ។
The Yonaguni Monument
The Yonaguni គឺជាសំណង់ដែលល្បីជាងគេបំផុតនៅជប៉ុន ព្រោះវាជាសំណង់បុរាណដែលស្ថិតនៅក្រោមផ្ទៃទឹក ដែលលាតសន្ធឹងនៅជិតឆ្នេរនៃកោះ Ryuku។ វាត្រូវបានគេរកឃើញនៅឆ្នាំ ១៩៨៧ ដោយក្រុមអ្នកមុជទឹកមួយក្រុមដែលចុះទៅត្រួតពិនិត្យត្រីឆ្លាម នៅតំបន់នោះ។ សំណង់នេះធ្វើពីថ្មតម្រៀបគ្នា។ សំណង់នេះមានរាងជាត្រីកោណ ដែលមើលទៅដូចជាសត្វអណ្ដើក ហើយមានជញ្ជាំងត្រង់ស្មើ។ មានការជជែកដេញដោលគ្នាជាច្រើនអំពីសំណង់ក្នុងបាតសមុទ្ទមួយនេះ។ គ្មានអ្នកណាម្នាក់ដឹងពីអាថ៌កំបាំងរបស់សំណង់មួយនេះឡើយ ដូចជាពីដំបូងវានៅក្នុងទឹក ឬលើគោក, អ្នកណាអ្នកកសាងវាឡើង នឹងក្នុងគោលបំណងអ្វីនោះទេ។
Newgrange
Newgrange គឺជាកន្លែងប្រវត្តិសាស្រ្ដដ៏ចំណាស់ និងល្បីជាងគេនៅប្រទេសអ៊ៀកឡង់។ សំណង់នេះធ្វើពីដី ឈើ ដីឥដ្ឋ និងថ្ម តាំងតែពីឆ្នាំ ៣១០០មុនគ្រិស្ដសករាជឯណោះ ពោលគឺចាស់ជាងប្រសាទពីរ៉ាមីតនៅអេហ៊្សីប១០០០ឆ្នាំ។
អ្នកបុរាណវិទូ បានដឹងថា Newgrange ត្រូវបានគេប្រើប្រាស់ផ្នូរបុរាណ ប៉ុន្ដែមិនដឹងថាជាផ្នូររបស់អ្នកណានោះទេ។ អ្នកស្រាវជ្រាវនៅតែមិនទាន់រកឲ្យឃើញពីអាថ៌កំបាំងនៃសំណង់បុរាណ នេះនៅឡើយទេ។
The Cahokia Mounds
សំណង់បុរាណដែលអាថ៌កំបាំងចុងក្រោយគេ គឺ Cahokia ដែលឈ្មោះនេះត្រូវបានដាក់ឲ្យដោយជនជាតិឥណ្ឌាដែលរស់នៅទីនោះនា សម័យបុរាណ។ បច្ចុប្បន្នវាស្ថិតនៅរដ្ឋ Illinois សហរដ្ឋអាមេរិក។ គេប៉ាន់ស្មានថា សំណង់មួយនេះកសាងឡើងក្នុងឆ្នាំ ៦៥០នៃគ្រិស្ដសករាជ។ វាគឺជាសំណង់មួយដែលមើលទៅគួរឲ្យស្មុគស្មាញបំផុត។ គេក៏បានប៉ាន់ស្មានដែរថា កន្លែងនេះជាទីក្រុងបុរាណដែលមានជនជាតិឥណ្ឌារស់នៅប្រមាណ ៤ម៉ឺននាក់។ អ្វីដែលធ្វើឲ្យគេឆ្ងល់នោះគឺ ហេតុអ្វីបានជាជនជាតិឥណ្ឌាដែលរស់នៅទីនោះដំបូងគេ បានចាកចេញពីទីក្រុងនេះនោះទេ។
0 comments:
Post a Comment
Welcome To 4khmerarchitect Website